Posts tagged as "Bun Rany"

៥លាន​រៀល​ឲ្យ​សន្តិសុខ​ស៊ី​ឈ្នួល ជា​ទឹក​ចិត្ត​ឲ្យ​ធ្វើការ​បង្រ្កាប​ថែម​ទៀត?

៥លាន​រៀល​ឲ្យ​សន្តិសុខ​ស៊ី​ឈ្នួល ជា​ទឹក​ចិត្ត​ឲ្យ​ធ្វើការ​បង្រ្កាប​ថែម​ទៀត?

ទឹកប្រាក់ចំនួន ៥លានរៀល និងគ្រឿងបរិភោគផ្សេងទៀត ត្រូវបានកាកបាទក្រហម ផ្តល់ជូនទៅក្រុម​សន្តិសុខដែល​រងរបួស កាលពីម្សិលម៉ិញ ក្នុងពេលប៉ះទង្គិចជាមួយប្រជាពលរដ្ឋ។ ដោយឡែកសកម្មជន និងអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដែលបានរងរបួសក្នុងការប៉ះទង្គិចដែរនោះ ពុំត្រូវទទួលបានជំនួយពីកាកបាទក្រហមឡើយ។ ចំពោះ​ការសម្រេចចិត្តរបស់កាកបាទក្រហមនេះ ត្រូវបានមជ្ឈដ្ឋានទូទៅលើកឡើងថា តើដើម្បីឱ្យក្រុមសន្តិសុខ​កាន់តែមាន​កម្លាំង​ចិត្ត ធ្វើការបង្រ្កាបអ្នកតវ៉ាឬយ៉ាងណា?


លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។

តួនាទី - ក្រោយពីក្រុមសន្តិសុខ ត្រូវបានប្រជាពលរដ្ឋធ្វើការតដៃវិញ បណ្តាលឱ្យមានរបួសធ្ងន់ និងស្រាល​ជាច្រើន​នាក់ កាលពីសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ [...]

កឹម សុខា៖ កាកបាទ​ក្រហម​កម្ពុជា​ធ្វើ​ការ​លំអៀង

កឹម សុខា៖ កាកបាទ​ក្រហម​កម្ពុជា​ធ្វើ​ការ​លំអៀង

ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចាត់ទុកសកម្មភាព របស់កាកបាទក្រហមកម្ពុជា ថាធ្វើ​ឡើងដោយគ្មានយុត្តិធម៌។ ការចោទប្រកាន់ របស់អនុប្រធានគណបក្សជំទាស់រូបនេះ ក៏ព្រោះតែកាកបាទ​ក្រហម​កម្ពុជា ផ្តល់បា្រក់ឧបត្ថមភ្លាមៗចំនួន៥លានរៀល និងសម្ភារៈជាច្រើន ដល់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដែលរងរបួសក្នុងការប៉ះទង្គិចគ្នា ពីថ្ងៃម្សិលមិញ ខណៈក្រុមបាតុករដែលរងរបួសដែរ មិនត្រូវទទួលបាន​ជំនួយ​ពី​ស្ថាប័នរដ្ឋមួយនេះទេ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន​ សែន ទៅបោះឆ្នោត កាលពីអណត្តិទីបួន។ (រូបថត ឯកសារ)

យុត្តិធម៌ - លោកកឹម សុខា អនុប្រធាន និងជាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា កន្លងមក​មាន​ប្រជាពលរដ្ឋខ្មែរច្រើនណាស់ [...]

សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្រោមហេតុផលមនុស្សធម៌ បានទទូចដល់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះមកពីខេត្តក្រចេះ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។

ជំនួយ - លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា នេះថា៖ «ម្សិលមិញនេះ ខ្ញុំបានស្នើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ផ្តល់​ជំនួយមនុស្សធម៌ ដល់ពលរដ្ឋប្រមាណ ៤០០គ្រួសារ ដែលរងគ្រោះ ដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។»

[...]
ប៊ុន រ៉ានី ហ៊ុន សែន៖ បក្ស​ប្រឆាំង​កំពុង​បោក​រាស្រ្ត

ប៊ុន រ៉ានី ហ៊ុន សែន៖ បក្ស​ប្រឆាំង​កំពុង​បោក​រាស្រ្ត

បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានបិទបញ្ចប់មហាបាតុកម្មអហិង្សា និងការដង្ហែញត្តិរួចមក ប្រធានកាកបាទ​ក្រហម​កម្ពុជា បានធ្វើការចោទប្រកាន់ចំៗថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិដែលកំពុងធ្វើ គឺជាការបោកប្រាស់ប្រជា​ពលរដ្ឋ ដើម្បីជាឈ្នាន់ឡើងទៅកាន់អំណាច ខណៈប្រជាពលរដ្ឋកំពុងតែរងគ្រោះដោយទឹកជំនន់។ តែការចោទ​ប្រកាន់​នេះត្រូវបានគណបក្សសង្រ្គោះជាតិ លើកឡើងថា អ្វីដែលគណបក្សខ្លួនបានធ្វើ គឺស្របតាមគោលការណ៍ច្បាប់ និងលិទ្ធិ​ប្រជាធិបតេយ្យ ហើយបញ្ហាជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ទុកឲ្យប្រជាពលរដ្ឋ និងសាធារណៈមតិជា​អ្នក​វាយតម្លៃ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន​ សែន ទៅបោះឆ្នោត កាលពីអណត្តិទីបួន។ (រូបថត ឯកសារ)

រាជធានីភ្នំពេញ - ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់លោកនាយករដ្ឋមន្រ្តី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...