មេទ័ពអាមេរិក ដាក់គម្នាបមេទ័ពថៃ បន្ទាប់ពីអាមេរិកផ្អាកជំនួយដំបូង
មេបញ្ជាការកងទ័ពអាមេរិក បានទូរស័ព្ទជជែកជាមួយមេទ័ពថៃ លោក ប្រាយុទ ចាន់អ៊ូចារ នៅយប់ថ្ងៃសុក្រនេះ ដើម្បីថ្លែងឲ្យវិលត្រឡប់មករក «គោលការណ៍ប្រជាធិបតេយ្យ»វិញ បន្ទាប់ពីការដណ្ដើមកាន់កាប់អំណាច របស់កងទ័ពថៃ ដោយរដ្ឋប្រហារមួយក្នុងប្រទសថៃ កាលពីថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា។ ការជួបជជែកនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកជំនួយលើកដំបូងរបស់ខ្លួនមួយ ដែលមានទឹកប្រាក់ប្រមាណជា ៣,៥លានដុល្លា។
ទាហានកាន់កាំភ្លើងយន្ដ ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួន ក្នុងរាជធានីបាងកក។ (រូបថត REUTERS)
នយោបាយថៃ - ក្រសួងការបរទេសអាមេរិក ដែលគេស្គាល់ថា ជាមន្ទីរប៉ង់តាហ្គោន នោះ បានថ្លែងអះអាងថា ការទាក់ទងតាមទូរស័ព្ទមួយ [...]