Posts tagged as "Différend Frontalier"

ខេត្តតាកែវ និង​ខេត្តស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម?

ខេត្តតាកែវ និង​ខេត្តស្វាយរៀង ស្ថិត​ក្នុង​ប្រទេស​វៀតណាម?

យ៉ាងហោចណាស់ សំបុត្របញ្ជាក់កំណើតចំនួនពីរច្បាប់ ត្រូវបានបង្ហោះតាមបណ្ដាញសង្គម ក្នុងរយៈពេល​ចុង​ក្រោយនេះ ដោយក្នុងសំបុត្រនោះ បានសរសេរអះអាងថា ខេត្ត​តាកែវ និងខេត្តស្វាយរៀង ជាអាស័យដ្ឋាន​កំណើត របស់ម្ចាស់លិខិតនោះ ស្ថិតទៅក្នុងប្រទេស​វៀតណាម។

សំបុត្របញ្ជាក់កំណើតទីមួយ ត្រូវបានលោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីណបក្សសង្គ្រោះជាតិ យក​មក​បង្ហោះ នៅក្នុងថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៥ លើគណនីហ្វេសប៊ុករបស់លោក។ សំបុត្របញ្ជាក់កំណើតនោះ ជា​ឯកសាររដ្ឋបាល ចេញដោយអាជ្ញាធរខ្មែរ ផ្ដល់ទៅឲ្យជនជាតិវៀងណាមមួយរូប ដែលមានឈ្មោះជា​ភាសា​ខ្មែរ​ថា ស៊ុត គង់។ លោក ស៊ុត គង់ នេះ មានឪពុក និងម្តាយ កើតក្នុងប្រទេសវៀតណាម។ ប៉ុន្តែ​សំបុត្រ​កំណើត​ខ្មែរ ដែលចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ មួយនេះ បានសរសេរថា លោក ស៊ុត គង់ មានទីកន្លែងកំណើត នៅ «(...) ស្រុកគីរីវង់ ខេត្តតាកែវ (ប្រទេសវៀតណាម)»។

ចំណែកសំបុត្របញ្ជាក់កំណើតមួយទៀត [...]

ព្រំដែន​នៅ​ដាក់​ដាំ៖ «ត្រូវ​មើល​ទាំង​ផែនទី​ធៀប​នឹង​ផែនដី»

ព្រំដែន​នៅ​ដាក់​ដាំ៖ «ត្រូវ​មើល​ទាំង​ផែនទី​ធៀប​នឹង​ផែនដី»

តើផែនទីនោះ វាអាចត្រូវនឹងជាមួយផែនដី បានកម្រិតណា? ហើយអ្នកណាខ្លះដែលដឹងថា ផែនដីក្នុង​ផែនទី​នោះ ស្ថិតនៅកន្លែងណាមួយ ច្បាស់លាស់ឬទេ? នេះជាចម្ងល់ ដែលចោទសួរឡើង ដោយលោក យ៉ង់ គឹមអេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ទាក់ទងនឹងសំនុំរឿងផែនទីព្រំដែន នៃប្រទេស​កម្ពុជា​ដ៏ចម្រូងចម្រាស់។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មន្រ្តីសង្គមស៊ីវិលរូបនេះ បានថ្លែងឡើងថា បើផែនទី និង​ផែនដី​ត្រូវគ្នានោះ វាជាការប្រសើរមួយហើយ តែផ្ទុយមកវិញ បើមិនបានយកផែនទី ទៅផ្ទៀងផ្ទាត់​ជា​មួយ​ផែនដី​ទេ ហើយគិតតែឈ្លោះគ្នា ដោយសំអាងតែផែនទីនោះ ក៏វាគ្មានន័យអ្វីដែរ។ លោក គឹមអេង បាន​ថ្លែង​ឡើង​ថា៖ «កុំមើលក្រដាសហើយឈ្លោះគ្នា។ មើលក្រដាសហើយ ត្រូវធៀបទៅនឹងផែនដី ឲ្យច្បាស់លាស់ រឿង​ទឹកដី។»

លោកអះអាងថា នាំគ្នាសំឡឹងមើលតែលើផែនទី ឯធាតុពិតនៃផែនដីត្រូវបានបាត់បង់ ឬគេរំលោភយកតើអ្វី​ជា​ដំណោះ​ស្រាយ។ [...]

ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងជាសាធារណៈថា រដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើការប្តេជ្ញាចិត្តការពារបូរណភាពទឹក ដោយមិនឲ្យមានការបាត់បង់ មួយ​ចង្អាមណាឡើយ មិនថាផ្នែកណាមួយ ឬជ្រុងណាមួយ នៃប្រទេសកម្ពុជានោះទេ។

ថ្លែងនៅក្នុងពិធីអបអរសាទរ អបអរសាទរ ចំពោះខួបពីរឆ្នាំ (១១ ខែវិច្ឆកា ឆ្នាំ២០១៣) នៃការទទួលជ័យជំនះ លើប្រទេសថៃ នៃសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការបកស្រាយសាលក្រម ឆ្នាំ១៩៦២ រៀបចំឡើង ដោយយុវជននៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (Techno) និងមានការចូលរួម ពីយុវជន​និស្សិត ប្រមាណជាង៥០០នាក់នោះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានលើកយកមកពន្យល់ នូវបទពិសោធន៍សំខាន់ៗមួយចំនួន ដែលទាក់ទងនឹងការតវ៉ាតាម​ផ្លូវច្បាប់ របស់កម្ពុជា ដើម្បីទាមទារ ការគ្រប់គ្រងប្រាសាទព្រះវិហារ ពីប្រទេសថៃមកវិញ។

[...]
អនិច្ចា... «ខ្នោះ​ដៃ»​នៅ​កម្ពុជា រើស​អើង​ជន​ល្មើស!

អនិច្ចា... «ខ្នោះ​ដៃ»​នៅ​កម្ពុជា រើស​អើង​ជន​ល្មើស!

តើមានលក្ខណៈខុសគ្នា យ៉ាងដូចម្ដេចខ្លះ នៅចំពោះ​មុខ​ច្បាប់ ទើបលោក«ខ្នោះដៃ» ដែលតែងត្រូវបាន​បំពាក់ ឲ្យតំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា តែលោក​«ខ្នោះដៃ»ដដែលនេះ បែរជាមិនត្រូវបានបំពាក់ ជូន​ជនសង្ស័យ ក្នុងបទល្មើសផ្សេងទៀត ដូចជាលោក សុខ ប៊ុន (ឧកញ៉ា ដែល​វាយតប់តារាទូរទស្សន៍ សាសា) លោក ឈូក បណ្ឌិត (អតីតអភិបាលក្រុងបាវិត ដែលបាញ់បោះ លើកម្មករ) និងថ្មីៗនេះ ដូចជាជនទាំងបី ដែល​សង្ស័យ​ថា បានវាយស្ទើស្លាប់ស្ទើរស់ តំណាងរាស្ត្រពីររូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ។

រឿងបែបនេះ បានកើតឡើងច្រើនដងណាស់។ នៅក្រោយព្រឹត្តិការណ៍ស្ពាននាគ តំណាងរាស្រ្ត (កាល​នោះ​ជាបេក្ខជនជាប់ឆ្នោត) មកពីគណបក្សប្រឆាំង ឬនៅក្នុងព្រឹត្តិការណ៍ ចាប់សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ក៏ដោយ ពួកគេសុទ្ធតែ​ត្រូវបានវាយខ្នោះដៃ និងចាប់ក្រៀកថតដាក់ទូរទស្សន៍ មើលទៅយ៉ាងអស្ចារ្យ គួរឲ្យព្រឺសម្បុរខ្ញាកៗតែម្ដង។ ដោយឡែក សកម្មជនគណបក្សប្រជាជនកម្ពុជា [...]

សាលា​ឧទ្ទរណ៍​បន្ត​ឃុំ​ខ្លួន ហុង សុខហួរ ទោះ​តម្កល់ ២០លាន​រៀល

សាលា​ឧទ្ទរណ៍​បន្ត​ឃុំ​ខ្លួន ហុង សុខហួរ ទោះ​តម្កល់ ២០លាន​រៀល

សាលាឧទ្ទរណ៍នៃប្រទេសកម្ពុជា មិនបានសម្រេច​ឲ្យលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពី​គណបក្ស សម រង្ស៊ី ចេញមកនៅក្រៅឃុំឡើយ បើទោះជាខាងការពារក្ដី បានត្រៀមតម្កល់ប្រាក់ ចំនួន២០លានរៀល នោះ​ក៏ដោយ។ ខាងមេធាវីការពារក្ដី ឲ្យលោក សុខហួរ បានបង្ហើបថា នឹងអាចមានបណ្ដឹងសារទុក្ខ ឡើងទៅ​តុលាការ​កំពូលទៀត បើសិនណាជាលោក សុខហួរ យល់ព្រម។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងបរិវេណសាលាឧទ្ទរណ៍ លោកមេធាវី ជួង ជូងី បានលើកឡើងថា លោក​នឹងធ្វើតាមនីតិវិធីច្បាប់ ជាបន្តទៅកាន់តុលាការកំពូល តាមរយៈការយល់ព្រម របស់លោក ហុង សុខហួរ ដែល​ជាកូនក្តីរបស់លោក។ លោកមេធាវី បានថ្លែងឲ្យដឹងថា៖ «នីតិវិធីយើង មានសិទ្ធិប្តឹងសារទុក្ខ ទៅ​តុលាការ​កំពូល។ យើងមិនទាន់ដឹងថា លោក ហុង សុខហួរ គាត់ប្រើសិទ្ធិនេះឬទេ?។ បើលោក ហុង សុខហួរ ប្រើសិទ្ធិ ខ្ញុំនិងរៀបចំបែបបទ ប្តឹងសាទុក្ខជូនគាត់។»

ការបើកសនាការ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...