Posts tagged as "Chak Sopheap"

ហ៊ុន សែន៖ សង្គម​ស៊ីវិល​«គ្មាន​សិទ្ធិ» ជ្រៀត​ជ្រែក​ការ​បង្កើត​ច្បាប់

ហ៊ុន សែន៖ សង្គម​ស៊ីវិល​«គ្មាន​សិទ្ធិ» ជ្រៀត​ជ្រែក​ការ​បង្កើត​ច្បាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាជាគោលការណ៍ច្បាប់ គ្រប់អង្គការសង្គមស៊ីវិលទាំងអស់​គ្មាន​សិទ្ធិលូកលាន់ ឬជ្រៀតជ្រែកទៅលើការបង្កើតច្បាប់ ដោយរដ្ឋាភិបាល និងរដ្ឋសភានោះទេ។ ការលើកឡើង​របស់​លោកហ៊ុន សែន គឺបានកើតឡើងបន្ទាប់ពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរិះគន់ការបង្កើត​ច្បាប់​របស់រដ្ឋាភិបាល និងរដ្ឋសភា ហើយទទូចឲ្យពន្យាពេលការបង្កើតច្បាប់ រហូតដល់វិបត្តិនយោបាយ​ក្រោយការ​បោះឆ្នោតសកលឆ្នាំ២០១៣ ត្រូវបានដោះស្រាយរួច។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ច្បាប់ - «ច្បាប់នោះលើកលែងតែអត់កូរ៉ុមប្រជុំ តែមានកូរ៉ុមប្រជុំ មានសំឡេងអនុម័តគ្រប់គ្រាន់ គេធ្វើហើយ​កុំឆ្ងល់​ពេក។ ខ្ញុំក៏សូមផ្តាំត្រឡប់ទៅវិញថា [...]

CCHR៖ អាជ្ញាធរ​គប្បី​បើក​សំណុំរឿង ឈុត វុទ្ធី ឡើង​វិញ

CCHR៖ អាជ្ញាធរ​គប្បី​បើក​សំណុំរឿង ឈុត វុទ្ធី ឡើង​វិញ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់តាមភាសាអង់គ្លេស CCHR បានលើកឡើងថា បើទោះជាតុលាការ និង​រដ្ឋាភិបាលកម្ពុជាបានបិទសំណុំរឿងលោក ឈុត វុទ្ធី ហើយក៏ដោយ ក៏រហូតមកដល់ពេលនេះសំណុំរឿងនេះ នៅតែ​ស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ។ ដូច្នេះរដ្ឋាភិបាល គម្បីបើកការស៊ើបអង្កេតសំណុំរឿងដ៏រសើបនេះឡើងវិញ ដោយឯករាជ្យ និងតម្លាភាពដើម្បីបិទបញ្ចប់ វប្បធម៌និទណ្ឌភាពនៅកម្ពុជា។


លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក​ ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថតឯកសារ)

ច្បាប់ - «ដើម្បីធានាបាននូវយុត្តិធម៌ដល់ជនរងគ្រោះ តុលាការអាចស្តារនូវភាពជឿជាក់ខ្លះ ហើយសំខាន់បំផុត​ប្រជា​ពលរដ្ឋកម្ពុជាមានទំនុកចិត្តជាថ្មី ថារដ្ឋាភិបាលមានសមត្ថភាព [...]

ចក់ សុភាព៖ កម្ពុជា​គ្មាន​បទ​ពិសោធន៍​ល្អ ដើម្បី​រក្សា​ជន​ភៀស​ខ្លួន

ចក់ សុភាព៖ កម្ពុជា​គ្មាន​បទ​ពិសោធន៍​ល្អ ដើម្បី​រក្សា​ជន​ភៀស​ខ្លួន

សិទ្ធិ - លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ មេសា នេះថា មុននឹងកម្ពុជាចុះកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន ប្រទេស​កម្ពុជាត្រូវធ្វើឲ្យប្រាកដថា អាចធានាបានពីសុវត្ថិភាពរបស់ជនភៀសខ្លួន ហើយមិនបញ្ជូនជនភៀសខ្លួនទាំងនោះ ទៅកាន់ទីកន្លែងដែលពួកគេត្រូវបានរំលោភបំពាន ឬកន្លែងគ្មានសុវត្ថិភាព។

