Posts tagged as "Différend Frontalier"

វ៉ា គឹមហុង៖ ផែនទី UN ដូច​គ្នា​នឹង​ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់

វ៉ា គឹមហុង៖ ផែនទី UN ដូច​គ្នា​នឹង​ផែនទី​រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់

ការឡើងបង្ហាញ និងអះអាងរបស់លោក វ៉ា គឹមហុង នេះ បានធ្វើឡើងនៅទីស្តីការគណរដ្ឋមន្រ្តី ចំពោះមុខអ្នក​សារព័ត៌មានជាតិ និងអន្តរជាតិ ដោយមានការចូលរួម ពីស្ថាប័នជាតិ និងគណបក្សនយោបាយទាំងអស់ ចំនួន​៨​ដោយឡែកៗពីគ្នា។

តាមអ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ពីទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា  ក្រោយ​ពី​បានទទួលផែនទី (ប្រភេទចម្លង) ពីមន្ដ្រីអង្គការសហប្រជាជាតិភ្លាម ក្រុមការងារជំនាញព្រំដែន​របស់​កម្ពុជា ក៏​ចាប់ផ្តើមធ្វើការបង្ហាញភ្លាមៗដែរ ដោយមិនបង្អង់យូរ។

តាមការបង្ហាញរបស់មន្រ្តីជំនាញទាំងនោះបញ្ជាក់ថា ផែនទីដែលបានចម្លង មកពីអង្គការសហប្រជាជាតិនេះ ដូចគ្នា ទៅ​នឹងផែនទីរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងប្រើប្រាស់ សម្រាប់ការបោះបង្គោលព្រំដែន ជា​មួយ​ប្រទេសវៀតណាម។

ព័ត៌មានលំអិតនៃការផ្ទៀងផ្ទាត់នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ និងបញ្ជាក់បន្ថែមក្នុងអត្ថបទលើកក្រោយ។

[...]
ព្រឹកនេះ UN នឹង​ប្រគល់​ផែនទី​ទាំង​១៨ផ្ទាំង ដល់​កម្ពុជា

ព្រឹកនេះ UN នឹង​ប្រគល់​ផែនទី​ទាំង​១៨ផ្ទាំង ដល់​កម្ពុជា

តាមការគ្រោងទុក ផែនទីទាំង១៨ ផ្ទាំង មកពីអង្គការសហប្រជាជាតិ នឹងប្រគល់ដល់ភាកីកម្ពុជា នាព្រឹកថ្ងៃ​ទី២០ ខែសីហានេះ វេលាម៉ោង៩ និង៣០នាទី។ ការចូលរួមទទួល និងពិនិត្យលើផែនទី ដែលបានមកពី​អង្គការ​សហ​ប្រជាជាតិនេះ រួមមាន៨ភាគីដែលនឹងត្រូវមានវត្តមាន។

សមាសភាពទាំងនោះ រួមមានគណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់ផែនទីចំនួន៧រូប តំណាងគណបក្សប្រជាជនកម្ពុជា ចំនួនមាន៥រូប តំណាងគណបក្សសង្គ្រោះ​ជាតិ ចំនួន៥រូប តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច៥រូប តំណាងសមាជិកព្រឹទ្ធសភា គណបក្សប្រជាជនចំនួន៣រូប តំណាងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចំនួន៣រូប តំណាងសមាជិករដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៣រូប និងតំណាងសមាជិករដ្ឋសភាគណបក្សសង្រ្គោះជាតិ ចំនួន៣រូប។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែសីហា វេលាម៉ោង១០ យប់ ផែនទីទាំង១៨ ផ្ទាំង ដែលរដ្ឋាភិបាលកម្ពុជា ស្នើ​សុំ​ខ្ចីពីអង្គការសហប្រជាជាតិនោះ [...]

