Posts tagged as "Meach Sovannara"

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១២ ខែមុថុនា នេះថា លោកបានជួប នូវគ្រោះថ្នាក់ចរាចរណ៍នេះ ជារឿងចៃដន្យប៉ុណ្ណោះ មិនមែនជាគម្រោងការ ឬ​ផែនការអ្វីឡើយ។ លោកបាននិយាយ ពាក់ព័ន្ធនឹងម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ ហើយបានគេច​ខ្លួនបាត់​នោះ យ៉ាងដូច្នេះថា៖ «ធម្មតាទេ ម្ចាស់គ្នាបុក រត់សិនហើយ ខ្លាចក្រែងលោគេវាយគេអី។ នៅខ្មែរយើង អញ្ចឹង។»

យ៉ាងណា លោកមិនបានធ្វើការចាប់ថ្នាក់ ឬយកកំហុស លើម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់នោះឡើយ។ ព្រោះលោកយល់ថា នេះជាអចេតនា ក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះ។ លោកថែមទាំងបញ្ជាក់ទៀតថា៖ «ជា​អចេតនា​ទេ គ្នាវ៉ាឡានធំ មកវ៉ាក់អើជាមួយយើង ដូចលេងបិទពួនអញ្ចឹង។»

លោកនៅតែអះអាងថា នេះមិនអាចជាករណី ក្នុងការប៉ងធ្វើឃាតឡើយ។ លោកបន្តថា ទ្រង់ទ្រាយនៃការប៉ង​ធ្វើ​ឃាតនោះ គេនឹងរៀបចំឲ្យមានលក្ខណៈ ម៉ត់ចត់បំផុត។ [...]

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

សកម្មជន​​បក្ស​ប្រឆាំង អាច​នឹង​រួច​​«ទោស»​ក្នុង​ថ្ងៃ​ទី​១៩ ខែឧសភា​ខាងមុខ?

លោក មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្គ្រោះជាតិ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ រួមនឹងជនសង្ស័យមួយចំនួនទៀត ដែល​ត្រូវ​បានតុលាការរាជធានី ចាប់ឃុំក្នុងរយៈកាលកន្លងមក អាចនឹងត្រូវបានធ្វើការដោះលែង បន្ទាប់ពីសវនាការអង្គ​សេចក្តី​នា​ថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។ នេះបើយោងតាមជឿជាក់ របស់លោកមេធាវីការពារក្ដីឲ្យជនសង្ស័យទាំងនេះ ដោយ​សំអាងទៅលើការស្រាវជ្រាវ និងប្រមូលភស្តុតាងនានា មកពិនិត្យ បញ្ជាក់ពីការមិនបានប្រព្រឹត្តិ​ ដូចការចោទ​ប្រកាន់​ឡើយ។

តាមការគ្រោងទុក តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នឹង​បើក​សវនាការ ​លើ​​សំណុំ​រឿង​​លោក​ មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្សប្រឆាំង​មួយ​ចំនួន​ទៀត​ នាព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា​ខាង​មុខ​នេះ បន្ទាប់​ពីបានដោះលែង ឲ្យនៅក្រៅឃុំ​មួយ​រយៈមក។ សវនាការនេះ ជាប់ពាក់ព័ន្ធនឹង ការបង្ករមាន​អំពើ​ហិង្សា ក្រោយបាតុកម្ម កាលពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅចំណុចស្ពាននាគ ទីលានប្រជា​ធិបតេយ្យ។

[...]
ស៊ិក ប៊ុនហុក គម្រាម រ៉ុង ឈុន ដោយ​អំណាច​បក្ស?

ស៊ិក ប៊ុនហុក គម្រាម រ៉ុង ឈុន ដោយ​អំណាច​បក្ស?

