Posts tagged as "Bun Rany"

សង្គ្រោះ​ជាតិ​បដិសេធ​មិន​ពាក់ព័ន្ធ​រឿង​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

សង្គ្រោះ​ជាតិ​បដិសេធ​មិន​ពាក់ព័ន្ធ​រឿង​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

គណបក្សសង្គ្រោះជាតិ បដិសេធចំពោះការចោទប្រកាន់ណាមួយ ដែលថាគណបក្សនេះ ជាអ្នកប្រឌិត​ព័ត៌មាន​ថា​កូន​ប្រុស​ច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកូនប្រុស​របស់មេដឹកនាំវៀតណាម។ សេចក្ដី​បដិសេធ​នេះ បាន​ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយ តែប៉ុន្មានម៉ោងក្រោយការព្រមាន របស់លោក ហ៊ុន សែន ដែល​បាន​លើក​ឡើងថា ក្រុមប្រឆាំងជាអ្នកបង្កើត រឿងចោទប្រកាន់​ទៅ​លើ​គ្រួសារ​របស់​លោក។

សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាននោះ បាន​សរសេរបន្តថា គណបក្សសង្គ្រោះជាតិប្រកាន់ខ្ជាប់ នូវសីលធម៌ និងគោលការណ៍ខ្មែរតែមួយ មិនយក​ខ្មែរ​ណាធ្វើជាសត្រូវ ជាពិសេសមិនយកបញ្ហាបុគ្គល មកធ្វើជាបញ្ហានយោបាយឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ខ្មែរ​ជានា​នឹង​គ្នា ដើម្បីផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ។

កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងពិធីចែកសញ្ញាបត្រ [...]

ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

តើមានភាពចាំបាច់ឬទេ ដែលអ្នកនយោបាយមួយរូប ត្រូវរំលើកពីរឿងរ៉ាវ កូនខ្លួនជាកូនបង្កើត កើត​ចេញ​ពី​ភរិយា​ខ្លួន ហើយ​ភរិយា​នេះទៀតសោធ មានភាពស្មោះសររស់នៅជាមួយគ្នា (...) នោះ? សម្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន វា​ជា​រឿងចាំបាច់ណាស់ ហើយលោកបានថ្លែងលំអិត ពីរឿងរ៉ាវឯកជន​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​នេះ ជា​សាធារណៈ ដើម្បីជាការតបត ទៅកាន់ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម​មួយ​ចំនួន ដែល​ចេះ​តែ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត ថាជា​កូន​វៀតណាម មិនមែនជាកូនបង្កើត​របស់លោក និងភរិយានោះ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ  លោក ហ៊ុន សែន បានថ្លែង​ឡើងថា កូនប្រុសច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បានទាមទារ​ទៅ​ពិនិត្យ​មើល DNA បន្ទាប់ពីការចោទ​ប្រកាន់​ទាំងនោះ។ លោក​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ឡើង​ថា៖ «ហ៊ុន ម៉ាណែត [...]

កែម ឡី៖ ងារ​«ស្រ្តី​ទី១»​នៅ​កម្ពុជា គួរ​បាន​ទៅ​​ស្រ្តី​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព

កែម ឡី៖ ងារ​«ស្រ្តី​ទី១»​នៅ​កម្ពុជា គួរ​បាន​ទៅ​​ស្រ្តី​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព

សារព័ត៌មាន និងទូរទស្សន៍ក្នុងស្រុកមួយចំនួនធំ បានប្រើប្រាស់នូវពាក្យ «ស្រ្តីទី១» ដោយសំដៅលើ ភរិយា​ប្រធានា​ធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងភរិយានាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ តែមិនមែនមានតែ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ទាំងនោះទេ បើទោះបីលោក ហ៊ុន សែន ខ្លួនលោក ក៏បានហៅភរិយាលោក ថាជា«ស្ត្រីទី១»ដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យបរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នាវិទ្យាស្ថានជាតិអប់រំ ក្នុងព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា៖ «ប៉ុន្មាន​ថ្ងៃ​មុន​នេះ គឺលោក ជំទាវទី១ ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា មកកម្ពុជា ក្រោមប្រធានបទរុញ​ស្រ្តីឲ្យ​រៀន។ (…) គេក៏ស្រ្តីទី១ យើង​ក៏ស្រ្តីទី១។»

