Posts tagged as "Jeux Khmer"

មេ​ខ្លា​ឃ្លោកម្នាក់​ក្នុង​ខណ្ឌ​៧មករា ត្រូវអស់​លក្ខ

មេ​ខ្លា​ឃ្លោកម្នាក់​ក្នុង​ខណ្ឌ​៧មករា ត្រូវអស់​លក្ខ

ករណីចុះចាប់ខ្លួនមេខ្លាឃ្លោក បានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១២ និង៣០នាទី​ថ្ងៃ​ត្រង់ ស្ថិតនៅក្នុងអាគារបុរីកីឡា ជាន់ទី៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កិច្ច​អន្តាគមន៍​របស់​មន្ត្រី​អាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យ ជាមេចាក់ខ្លាឃ្លោក និងវត្ថុតាងនៅនឹងកន្លែង។

បើតាមសំដីរបស់លោក នេត ស៊ីថុន អធិការនរគបាល ខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ក្រោយពេល បាន​ទទួល​ពាក្យបណ្តឹង ពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំង នរគបាលព្រហ្មទណ្ឌ ចុះធ្វើការបង្រ្កាប់និង ឈាន​ដល់ការចាប់ខ្លួន ស្រ្តីជាមេខ្លាឃ្លោក ព្រមទាំងវត្ថុតាង ខណះពេលដែលកំពង់អង្គុយលេង ជាក់ស្តែងតែម្តង។ លោកបានបន្តទៀតថា ជាមួយគ្នានេះ កងកម្លាំងនគរបាល ថែមទាំងបានរឹបអូស ក្រដាសខ្លាឃ្លោក និង​ប្រាក់​ដុល្លារចំនួន ១០១០ដុល្លា ប្រាក់រៀលចំនួន ៤០ ម៉ឺនរៀលនោះទៀត។

ស្រ្តីដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ចាន់ ណា មានអាយុ ៥៤ ឆ្នាំ [...]

សម្ភាស៖ អក្សរ​យួន សំខាន់​ជាង​អក្សរ​ខ្មែរ​ឬ?

សម្ភាស៖ អក្សរ​យួន សំខាន់​ជាង​អក្សរ​ខ្មែរ​ឬ?

រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា នៅត្រង់ជំពូកទី១ មាត្រា៥បានចែងថា៖ «ភាសា និងអក្សរ ដែលប្រើជាផ្លូវការគឺ ភាសា និងអក្សរខ្មែរ»។ ដោយឡែករថយន្ដ​ក្រុង​មួយគ្រឿង ស្លាកលេខ ភ្នំពេញ ៣C-៦៨៥៧ ដែលជាស្លាកលេខនៅកម្ពុជា និងដែលបានចត នៅតាមបណ្តោយផ្លូវ ព្រះសីហនុ ជាផ្លូវ​សាធារណៈ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះ មាន​សរសេរ​បីប្រភេទ នៅពីលើផ្នែកខាងមុខ ។ អក្សរធំៗ នៅលើគេបង្អស់ ជាអក្សរយួន (ទំនងជាឈ្មោះក្រុមហ៊ុន PHUONG TRINH) ខណៈអក្សរខ្មែរ «កម្ពុជា វៀតណាម» ត្រូវបានដាក់នៅខាងក្រោម និងមានកំហុស​អក្ខរាវិរុទ្ធ​នោះទៀត (សរសេរថា វៀគណាម មិនមែន វៀតណាម)។ បន្ទាប់មក នៅជួរខាងក្រោមបង្អស់ ទើប​មាន​អក្សរអង់គ្លេស សរសេរដាក់ថា «Cambodia Vietnam»។

តាមប្រសាសន៍របស់លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សសាស្ត្រជាតិ និងវប្បធម៌ខ្មែរ និងជាមន្ត្រី​នៃក្រុមជំនុំព្រះត្រៃបិដក [...]

