ថៃ៖ បោះឆ្នោតនៅឆ្នាំ២០១៧ បន្ទាប់ពីប្រជាមតិទទួលយករដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស
ការរាប់សន្លឹកឆ្នោត នៃការធ្វើប្រជាមតិ កាលពីថ្ងៃអាទិត្យ ដែលមានប្រមាណដល់ទៅ៩៤% បានបង្ហាញថា ប្រជារាស្ត្រថៃប្រមាណជា៦១,៤% បានទទួលយករដ្ឋធម្មនុញ្ញថ្មី បង្កើតឡើងដោយក្រុមមេដឹកនាំយោធា ដែលចូលមកកាន់អំណាច ចាប់ពីខែឧសភា ឆ្នាំ២០១៤កន្លងមក បន្ទាប់ពីរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យរួចមក។
លទ្ធផល ដែលចេញពីការបោះឆ្នោតប្រជាមតិនេះ មិនបណ្ដាល ឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានទេ ហើយលោក ប្រាយុទ្ធ ចាន់អ៊ូចា (Prayut Chan-ocha) ដែលជាមេទ័ពកំពូលរបស់ប្រទេសថៃ និងដែលកាន់តំណែង ជានាយករដ្ឋមន្ត្រីផងនោះ បានចេញមុខមកស្វាគមន៍ភ្លាមៗ។ លោក ប្រាយុទ្ធ បានលើកមកថ្លែង ពីប្រជាមតិមួយ ដែលមានលក្ខណៈ«តម្លាភាព» ហើយលោកមិនខ្វាយខ្វល់ ពីការរិះគន់ទាំងឡាយ ពីសំណាក់សាធារណមតិ ឬពីសហគមន៍អន្តរជាតិនោះឡើយ។
ចំពោះក្រុមប្រឆាំងថៃវិញ បានឆ្លើយតបទៅវិញថា មេដឹកនាំយោធា មិនមានអ្វី«ដែលជាមោទនភាព» ចេញពីលទ្ធផលនេះទេ។ [...]