តើអ្វីជា«ស្រ្តីទី១»? ហេតុអ្វីបានកើតចេញ នួវពាក្យ«ស្រ្តីទី១»នេះឡើង? តើពាក្យ«ស្រ្តីទី១»នៅកម្ពុជា មានប្រភព [...]

«មូលនិធិ ប៉ែន សុវណ្ណ ខុស​ពី​កាកបាទ​ក្រហម»

«មូលនិធិ ប៉ែន សុវណ្ណ ខុស​ពី​កាកបាទ​ក្រហម»

មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្នុង​លក្ខណៈ​ជា​គ្រូសារ ឬ​បុគ្គល​ក្រីក្រ កាន់​​តែ​ច្រើន​ឡើង ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​ឈាន​ក្នុង​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥​នេះ។ ទន្ទឹម​នឹង​នោះ នៅ​កម្ពុជា «អ្នក​មាន​ក៏​មា​ន​ដាច់» ឯ​«អ្នក​ក្រ​ក៏​ក្រ​ដាច់» និង​គ្មាន​ទី​ពឹង ទី​ពំនាក់។ ហើយ​ពួក​គាត់ ហាក់​បី​ដូច​ជា​គ្មាន​ការ​អើ​ពើ ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​រដ្ឋាភិបាល​ឡើយ ពិសេស​ពី​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ការ​ជួយ​ពួក​គាត់​ជា​លក្ខណៈ​បុគ្គល​នេះ។

ឃ្លា​​ទាំង​ប៉ុន្មាន​ខាង​​លើ​នេះ ជា​ការ​ថ្លែង​ចាប់​ផ្ដើម​របស់​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​សម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បន្ទាប់​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មករា ឆ្នាំ​២០១៥ ពី​ការ​បង្កើត​មូលនិធិ ប៉ែន សុវណ្ណ [...]

ក្រុម​​សន្តិសុខ​​រាជធានី​​ភ្នំពេញ ហែក​​រូប ហ៊ុន សែន និង​ភរិយា? (vdo)

ក្រុម​​សន្តិសុខ​​រាជធានី​​ភ្នំពេញ ហែក​​រូប ហ៊ុន សែន និង​ភរិយា? (vdo)

ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

ក្រោយពីសម្រាកក្នុងវត្តសាមគ្គីរង្ស៊ី រាជធានីភ្នំពេញ អស់ពេលជាងមួយខែមក ប្រជាពលរដ្ឋរងគ្រោះវិវាទដីធ្លី ប្រមាណជាង២០០គ្រួសារ មកពីតាមបណ្តាខេត្តនានា បានដើរដង្ហែរក្បួនដោយថ្មើរជើង ដើម្បីដាក់ញ្ញត្តិ​នៅ​តាមស្ថាប័នធំៗរបស់ជាតិ ពិសេសរដ្ឋសភា និងខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយទាមទារ​ឲ្យអាជ្ញាធរខេត្តក្រចេះ ចេញប័ណ្ឌកម្មសិទ្ធិដីធ្លីឲ្យពួកគាត់ កាលពីព្រឹកថ្ងៃទី ១៨ សីហានេះ។

ក្រោយការដាក់ញ្ញត្តិនៅរដ្ឋសភាហើយ ពួកគាត់បានបន្តដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះ លោកនាយករដ្ឋមន្រ្តី​ជិតវិមានឯករាជ្យ ជាមួយនឹងបដាពាក្យស្លោកនានា ខ្លះកាន់រូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​គឺលោកស្រី ប៊ុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...