Posts tagged as "Différend Frontalier"

ម៉ៅ មុនីវណ្ណ៖ សភា​ហ្នឹង​សភា​អ្វី សភា​កុម្មុយនីស​ឬ​សភា​ផ្តាច់​ការ?

ម៉ៅ មុនីវណ្ណ៖ សភា​ហ្នឹង​សភា​អ្វី សភា​កុម្មុយនីស​ឬ​សភា​ផ្តាច់​ការ?

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានលើកឡើងថា នាពេលខាងមុខនេះ លោក​ត្រូវ​ចុះទៅពិនិត្យមើលជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋតាមព្រំដែន។ លោកបន្តថា ការចុះទៅព្រំដែន នា​ពេលខាងមុខនេះ លោកបានស្នើលិខិតបេសកកម្ម ពីប្រធានរដ្ឋសភា លោក ហេង សំរិន តែមិនត្រូវបាន​អនុញ្ញាតឡើយ។ លោកបានថ្លែងដូច្នេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ម្សិលម៉ិញ ក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ ស្តីពី «ដំណើរឆ្ពោះទៅ រកការបោះឆ្នោត ដើម្បីនាំមកនូវការ​ផ្លាស់​ប្តូរ» នាសណ្ឋាគារ អ៊ីមភើរៀល រាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្ត​មកពីគណបក្សសង្គ្រោះជាតិ លោក​បាន​ចេញលិខិតមួយច្បាប់ ទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ដោយស្នើសុំលិខិតបញ្ជាបេសកកម្ម រយៈពេល៥ថ្ងៃ ដើម្បីចុះទៅពិនិត្យ ស្វែងយល់នូវស្ថានភាពជាក់ស្តែង នៃការរប់សនៅរបស់ប្រជាពលរដ្ឋ និង​បញ្ហាផ្លូវគមនាគមន៍ [...]

អ៊ុំ សំអាន ថា​លោកតា រួមរឹត ផ្ដល់​អនុសាសន៍​​ចំនួន​៥ រឿង​ព្រំដែន

អ៊ុំ សំអាន ថា​លោកតា រួមរឹត ផ្ដល់​អនុសាសន៍​​ចំនួន​៥ រឿង​ព្រំដែន

តាមទំព័រហ្វេសប៊ុក របស់តំណាងរាស្រ្ត មណ្ឌលសៀមរាប មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​អះអាងថា «លោកតា រួមរឹត» ដែលតែងតែធ្លាប់ឆ្លើយឆ្លងលិខិត ជាមួយព្រះបរមរតនៈកោដ្ឋ កាលព្រះអង្គ​គង់​មាន​ព្រះជន្ម បានចេញមុខមកវិញ ដើម្បីបកស្រាយ ពីបញ្ហាព្រំដែន។ តាមការបញ្ជាក់របស់លោក អ៊ុំ សំអាន ថា​បន្ទាប់​ពី​បាន​បាត់សម្លេង មិនឃើញសរសេរលិខិត ឆ្លើយឆ្លងជាមួយនឹងសម្តេចតា ព្រះបាទនរោត្តម សីហនុ ទៀត លើ​បញ្ហា​ព្រំដែន ព្រោះប្រតិកម្មខ្លាំងៗ ពីនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នោះ នៅពេលនេះ លោកតា រួមរឹត បាន​ទទួលនិយាយ តាម«ទូរស័ព្ទ»ផ្ទាល់ជាមួយ ជាមួយតំណងរាស្ត្រគណបក្សប្រឆាំង។

តបនឹងការលើកឡើង នាពេលកន្លងមក ដែលថាលោកតា រួមរឹត និងសម្ដេច នរោត្ដម សីហនុ ជាមនុស្សតែមួយ និង​ថាលោក រួមរឹត គ្រាន់តែជាក្ដីស្រម៉ៃ​របស់សម្ដេចតានោះ លោក អ៊ុំ សំអាន បានអះអាងយ៉ាងមុតមាំថា លោក​តា រួមរឹត ជាមនុស្សមែនទែន ហើយជាមិត្តភ័ក្រ​របស់ព្រះមហាវីរៈក្សត្រ។ [...]

ផៃ ស៊ីផាន ចំអក សម រង្ស៊ី រឿង​ព្រំដែន​ថា «ធ្វើ​ខុស​ពី​និយាយ»

ផៃ ស៊ីផាន ចំអក សម រង្ស៊ី រឿង​ព្រំដែន​ថា «ធ្វើ​ខុស​ពី​និយាយ»

