Posts tagged as "Différend Frontalier"

កម្ពុជា​រង​ចាំ​ដំណោះស្រាយ ករណី​ជម្លោះ​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ នៅ​មុន​ដាច់​ឆ្នាំ

កម្ពុជា​រង​ចាំ​ដំណោះស្រាយ ករណី​ជម្លោះ​ព្រំដែន​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ នៅ​មុន​ដាច់​ឆ្នាំ

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានត្រឡប់មកកាន់មាតុប្រទេសវិញ ក្រោយពី​បានទៅតតាំងក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក្នុងសំណុំរឿងតំបន់ជុំវិញប្រាសាទព្រះវិហារ ជាមួយភាគីថៃ អស់រយៈពេលមួយសប្តាហ៍កន្លងមក។


លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ថ្ងៃទី​២២ខែមេសានេះ។ (រូបថត O.Vary / MONOROOM.info

អមដំណើរដោយគណៈប្រតិភូកម្ពុជា នាវេលាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ហោ ណាំហុង បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានពាក់ព័ន្ធ នឹងការបង្ហាញហេតុផល ដោយផ្ទាល់មាត់​នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ជាមួយភាគីថៃ។

លោកបានបញ្ជាក់ថា [...]

ព្រំដែនកម្ពុជាថៃ៖ ភាគី​ត​តាំង​ក្ដី ជួប​គ្នា​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (វីដេអូ)

ព្រំដែនកម្ពុជាថៃ៖ ភាគី​ត​តាំង​ក្ដី ជួប​គ្នា​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (វីដេអូ)

កម្ពុជានិងថៃបានកំពុងតតាំងគ្នា ចាប់ពីថ្ងៃច័ន្ទទី១៥ខែមេសានេះទៅ នៅចំពោះមុខតុលាការជាន់ខ្ពស់ របស់អង្គការសហ-​ប្រជាជាតិ (អ.ស.ប.) នៅជុំវិញសំនុំរឿងព្រំដែនដ៏ចម្រូងចម្រាស់ ស្ថិតនៅក្បែរប្រាសាទព្រះវិហារខ្មែរ។


សវនាការកាត់ក្ដី នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការយុត្តិធម៌អន្តរជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដែអូ របស់សាលាក្ដី)

ការជជែកតតាំងក្ដី ដែលត្រូវមានរយៈពេលច្រើនជាងមួយសប្ដាហ៍ ត្រូវបានបើកនៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការ​យុត្តិធម៌អន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់។ សវនាការនេះបានកើតឡើង នៅបន្ទាប់ពី​ប្រទេស​កម្ពុជា បានដាក់ពាក្យបណ្ដឹងទៅតុលាការ កាលពីខែមេសាឆ្នាំ២០១១ ដើម្បីសុំអោយបកស្រាយ អោយបានច្បាស់នូវ​សាលក្រមរបស់តុលាការនេះ ចេញសម្រេចកាលពីឆ្នាំ១៩៦២ [...]

កម្ពុជា៖ សហគ្រាសអគ្គិសនីបារាំង ចង់​សង់​រោងចក្រ​អគ្គិសនី​នៅ​តំបន់​ឆ្នេរ

កម្ពុជា៖ សហគ្រាសអគ្គិសនីបារាំង ចង់​សង់​រោងចក្រ​អគ្គិសនី​នៅ​តំបន់​ឆ្នេរ

«ជាផលប្រយោជន៍ សម្រាប់សហគ្រាសអគ្គិសនីរដ្ឋ របស់បារាំង ក្នុងការសាងសង់រោងចក្រផលិតអគ្គិសនីនៅកម្ពុជា» នេះ​ជា​ការ​លើកឡើង របស់នាយករដ្ឋមន្ត្រីបារាំង ក្នុងរយះពេលនៃដំណើរទស្សនកិច្ច រយះពេលពីរថ្ងៃកន្លងមកនេះ ដើម្បី​ចូល​រួមក្នុង​ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមកោដ្ឋនៃអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។


ផ្លាកសញ្ញារបស់ក្រុមហ៊ុនអគ្គិសនីបារាំង នៅលើអាគារដ៏ស្កឹមស្កៃរបស់ខ្លួន។

ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំនៅកម្ពុជា លោក ស៊ែជ ម៉ូស្ទូរ៉ា (Serge Mostura) ដែលនៅមិនទាន់ប្រកាសជាផ្លូវការ សម្រាប់មុខតំណែងរបស់លោកនោះ បានប្រកាសថា នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់-ម៉ាក អៃរ៉ូល (Jean-Marc Ayrault) បានបញ្ជាក់ទៅដៃគូរសន្ទនា លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាលក្ខណៈឯកជន [...]

ជម្លោះព្រំដែនជាមួយកម្ពុជា៖ ថៃ​អាច​នឹង​មិន​គោរព​តាម​តុលាការ​អន្តរជាតិ (CIJ)

ជម្លោះព្រំដែនជាមួយកម្ពុជា៖ ថៃ​អាច​នឹង​មិន​គោរព​តាម​តុលាការ​អន្តរជាតិ (CIJ)

ប្រទេសថៃអាចនឹងមិនគោរព តាមសាលក្រមសម្រេចចិត្ត របស់តុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំនុំរឿង​មួយទល់​នឹង​កម្ពុជា ស្ដីពីជម្លោះព្រំដែន។ នេះជាការអោយដឹងរបស់ មេទ័ពដ៏មានឥទ្ធិពលម្នាក់ នៃប្រទេសនេះ ដោយនៅតែបញ្ជាក់ពី​បំណងខ្លួនថា នឹងមិនចង់បានសង្គ្រាមឡើយ។


ប្រាសាទព្រះវិហារខ្មែរ ដែលមានចំណាស់ជាង១ពាន់ឆ្នាំ ស្ថិតនៅជាបេះដូងនៃជម្លោះព្រំដែនខ្មែរថៃ។

ឧត្តមសេនីយប្រាយុត ចាន់អ៊ូឆា (Prayut Chan-O-Cha) បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន យ៉ាងដូច្នេះថា «យើងមិន​ចង់បានការសម្រេចចិត្តអាក្រក់មួយ សម្រាប់យើងទេ។ វាជាក់ស្ដែងណាស់ គឺដូច្នេះ។»

លោកបន្ថែមថា «រដ្ឋាភិបាលត្រូវសម្រេចថា តើត្រូវគោរព (សាលក្រម) ឬមិនគោរព»។ ក្នុងករណីរដ្ឋាភិបាល មានចម្លើយ​អវិជ្ជមាន «យើងនឹងចាត់វិធានការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...