មន្ត្រីបក្សប្រឆាំង ប្រកាសឲ្យប្រយ័ត្នគណនីហ្វេសប៊ុកក្លែងបន្លំ!
ក្នុងរលកចលនា នយោបាយចុងក្រោយនេះ កូនចៅរបស់មេដឹកនាំ គណបក្សប្រឆាំង ទំនងជាត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយជាច្រើន សម្ដែងការចាប់អារម្មណ៍ ហើយយកសម្ដីរបស់ពួកគេ មកធ្វើសរសេរជាអត្ថបទ ចេញផ្សាយយ៉ាងព្រោងព្រាត។ នៅចំពោះហេតុការណ៍ ដែលធ្វើឲ្យរជើបរំជួលនេះ បានជំរុញឲ្យមន្ត្រីគណបក្សប្រឆាំង ចាំបាច់ត្រូវធ្វើប្រតិកម្ម ព្រោះបញ្ហាដែលសំខាន់នោះ គឺពាក្យសម្ដីដែលដកស្រង់ ដោយក្រុមសារព័ត៌មានទាំងនោះ ត្រូវបានបង្ហោះផ្សាយ ដោយម្ចាស់គណនីអានាមិកជាច្រើន ដែលបានក្លែងគណនីហ្វេសប៊ុក មើលទៅ ដូចជាកូនចៅ របស់មេដឹកនាំទាំងនោះ យ៉ាងដូច្នេះ។
តំណាងរាស្ត្រ និងជាមន្ត្រីមួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «សូមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ពង្រឹងជំហរ និងស្មារតីឲ្យរឹងបឹុង ព្រោះបច្ចុប្បន្ន គូប្រជែងរបស់យើង កំពុងបើកយុទ្ធនាការ បំបែកបំបាក់គណបក្សសង្គ្រោះជាតិ តាមរយៈការបង្កើត គណនីក្លែងក្លាយ [...]