ទោះជាការផ្ទៀងផ្ទាត់ផែនទី និងបញ្ហាព្រំដែន កម្ពុជា-វៀតណាម ដូចជាត្រូវនាយករដ្ឋមន្រ្តីកម្ពុជា ប្រកាស​បញ្ចប់​ក៏ដោយ ប៉ុន្តែការឆ្លើយឆ្លងគ្នា រវាងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំង នៅបន្តមាន មិនទាន់ដាច់អាល័យ​នៅឡើយ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវជំហរផ្ទាល់ខ្លួន ប្រាំ​យ៉ាង ក្រោយការវិលត្រឡប់ ដោយស្ងៀមស្ថាត់មកកម្ពុជាវិញ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលម៉ិញនេះនេះ។ ជំហរ​ទាំងប្រាំនោះរួមមាន៖ ទីមួយ មិនចោទប្រកាន់បុគ្គលណា ឬគណបក្សនយោបាយ។ ទីពីរ មិនឆ្លើយតប ទៅ​នឹងការចោទប្រកាន់ ពីបុគ្គលណា ឬគណបក្សនយោបាយណា។ ទីបី បង្ហាញការពិត ពីញ្ហាព្រំដែន និងបូរណ​ភាព​ទឹកដី នៃប្រទេសកម្ពុជា ដែលមិនមែនជាជម្លោះនយោបាយ រវាងខ្មែរនិងខ្មែរទេ តែជាជម្លោះទឹកដី រវាង​ប្រទេស​កម្ពុជា និងប្រទេសជិតខាង។ ទីបួន ខិតខំពង្រឹងឯកភាពជាតិ ដោយជៀសវាង កុំឲ្យខ្មែរចាញ់ល្បិច​បំបែក​បំបាក់ [...]

ទ្រង់ រណឫទ្ធិ៖ សម្តេច​តា​ផ្តាំ​កុំ​ឲ្យ​យក​បញ្ហា​ព្រំដែន ធ្វើ​នយោបាយ

ទ្រង់ រណឫទ្ធិ៖ សម្តេច​តា​ផ្តាំ​កុំ​ឲ្យ​យក​បញ្ហា​ព្រំដែន ធ្វើ​នយោបាយ

ប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទ្រង់បានមានបន្ទូល ពាក់ព័ន្ធនឹង​បញ្ហាព្រំដែន​ឬផែនទីថា គណបក្សនយោបាយ ពុំគួរយកករណីនេះ មកធ្វើជាការកេងចំណេញ​នយោបាយ​ឡើយ។

ការលើកឡើង របស់ព្រះអង្គម្ចាស់ខាងលើនេះ ហាក់បានបាញ់ត្រង់ ឆ្ពោះទៅគណបក្សសង្គ្រោះជាតិ ដែល​ជាគណបក្សប្រឆាំង ដែលបានយកបញ្ហាព្រំដែន មកធ្វើការជជែកវែកញ៉ែក យ៉ាងផុលផុស នៅក្នុងរយៈពេល​ចុងក្រោយនេះ។ ព្រះអង្គម្ចាស់ រណឫទ្ធិ ថែមទាំងបានបង្ហាញនូវការគាំទ្រ ចំពោះការផ្ទៀងផ្ទាត់ផែនទី ដោយ​រដ្ឋាភិបាលថា ផែនទីទាំអស់ មានលក្ខណៈដូចគ្នា ទាំងស្រុងនោះផងទៀត។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការបួងសួង នារមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៥ (បួងសួងជូនដល់ អ្នកម្នាង អ៊ុក ផល្លា ដែលទើបតែត្រឡប់ មកពីព្យាបាលខ្លួន នៅប្រទេស​ថៃ) ប្រធានគណបក្ស ហ្វុនស៊ីនប៉ិច បានមានបន្ទូលថា បញ្ហាព្រំដែន ឬផែនទីនោះ [...]

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

តើ​សន្យា​ណា​មួយ ជា​សន្យា​«ពិត» ​របស់ ហ៊ុន សែន?

គេចាំបានថា ក្នុងឆ្នាំ២០១២ ក្នុងអាណត្តិទី៤ មុនការបោះឆ្នោត លោក ហ៊ុន សែន បានសន្យាថា បើអស់ព្រៃ លោក (ហ៊ុន សែន) នឹងកាត់ក្បាលរបស់លោក ដោយផ្ទាល់ចោល។ ជាមួយនឹងការដាក់គម្នាប លើមន្រ្តី​ក្រោម​ឱវាទ និងឈ្មួញទាំងឡាយ ដែលកំពង់រកស៊ីកាប់ឈើ លោកបានលើកឡើងថា បើអ្នកទាំងនោះ ហ៊ានបន្ត​កាប់​ឈើទៀត លោកនឹងបញ្ឈប់រោងចក្រ ឬក៏ដកព្រៃនោះមកវិញ។

នោះពេលនោះ លោកបានថ្លែងដូច្នេះថា៖ «សូមសាកលមើលទៅ បើមិនគោរពក៏សូមសាក បើមិនដកយកព្រៃ បិទរោងចក្រទេ ខ្ញុំហ៊ានកាត់ករខ្ញុំ ក្រវាត់ចោល នេះជាសម្តីនាយករដ្ឋមន្រ្តី។ ខ្ញុំចាញ់រឿងអីក៏សុខចិត្ត តែរឿង​និយាយ ជាមួយប្រជាពលរដ្ឋហើយ មិនបានធ្វើនេះ គឺខ្ញុំមិនព្រមចាញ់ទេ ខ្ញុំត្រូវធ្វើឲ្យបាន។ (...) ហ៊ុន សែន ហ៊ាននិយាយ គឺហ៊ានធ្វើ។ ខ្ញុំមិនបានមកបោកទេ ហើយខ្ញុំក៏មិនចេះបោក ហ៊ុន សែន គឺមិនចេះបោក។ ហ៊ុន សែន ប្រែមក គឺ “ត្រង់”។»

» សូមស្តាប់ការលើកឡើង របស់លោកនាយករដ្ឋមន្រ្តីដូចខាងក្រោម៖