បន្ទាប់ពីឃើញវត្តមាន លោក រ៉ុង ឈុន សមាជិកថ្មី គ.ជ.ប ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភានេះ គណបក្ស​ប្រជាជន​កម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះលោក រ៉ុង ឈុន។ បន្តិចក្រោយមក លោក ស៊ិក ប៊ុនហុក ប្រធាន​ថ្មី​របស់ គ.ជ.ប បានធ្វើប្រតិកម្ម តាមក្រោយភ្លាមៗ នៅតាមបណ្តាញសារព័ត៌មាន ទាំងស្ថាប័ន គ.ជ.ប នៅមិន​ទាន់​មាន​បទបញ្ញតិ្តត្រឹមត្រូវ ក្នុងការហាមឃាត់ ឬយ៉ាងណា ចំពោះសមាជិកទាំង៩របស់ខ្លួន នៅឡើយនោះ។

ឆ្លើយតបនឹងប្រតិកម្មខាងលើ សកម្មជនគណបក្សសង្គ្រោះជាតិ ដ៏ល្បីឈ្មោះ និងស្ថាបនិកវិទ្យុខ្មែរប៉ុស្តិ៍ លោក មាជ សុវណ្ណរ៉ា បានលើកឡើង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា នោះមិនមែនជាកំហុសអ្វី របស់លោក រ៉ុង ឈុន ឡើយ ព្រោះ​ថ្ងៃនោះ ជាទិវាពលកម្មអន្តរជាតិ ដែលពលរដ្ឋគ្រប់រូប មានសិទ្ធិក្នុងពេលឈប់សំរាក ពីការងារ និងអាចចូលរួម ក្នុង​ពិធី​នោះ (សង្គម) បានគ្រប់ៗគ្នា ដោយមិនគិត ពីនិន្នាការនយោបាយ។

ផ្ទុយទៅវិញ លោក [...]

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

នាយករដ្ឋមន្រ្តីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន គប្បីត្រូវធ្វើការបែងចែក ឲ្យដាច់ពីគ្នា រវាងវប្បធម៌សន្ទនា និងការ​រិះគន់ ដើម្បីប្រយោជន៍ជាតិ និងសង្គម។ នេះជាការថ្លែងអះអាង របស់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ខេត្តបន្ទាយមានជ័យ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្ដ៍។ លោកបានថ្លែងឡើងថា សម្រាប់គណបក្សប្រជាជនកម្ពុជា ដូច​ជា​លោកនាយករដ្ឋមន្រ្តីជាដើម អ្វីដែលលោកលើកឡើង សុទ្ធតែត្រឹម«ត្រូវ» តែមើលមកគេ អ្វីដែលបានលើកឡើង សុទ្ធតែ​«ខុស»​ទាំងអស់។

ប្រតិកម្មខាងលើនេះ ក្រោយពីការលើក ឡើងរបស់លោកនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត ពី«វប្បធម៌សន្ទនា» និងបញ្ហា «ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ការឆ្លើយតបរបស់លោក ហ៊ុន សែន នាពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ស្នើឲ្យដៃគូសន្ទនាទាំងអស់ គោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី បានស្នើ​ឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន គ្រប់មូលដ្ឋាន [...]

មាជ សុវណ្ណារ៉ា៖ «គុក»​អាច​ឃុំ​បាន​តែ​រូប​កាយ​ប៉ុណ្ណោះ

មាជ សុវណ្ណារ៉ា៖ «គុក»​អាច​ឃុំ​បាន​តែ​រូប​កាយ​ប៉ុណ្ណោះ

ក្នុងវេទិការ ជួបជាមួយនឹងសកម្មជន គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែមេសា ម្សិលម៉ិញនេះ លោក មាជ សុវណ្ណារ៉ា បានធ្វើការប្តេជ្ញាចិត្តជាថ្មី បន្ទាប់ពីទទួលបានបទពិសោធ ក្នុងពន្ធគារ អស់រយៈពេលជិតប្រាំមួយខែ ក្រោម​បទ​ចោទ ពីការដឹកនាំការប្រើហិង្សា នៅស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក។

កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានដោះលែងលោកមាជ សុវណ្ណារ៉ា និងសកម្មជន​គណបក្សប្រឆាំង មួយចំនួនទៀត តាមការស្នើសុំរបស់មេធាវី និងស្របទៅតាមការធូរស្បើយ នៃភាពតានតឹង​ខាង​ផ្នែក​នយោបាយ។ សកម្មជនគណបក្សប្រឆាំងទាំងនោះ ត្រូវបានតុលាការសម្រេច ឲ្យដាក់ស្ថិតក្រោម ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ប៉ុន្តែសម្រាប់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបនឹង ត្រូវបានដោះលែងរូបនេះវិញ បាន​ចាត់ទុក ការសម្រេចរបស់តុលាការ ថាជាការ«គុកដាក់មនុស្ស តែដាក់ចិត្ត និងបញ្ញាមិនបានទេ»។ លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...