ថៃ៖ ក្រុមអាវក្រហមព្រមានតបតរ បន្ទាប់ពី ស៊ូថេប ឲ្យចាប់ យីងឡាក់
ខណៈពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល (ក្រុមអាវលឿង) ទាមទារឲ្យមានការចាប់ខ្លួន នាយករដ្ឋមន្ត្រីថៃពីបទ«ក្បត់»នោះ ក្រុមអ្នកស្មោះស្ម័គ្រនឹងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា វិញ ដែលត្រូវបានគេស្គាល់ថា ជាក្រុមអាវក្រហម បានព្រមានថានឹងរៀបចំបាតុកម្មប្រឆាំង នឹងបាតុកម្មរបស់ក្រុមអាវលឿងទាំងនោះវិញ។
នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ (រូបថត Reuter)
នយោបាយថៃ - បើទោះជាការបោះឆ្នោតមុនកាលកំណត់ ត្រូវបានកំណត់ធ្វើនៅខែកុម្ភះខាងមុខនេះក៏ដោយ ក៏ក្រុមអ្នកតវ៉ា ដែលបានជួបធ្វើបាតុកម្មតាំងពីជាងមួយខែមកហើយ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅមិនទាន់អស់ចិត្តនៅឡើយ។ លោក ស៊ូថេប ថោងស៊ូបាន បានថ្លែងនៅថ្ងៃពុធទី១១ ខែធ្នូនេះថា [...]