រ៉ុង ឈុន និងស្រ្តីសកម្មជនបឹងកក់ច្រើននាក់ ត្រូវបានចាប់ខ្លួនព្រឹកនេះ
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤នេះ កងកម្លាំងសន្តិសុខខ័ណ្ឌដូនពេញ និងប៉ូលីសបានចាប់ លោក រ៉ុង ឈុន ប្រធានសហភាពសហជីព រួមទាំងនាក់ភូមិបឹងកក់ជាច្រើននាក់ទៀត ខណៈពេលដែលពួកគាត់ ប៉ុនប៉ងដាក់ញត្តិស្នើសុំអន្តរាគមន៍ ពីស្ថានទូតសហរដ្ឋអាមេរិកនិងបារាំង ដើម្បីឲ្យដោះលែងលោក វន់ ពៅ និងកម្មករ ២២ នាក់ផ្សេងទៀត។
ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិមនុស្ស - នៅម៉ោងប្រមាណ ៨ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤នេះ អ្នកភូមិបឹងកក់ប្រមាណជាង១០នាក់ រួមមានមន្រ្តីសង្គមស៊ីវិលផង បានមកជួបជុំគ្នាតវ៉ានៅសួនជិតស្ថានទូតអាមេរិក បើទោះជាក្រុមអ្នកតវ៉ាទាំងនេះ [...]