សុខ ទូច៖ ផែនទី​ព្រំដែន​មក​ពី​ប្រភព​បី​ផ្សេង​គ្នា តែ​មាន​ត្រា​មួយ​ដូច​គ្នា

ផែនទីមកពីកន្លែងទីទៃៗពីគ្នា ចំនួន«បី» ត្រូវបានរាជបណ្ឌិតសភាកម្ពុជា ដាក់ឲ្យមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។ ក្នុងនោះ ផែនទីសរុប នៃភាគីនីមួយៗមាន២៦ផ្ទាំង។ ការផ្ទៀងផ្ទាត់នេះ មានប្រាំមួយភាគីចូលរួមដែរ នារាជបណ្ឌិតសភាកម្ពុជា ក្នុងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៤ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 15, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានធ្វើការអះអាង នៅមុខអ្នកសារព័ត៌មាន និងតំណាងមកពីភាគីទាំង៦ថា ផែនទាំង២៦ផ្ទាំង ដែលទទួលបានពី ក្រុមទាំងបីផ្សេងៗនោះ ភាគច្រើនត្រូវគ្នា​ទាំងអស់ លើកលែងតែបែបទីមួនផ្ទាំង ដែលទទួលបានពីគណបក្សសង្គ្រោះជាតិទេ ដែលនៅមានការខ្វះខាត​ចំនួនពីផ្ទាំង ជាន់គ្នាមួយផ្ទាំង និងមួយផ្ទាំងទៀត មិនអាចយកជាការ ព្រោះជាផែនទី បង្ហាញពីដីវៀតណាម។

លោកបានបញ្ជាក់ថា ផែនទីដែលគណបក្សសង្គ្រោះជាតិខ្វះនោះ រួមមានផែនទីលេខ២ និងលេខ១៥។ ហើយ​លោកស្នើឲ្យគណបក្សមួយនេះ រកផែនទីទាំងពីរមកបង្គ្រប់ ដើម្បីធ្វើការផ្ទៀងផ្ទាត់គ្នាជាបន្ត រហូតដល់កម្ពុជា ទទួលបានផែនទីបន្ថែម ពីអង្គការសហប្រជាជាតិ នាថ្ងៃទី២០ ខេសីហា ឆ្នាំ២០១៥ ខាងមុខនេះ។

លោក សុខ ទូច ក្នុងសន្និសីទសារព័ត៌មាន ផ្ទៀងផ្ទាត់ផែនទី នាព្រឹកថ្ងៃទី១៤ ខែសីហា បានដាក់ការកត់​សម្ភាល់​ថា ទាំងផែនទីរាជរដ្ឋាផិបាល ផែនទីគណបក្សសង្គ្រោះជាតិ និងផែនទីនៃវិទ្យាស្ថាន ITM (វិទ្យស្ថាននៃ​ប្រទេស​បារាំង) ដែលរាជបណ្ឌិតសភា បានថតចម្លងមកនោះ មានត្រាតែមួយដូចគ្នា។ លោក សុខ ទូច បន្ថែមថា ផែនទី​របស់រដ្ឋាភិបាល ប្រើប្រាស់បច្ចុប្បន្ន មាន២៦ផ្ទាំង អាចយកជាការចំនួន២៦ផ្ទាំង។ ឯផែនទីរបស់​គណបក្ស​សង្គ្រោះ​ជាតិ មាន២៦ផ្ទាំងដូចគ្នា តែយកជាការបាន តែ២៣ផ្ទាំងប៉ុណ្ណោះ ក្នុងនោះនៅខ្វះពីរផ្ទាំង ច្រឡំមួយ​ផ្ទាំង និងជាន់គ្នាមួយផ្ទាំង។ លោកបានស្នើ ឲ្យគណបក្សសង្គ្រោះជាតិ រកផែនទីពីរផ្ទាំងទៀត ដើម្បីផ្ទៀងផ្ទាត់ ជាមួយ​ផែនទីរាជរដ្ឋាភិបាល។

លោក អ៊ូ ចាន់រិទ្ធិ តំណាងឲ្យគណបក្សសង្គ្រោះជាតិ បានធ្វើការអះអាងចំពោះមុខអ្នកសារព័ត៌មានថា គណបក្ស​សង្គ្រោះជាតិ មិនដែលបានចោទប្រកាន់ លើរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ ថាបានប្រើប្រាស់ផែនទីក្លែង​ក្លាយទេ។ លោកបន្តថា ក្រុមការងារនៃគណបក្សសង្គ្រោះជាតិ ស្វែងរកផែនទីចំនួនពីរ ដែលមិនមាននោះ មកប្រគល់​ជូន​រាជបណ្ឌិតសភា​ នាពេលឆាប់ៗខាងមុខនេះ។ លោក ចាន់រិទ្ធិ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំនឹងជម្រាបទៅ​ខាង​គណបក្ស ដើម្បីស្រាវជ្រាវ ស្វែងរកពីផ្ទាំង បន្ថែមទៀត ដើម្បីបង្គ្រប់ទាំង២៦ផ្ទាំង។ (...) យើងមិនអាចកំណត់​ពេលទេ តែយើងព្យាយាមបំផុត ដើម្បីដោះស្រាយលើបញ្ហានេះ។»

រីឯលោក ឈាង វុន មកពីគណបក្សប្រជាជនកម្ពុជាវិញ បានលើកឡើងថា ខាងរដ្ឋសភាមិនបានចាត់តាំង​លោក ឲ្យមកចូលរួមការងារផ្ទៀងផ្ទាត់ផែនទីនេះទេ តែលោកត្រូវបានតំណាង រាជបណ្ឌិតសភាកម្ពុជា ជាអ្នក​អញ្ជើញ​ដោយផ្ទាល់ ក្នុងនាមបុគ្គលតែប៉ុណ្ណោះ។ យ៉ាងណាលោកបានបង្ហាញ នូវជំហរយ៉ាងខ្លីថា៖ «ការផ្ទៀងផ្ទាត់​នេះ ដំណើរការទៅល្អ គ្មានទំនាស់នោះ វាជាកត្តាសំខាន់ សម្រាប់ឲ្យខាងឯកឧត្តម សុខ ទូច យកទៅធ្វើ​ការងារ​នេះ បានផលប្រយោជន៍ជូនប្រជាពលរដ្ឋយើង។»

សូមបញ្ជាក់ថា អ្នកចូលរួមពិនិត្យផែនទីទាំង២៦ផ្ទាំង មកពីគណបក្សប្រជាជនកម្ពុជានោះ មានជាអាថ៌ លោក ហ៊ុន ណេង, លោក ម៉ុង រីទ្ធី, លោក ម៉ម ប៊ុនហេង និងលោក ឈាង វុន ជាដើម។ ចំណែកតំណាង មកពី​គណបក្ស​សង្គ្រោះជាតិ រួមមាន លោក អ៊ូ ចាន់ រិទ្ធិ លោក ឡុង រី និងលោក យូ ស៊ុនហេង ជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...