«មិនជឿថាប្អូនខ្ញុំនៅលើយន្ដហោះ AirAsia លុះឃើញរូបថត... ស្រក់ទឹកភ្នែក»
កញ្ញា យុនីតា ស៊ីវ៉ាល់ (Yunita Syawal) យុវតីជាតិឥណ្ឌូនេស៊ីមួយរូបអាយុ២៥ឆ្នាំ ដែលរស់នៅរដ្ឋធានី ចាការតា បានដឹងដំណឹងពីគ្រោះថ្នាក់យន្ដហោះ តែមិនបានគិតសោះឡើយថា ដំណឹងនេះមានជាប់ទាក់ទងដល់រូបនាង។ រហូតដល់មួយរយៈពេលក្រោយមក ទើបនាងទប់អារម្មណ៍ខ្លួនលែងបាន បន្ទាប់ពីនាងទទួលបានរូបថតចុងក្រោយមួយសន្លឹក ដែលមិត្តភ័ក្ររបស់ប្អូននាង ទទួលបានហើយបានបញ្ជូនបន្តមកនាង។
រូបថតដែលថតពីស្នាមញញឹមចុងក្រោយ របស់ប្អូនប្រុសរបស់នាង បានក្លាយជាសារផ្ដាច់ព្រលឹង ដែលធ្វើឲ្យនាង យុនីតា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ នាងបានទូរស័ព្ទទៅម្ដាយឪពុកនាង ហើយពួកគាត់ក៏បានអះអាងដែរថា ប្អូនប្រុសនាង ពិតជាបានចាកចេញទៅ ដោយជិះយន្ដហោះ QZ8501 ពិតប្រាកដ។ នាងបានថ្លែងប្រាប់អ្នកកាសែតថា៖ [...]