ធី សុវណ្ណថា ប្រកាសជម្រះបញ្ជីផ្ទាល់ខ្លួនប្រឆាំង កឹម សុខា
មើលទៅរឿងរ៉ាវរបស់កញ្ញា ធី សុវណ្ណថា ដែលធ្វើឡើងប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សកម្ពុជា នៅមិនទាន់បញ្ចប់នៅឡើយ។ ហើយរឿងនេះ ត្រូវបានតារាល្បីឈ្មោះ នៅលើបណ្ដាញសង្គមរូបនេះ អះអាងទទួលស្គាល់ដោយខ្លួនឯង គឺកើតចេញពីការ«ជម្រះបញ្ជីផ្ទាល់ខ្លួន» រវាងនាង និងលោក កឹម សុខា នោះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ធី សុវណ្ណថា បានគម្រាមថា នឹងបើកយុទ្ធនាការ នៅក្នុងពេលខាងមុខនេះ ដើម្បីធ្វើការទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)។
នៅលើគណនីហ្វេសប៊ុករបស់នាង តារាហ្វេសប៊ុករូបនេះ បានសរសេរអមទៅនឹងរូបថតមួយសន្លឹករបស់ខ្លួន ដោយដំបូងឡើយអានទៅ ហាក់ដូចជានាងចង់សម្ដែងខមាលទោស ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែបើមើលបន្តទៅទៀត គេនឹងឃើញនាងសរសេរថា៖ «ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់ជ្រុលខ្លាំងពេក។ ៣ឆ្នាំហើយ (ដែល)គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស [...]