នេត សាវឿន ថាការចាប់ខ្លួន ហុង សុខហួរ ធ្វើឡើងតាមពីរមាត្រា
«ការឃាត់ខ្លួន ឯកឧត្តម ហុង សុខហួរ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃបទល្មើសជាក់ស្តែង ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១០៤ថ្មី និងច្បាប់ស្តីពីលក្ខនិ្តកៈ សមាជិកព្រឹទ្ធសភា ត្រង់មាត្រា១២» នេះជាអ្វី ដែលគេអាចអានបាន នៅលើលិខិតផ្លូវការមួយច្បាប់ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើរជូនលោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា របស់ប្រទេសកម្ពុជា។
ការចេញលិខិតនេះ បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី កាលពីវេលាម៉ោង៦ និង៥នាទី ព្រឹកថ្ងៃទី១៥ ខែសីហានេះ។ ក្នុងលិខិតនោះ លោក នេត សាវឿន បានបញ្ជាក់ពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួន សមាជិកព្រឹទ្ធសភា ទាំងនៅអភ័យឯកសិទ្ធថា គឺកាលពីថ្ងៃទី១២ ខែសីហា ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី [...]