គឹម សន្តិភាព៖ ផ្សាយ​រឿង​មិន​ពិត​តាម​ហ្វេសប៊ុក ជា​បទ​ល្មើល​«ជាក់ស្តែង»

គឹម សន្តិភាព៖ ផ្សាយ​រឿង​មិន​ពិត​តាម​ហ្វេសប៊ុក ជា​បទ​ល្មើល​«ជាក់ស្តែង»

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខេសីហា ឆ្នាំ២០១៥នេះ អ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌ ទំនងជាចង់ធ្វើការ«ព្រមាន»ជាទូទៅ ដល់បណ្តាអ្នកលេងហ្វេសប៊ូកទាំងអស់ អាចនឹងត្រូវ​ចោទ​ប្រកាន់ ពី«បទល្មើសជាក់ស្តែង» ក្នុងករណីនៃការផុសណាមួយ ក្នុងន័យចោទប្រកាន់ ឬនិយាយខុស ពី​ការ​ពិត​នោះ។

លោកបានយកករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី ដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗថា ជាការផុសវីដេអូ ដែលនិយាយខុសការពិត ហើយនើ ជាបទល្មើសជាក់ស្តែងមួយ ដែល​មាន​ចែងក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា។ លោកបានបន្តថា តាមក្របខណ្ឌនៃអង្គហេតុ តាមរយៈការផុសក្នុង​បណ្តាញ​សង្គមរបស់ លោក ហុង សុខហួរ នេះ អាចធ្វើឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងបន្តចាប់ខ្លួនតាម​នីតិវិធី ដោយមិនចាំបាច់ ត្រូវការដកអភ័យឯកសិទ្ធិ ជាមុនឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងទៀតថា៖ «នៅថ្ងៃទី១៥ ព្រឹក [...]

ផៃ ស៊ីផាន៖ កម្ពុជា​មិន​អាច​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពួក​ប្រឆាំង (vdo)

ផៃ ស៊ីផាន៖ កម្ពុជា​មិន​អាច​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពួក​ប្រឆាំង (vdo)

ក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើង នៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការរួមសហកា ពីក្រសួង​ព័ត៌មាន កាលពីព្រឹកថ្ងៃទី១៩ ខេសីហា ឆ្នាំ២០១៥ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន​ធ្វើ​ឡើង ក្នុង​គោលបំណងពង្រឹងនីតិរដ្ឋនៅកម្ពុជា ដែលត្រូវតែដើរទន្ទឹមគ្នា រវាងការអនុវត្ត និងការគោរពច្បាប់។ លោក​បាន​ទទួលស្គាល់ថា ប្រទេសកម្ពុជាមិនមែនជាសម្បត្តិទ្រព្យ (កម្មសិទ្ធិ) របស់គណបក្សប្រឆាំង ឬ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ។

មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងបន្ថែមថា ដូច្នេះរដ្ឋាភិបាលធ្វើអ្វីទៅតាម នីតិរដ្ឋ និងទិដ្ឋភាព​អន្តរជាតិ​ជាក់ស្តែង។ លោកបានពន្យល់ថា៖ «ប្រទេសខ្មែ មិនមែនជាសម្បត្តិទ្រព្យ របស់គណបក្សប្រឆាំង ឬ​គណបក្សប្រជាជន (កម្ពុជា) ទេ។ តែយើងធ្វើអ្វី ទៅតាមនីត្យានុកូលភាព (ធ្វើតាមច្បាប់) [...]

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា ការប្រជុំរបស់ព្រឹទ្ធសភា បានសម្រេចឲ្យ​អាជ្ញាធរមាន​សមត្ងកិច្ច បន្តនីតិវិធីរបស់ខ្លួន ដោយពុំគិតពីអភ័យឯកសិទ្ធិ ក្រោមមូលហេតុ បទល្មើសជាក់ស្តែង។ លោកថា បទល្មើសជាក់ស្តែង ដែលមានចែងតាមមាត្រា១០៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើការចាប់ខ្លួនជាមុន ចាំ​រាយការណ៍ជាក្រោយបាន។ លោកបន្ថែមថា ដូច្នេះទាំងសមត្ថកិច្ច ទាំងតុលាការ អាចបន្តធ្វើការការរបស់ខ្លួន តាមនីតិវិថីច្បាប់ ដេលបានចែងនេះ ជាបន្តបន្ទាប់ទៀត។

» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម ប៊ុននាង ដូចខាងក្រោម៖

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពន្ធនាគារព្រៃសរ កាលពីថ្ងៃទី១៧ ខែសីហា ម្សិល​ម៉ិញនេះថា ករណីខាងលើនេះ នឹងអាចធ្វើការចរចា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...