រ៉ុង ឈុន៖ បង្គោលព្រំដែនវៀតណាម-កម្ពុជា បោះចូលដីខ្មែរ
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា និងតំណាងសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជាង ១០នាក់ផ្សេងទៀត បានធ្វើសន្និសីទកាសែតមួយ ដើម្បីចេញលិខិតចំហរស្នើរសុំឲ្យរដ្ឋាភិបាល លុបចោលសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ ២០០៥ដែលការលុបចោលនេះវាអាចធានាបាននូវអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិ។
លោក រ៉ុង ឈុន បានថ្លែងនៅក្នុងសន្និសីទព្រឹកម៉ិញនេះថា តាមការចុះកម្មសិក្សារបស់លោក បានមើលឃើញថាវៀតណាម បានបោះបង្គោលព្រំដែន ចូលទឹកដីកម្ពុជាជាច្រើនកន្លែង នៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ បង្គោលព្រំដែន ដែលវៀតណាមបានបោះចូលនីមួយៗ មានរហូតដល់ ១០០ម៉ែត្រទៅ ៥០០ម៉ែត្រឯនោះ។
លោកបានបន្ថែមទៀតថា ការបោះបង្គោលចូលនេះ [...]