Posts tagged as "Football"

កីឡាករ​បាល់​ទាត់ហ៊ុគ៖ លុយ​ជម្រុញ​អោយ​ចូល​ទាត់​ជា​មួយ​ក្រុម​ហ្សីនីត

កីឡាករ​បាល់​ទាត់ហ៊ុគ៖ លុយ​ជម្រុញ​អោយ​ចូល​ទាត់​ជា​មួយ​ក្រុម​ហ្សីនីត

កីឡាករវ័យ ២៦ឆ្នាំបានប្រាប់ឲ្យដឹងថា «ហិរញ្ញវត្ថុ»ជាមូលហេតុសំខាន់ ក្នុងការសំរេចចិត្តរបស់គាត់ ក្នុងការផ្លាស់ទៅ ប្រទេសរុស្សី ហើយបន្តថា ក្រុមរបស់លោកនឹងបង្ហាញខ្លួនក្នុងពានរង្វាន់ កំពូលរបស់អ៊ឺរុបនៅប៉ុន្មានឆ្នាំក្រោយ។ តារា​បាល់​ទាត់ប្រេស៊ីល ហ៊ុគ (

អានពិស្ដារ
បាល់ទាត់៖ ប្លាតធើ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី

បាល់ទាត់៖ ប្លាតធើ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ បានប្រកាសពីការសាកល្បង ប្រកបដោយភាពវិជ្ជមាន ពីការដាក់តម្លើងប្រព័ន្ធត្រួតពិនិត្យ ការ​ស៊ុតបញ្ចូលទី នៅក្បែរទីរបស់គូរប្រកួត។


លោក សេព ប្លាតធើ នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ ខណៈផ្ដល់កិច្ចសម្ភាស
ទៅអោយប្រព័ន្ធទូរទស្សន៍ FOX Soccer Channel។

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) លោក សេព ប្លាតធើ (Sepp Blatter) បាននិយាយពីថ្ងៃសៅកន្លងមកនេះ ថាបច្ចេកវិទ្យា នៅលើខ្សែរស៊ុតបញ្ចូលទី បានមានដំណើរការ ជាវិជ្ជមាន នៅខណៈជំនួបពិភពលោកនៃក្រុមបាល់ទាត់ ធ្វើនៅប្រទេសជប៉ុន ដែល​ក្រុមឆែលស៊ី (Chelsea) នៃប្រទេសអង់គ្លេស និងកូរីធៀន (Corinthians) របស់ទីក្រុងសាវ ប៉ូឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល [...]

កីឡាករ​បាល់​ទាត់ ​​​ដេវីដ ប៊េកខាំ នៅ​តែ​ខ្លាំង​នៅ​ឡើយ!

កីឡាករ​បាល់​ទាត់ ​​​ដេវីដ ប៊េកខាំ នៅ​តែ​ខ្លាំង​នៅ​ឡើយ!

ក្នុងអាយុ៣៧ឆ្នាំ កីឡាករ​​​ដេវីដ ប៊េកខាំ ដើមកំណើតអង់គ្លេស មិនចង់លឺនិងមិនទាន់ចង់ស្គាល់ពីការចូលនិវត្តន៍ នោះនៅឡើយ។ កាលពីពេលថ្មីៗនេះ កីឡាកររូបនេះ បាននិយាយថា «នៅមានមហិច្ឆតាចង់លេងបាល់តទៅទៀត»។


កីឡាករបាល់ទាត់ ដេវីដ ប៊េកខាំ។

តារាបាល់ទាត់ដ៏ល្បី កំពុងទាល់អោយក្រុមបាល់ទាត់អាមេរិកាំងមួយ ឈ្មោះ ឡូស អេនជឺលេស ហ្គាឡាស៊ី (Los Angeles Galaxy) ដែលនឹងត្រូវទៅជួបជាមួយ ក្រុមបាល់ទាត់ហ៊ូស្តុន នៅថ្ងៃ០១ឆ្នូខាងមុខ ក្នុងវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់បាល់ទាត់អាមេរិកខាងជើង (MLS) ហើយក៏ជាការប្រកួតចុងក្រោយបង្អស់របស់ ​​​តារាបាល់ទាត់នេះដែរ។ ភាពចាស់វស្សារបស់កីឡាកររូបនេះ ត្រូវបានពិភព​ទាល់បាល់ជាទូទៅ កំណត់ថា វាដល់ពេលដែល​​​ដេវីដ ប៊េកខាំ [...]

