«វ៉ា គឹមហុង បង្ហាញផែនទី មានសរសេរដាក់ថា"សម្ងាត់"»
ការបង្ហាញផែនទី របស់ប្រធានគណៈកម្មការចម្រុះ ចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា លោក វ៉ា គឹមហុង នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណរដ្ឋមន្រ្តី ត្រូវបានតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ដែលមានវត្តមាន នៅទីនោះដែរនោះ បង្ហាញការសង្ស័យខ្លាំងឡើង។ លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប បានថ្លែងឡើងថា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការក្នុង បានយកផែនទីកូពី ដែលផលិតដោយប្រទេសវៀតណាម រួមទាំងមានវាយពាក់ថា«សម្ងាត់»។ លោកបន្តថា ពាក្យ«សំងាត់»នេះ ត្រូវបានលោកមើលឃើញ នៅមុនលោក វ៉ា គឹមហុង លុបចោយ និងខ្វៀលវាចេញ ពីលើផែនទីនោះ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលលេចធ្លោ ក្នុងការឃ្លាំមើលបញ្ហាព្រំដែន បានចោទជាសំនួរថា ហេតុអ្វីបានជាផែនទី ដែលលោក វ៉ា គឹមហុង បង្ហាញនោះ មានពាក្យថា«សម្ងាត់»យ៉ាងដូច្នោះ? តើផែនទីតំកល់នៅយូអិន (UN) និងនៅបារាំង [...]