4U9525៖ ជំនួយការបើកបរ ប៉ុនប៉ងបង្ហោះយន្ដហោះ ទៅបុកភ្នំ!
សម្លេង ដែលត្រូវបានថតជាប់ នៅក្នុងប្រអប់ខ្មៅទីមួយ ចេញពីបន្ទប់បើកបរយន្ដហោះ បានបង្ហាញប្រាប់ អ្នកស៊ើបអង្កេតបារាំង ថា ក្នុងរយៈពេល២០នាទីដំបូង ការបញ្ជាយន្ដហោះ បានប្រព្រឹត្តិទៅដូចធម្មតា។ ប៉ុន្តែនៅ១០នាទីចុងក្រោយ បន្ទាប់ពីមេបញ្ជាការ បើកបរយន្ដហោះ បានចេញពីបន្ទប់បើកបរ ដើម្បីទៅដោះទុក្ខសត្វនោះ ជំនួយការបើកបរ បានដាក់គន្លឹះទ្វាបន្ទប់បើកបរនោះ ហើយបានបញ្ជាយន្ដហោះ ឲ្យហោះចុះក្រោម រហូតមកបុក ជាមួយនឹងជញ្ជាំងភ្នំ។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ យន្ដហោះ របស់ក្រុមហ៊ុន ហ្សែរមេនវីង (Germanwings) ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ បានជួបគ្រោះថ្នាក់ធ្លាក់ បន្ទាប់ពីបានហោះភ្ជាប់ ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយនឹងអ្នកដំណើរ [...]