គួរកត់សម្គាល់ថា មានជនភៀសខ្លួនច្រើនរយនាក់ មកពីប្រទេសេរីលង្កា បង់ក្លាដេស នេប៉ាល់ជាដើម បានធ្វើដំណើរ​តាមគ្រប់រូបភាព ដើម្បីសុំសិទ្ធិជ្រកកោន រស់នៅក្នុងប្រទេសអូស្រ្តាលី។ តែប្រទេសអូស្រ្តាលី ត្រូវបានគេដឹងថា មិន​ចង់ទទួលយកជនភៀសខ្លួនទាំងនោះ ឲ្យរស់នៅជាអចិន្រ្តៃយ៍នោះទេ ព្រោះត្រូវបានគេដឹងថា [...]

ហ៊ុន សែន ព្រមាន​អ្នក​វិគាគ​ឲ្យ​«ប្រយ័ត្ន​ប្រយែង»

ហ៊ុន សែន ព្រមាន​អ្នក​វិគាគ​ឲ្យ​«ប្រយ័ត្ន​ប្រយែង»

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានជាចំហរដល់អ្នកវិភាគ និងអង្គការសង្គមស៊ីវិលទាំងឡាយ ឲ្យប្រុង​ប្រយ័ត្នខ្ពស់ក្នុងការធ្វើ ការអត្ថាធិប្បាយ ឬវិគាគ ខណៈអ្នកវិភាគទាំងនោះ មិនដឹងរឿងច្បាស់ ដែលអាចនាំឲ្យបញ្ហា​កាន់តែស្មុគស្មាញ។ ការព្រមានរបស់លោកហ៊ុន សែន គឺបានកើតឡើង បន្ទាប់ពីមានការជួបជជែកគ្នា រវាងលោក និងមេដឹកនាំគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះ ជំរុញឲ្យភាគីទាំងសងខាង ជិតឈានដល់ការឯកភាពគ្នា។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

សិទ្ធិ - ទន្ទឹមនឹងសម្តែងការព្រួយបារម្ភថា ការចរចារនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ អាចបរាជ័យដោយសារឥរិយាបថរឹងត្អឹង របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ [...]

ចក់ សុភាព៖ ការ​រិត​ត្បិត​ព័ត៌មាន ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើ​ហ្វេសប៊ុក​ច្រើន

ចក់ សុភាព៖ ការ​រិត​ត្បិត​ព័ត៌មាន ជំរុញ​ឲ្យ​ពលរដ្ឋ​ប្រើ​ហ្វេសប៊ុក​ច្រើន

រដ្ឋាភិបាលកម្ពុជា បានបង្ហាញគោលជំហរជាថ្មីថា នឹងបន្តអនុញ្ញាត និងគាំទ្រឲ្យបណ្តាញសង្គម (ហ្វេសប៊ុក) បន្ត​ប្រើប្រាស់ជាធម្មតា បើទោះអ្នកប្រើហ្វេសប៊ុកមួយចំនួន បានបង្កបញ្ហាខ្លះៗ ដែលប៉ះពាល់ដល់តម្លៃសង្គមក៏ដោយ។ ជាគោលជំហរដែលទទួលបានការស្វាគមន៍ ពីក្រុមអង្គការសមាគម ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស តែមតិ​មួយ​ចំនួនបានរិះគន់ថា ការជំរុញឲ្យពលរដ្ឋប្រើងាកមកប្រើ បណ្ដាញសង្គមហ្វេសប៊ុកច្រើននោះ គឺដោយសារតែ​ប្រទេស​កម្ពុជា នៅមានការរិតត្បិតខាងព័ត៌មាននៅឡើយ។


ទំព័រហ្វេសប៊ុក របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារិទ្។ (រូបថតផ្ដិតពីហ្វេសប៊ុក)

សិទ្ធិ - នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...