វិភាគបាល់ទាត់៖ តើក្រុមជំរើសជាតិ អេស្ប៉ាញ ជាក្រុមខ្លាំងជាងគេ?

វិភាគបាល់ទាត់៖ តើក្រុមជំរើសជាតិ អេស្ប៉ាញ ជាក្រុមខ្លាំងជាងគេ?

ជាការពិតហើយ ព្រោះភាពជោគជ័យ របស់ក្រុមនេះ បានបង្ហាញយ៉ាងច្បាស់

ការដណ្ដើមជាលើកដំបូង ឈ្នះពានរង្វាន់ បានដល់ទៅបីដងជាប់គ្នាដូច្នេះ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានតែក្រុម អេស្ប៉ាញនេះ តែមួយប៉ុណ្ណោះ។ ក្រុមជំរើសជាតិអាឡឺម៉ង់ និងបារាំងធ្លាប់បានស្រមើស្រមៃ ចង់បានដូចគ្នានេះដែរ តែមាន តែក្រុមជំរើសជាតិ របស់ប្រទេសអេស្ប៉ាញទេ ជាអ្នកធ្វើបានសំរេច។

ក្រុមអេស្ប៉ាញ ត្រូវបានគេរិះគន់ នៅមុនពេលចូល ទៅប្រកួត ជាញឹកញយដងថា ជាក្រុមដែលមិនសូវមានរសជាតិ។ តែបន្ទាប់ពីបានប្រកួតរួច ក្រុមនេះបានបង្ហាញអោយអ្នក រិះគន់ទាំងនោះ ភ្លឺភ្នែកផ្ទុយមកវិញ ថាជាក្រុមដែលនៅតែមាន រស់ជាតិឆ្ងុយឆ្ងាញ់ជាប់រហូត។ ហើយរាល់ជ័យជំនះរបស់ ក្រុមនេះ បានរឹតបង្តឹងមកវិញ នូវការគោរពកោតស្ងប់ស្ងែងជាខ្លាំង។

ដូចពាក្យសំដីរបស់ គ្រូបង្វឹកអេស្ប៉ាញ លោក វីសន្ដេ ដេល ប៊ូស្កេ (Vicente Del

អ៊ឺរ៉ូ២០១២៖​ សារពត៌មានអ៊ីតាលី មានមោទនភាព នឹងកីឡាករជាតិខ្លួន

អ៊ឺរ៉ូ២០១២៖​ សារពត៌មានអ៊ីតាលី មានមោទនភាព នឹងកីឡាករជាតិខ្លួន

ថ្ងៃបន្ទាប់ពីបរាជ័យ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងអេស្ប៉ាញ ដើម្បីដណ្ដើមពានរង្វាន់ បាល់ទាត់ប្រចាំទ្វីបអ៊ឺរ៉ុប ២០១២ នោះមក  ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីតាលី​ មិនបាននិយាយរិះគន់ ឬស្ដាយពីបរាជ័យនេះទេ។ ​ផ្ទុយទៅវិញ ក្រុមកីឡាករជំរើសជាតិអ៊ីតាលី ដែលមានគ្រូបង្វឹកឈ្មោះ ស្សេហ្សា ប្រាដឺលី បែរជាទទួលបានមកវិញ នូវការកោតសសើរ យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសទៅវិញ។


កីឡាករ ម៉ារីយ៉ូ បាឡូតើលី អង្គុយយំនៅលើវាលស្មៅ ក្រោយប្រកួតចាញ់អេស្ប៉ាញ ០-៤។

«ទឹកភ្នែកបានហូរពីភ្នែករបស់ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ប្រៀបបាន នឹងទឹកភ្នែករបស់កុមារតូចម្នាក់ ដែលគេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...