បង្ក្រាប​ទីតាំង​រក​ស៊ី​ខុស​ច្បាប់​មួយ​កន្លែង ឃាត់​ខ្លូន​បាន​១១នាក់

បង្ក្រាប​ទីតាំង​រក​ស៊ី​ខុស​ច្បាប់​មួយ​កន្លែង ឃាត់​ខ្លូន​បាន​១១នាក់

កន្លែង បើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកប្រើប្រាស់ថ្នាំញៀននេះ ស្ថិតក្នុង ផ្ទះលេខ ២៣៨ ក្រុមទី៤ ភូមិ​ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងករណីឃាត់ខ្លូននេះ កងកម្លាំង បាន​ឃាត់​ខ្លូនមនុស្ស១១នាក់ បុរស១០ ស្រ្តីម្នាក់ រួមទាំងម៉ូតូ៤គ្រឿង ថ្នាំញៀនមួយចំនួន និងទូហ្គេមបាញ់ត្រី បាន​មួយចំនួនទៀត។

ក្នុងសកម្មភាពចុះបង្ក្រាបនេះ ត្រូវបានមន្រ្តីខណ្ឌមានជ័យ ប្រាប់ឲ្យដឹងថា ចាប់ផ្តើមពីម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកទាំង១១នាក់នោះ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ តែមន្រ្តីរូបនោះប្រាប់ថា មានបុរសពីរនាក់ ជាអ្នកគ្រប់គ្រង ផ្នែកហ្គេមបាញ់ត្រី និងម្នាក់​ទៀត ជាជនសង្ស័យប្រើប្រាស់ថ្នាំញៀន។

ក្រោយពីឆែកឆេ និងធ្វើការឃាត់ខ្លូន ក្រុមជនសង្ស័យទាំង១១រូប ត្រូវបានបញ្ជូនទៅកាន់ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់។ [...]

ឃាត់​ខ្លូន​អ្នក​ជល់​មាន់ ​លេង​អាប៉ោង ១៣នាក់ នៅ​ខណ្ឌ​ឬស្សីកែវ

ឃាត់​ខ្លូន​អ្នក​ជល់​មាន់ ​លេង​អាប៉ោង ១៣នាក់ នៅ​ខណ្ឌ​ឬស្សីកែវ

ករណីចុះបង្ក្រាប ក្រុមជនប្រព្រឹត្តិ ល្បែងស៊ីសងខាងលើ បានធ្វើឡើង តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ គឺចាប់ពី​ម៉ោង៣ និង២០នាទី រហូតដល់ម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងទីតាំង​ជល់មាន់ និងល្បែងអាប៉ោងមួយកន្លែង ក្នុងសង្កាត់គីឡួម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អ្នកជិតខាងទីតាំងជល់មាន់ បានប្រាប់ឲ្យដឹងថា កន្លែងមួយនេះ មានអ្នកប្រព្រឹត្តល្បែងស៊ីសង រៀងរាល់ថ្ងៃ ទើប​តែថ្ងៃនេះ មានអ្នកចុះបង្គ្រាប បានធ្វើឲ្យពួកគាត់ សប្បាយចិត្តខ្លាំងណាស់។

ក្រុមន្រ្តីនគរបាលយុត្តិធម៌ រាជធានីភ្នំពេញ បានឃាត់ខ្លូនអ្នកប្រព្រឹត្ត ចំនួន១៣នាក់ និងម៉ូតូ ១៨គ្រឿង រួមទាំង​រថយន្ត៣គ្រឿងទៀត។ វត្ថុតាងទាំងអស់ ត្រូវបានបញ្ជូន ទីកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានី​ភ្នំពេញ ដើម្បីសួរនាំបន្ត។

ករណីនេះ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ម្នាក់ ថ្លែងបញ្ជាក់ថា កងកម្លាំងរបស់លោក ចុះបង្ក្រាបលើកនេះ [...]

ទាញព្រ័ត្រ? ប្រហែល​ដែរ តែ​គេ​យក​ទូក ធ្វើ​ព្រ័ត្រ (vdo)

ផលវិបាក ចេញពីការទាញព្រ័ត្រ គឺប្រើកម្លាំងទាញខ្សែរពួរ ម្ខាងម្នាក់ រហូតទាល់តែម្ខាងចាញ់កម្លាំង ហើយពេល​ខ្លួន​ម្ខាង​ទៀត ត្រូវដួលលើកគ្នា... អីយ៉ាសប្បាយម្យ៉ាង។ តែនៅប្រទេសប៉ូឡូញវិញ កីឡាទាញព្រ័ត្រនេះ ត្រូវបានបែកគំនិត ធ្វើ​នៅ​លើ​ទឹក និងនៅលើទូកវិញ។ ល្បែងនេះ នៅទីនោះ គេហៅថា «Tug of Oar» ដែលមានន័យប្រហាក់ប្រហែល នឹង​ទាញ​ព្រ័ត្រ​អញ្ចឹងដែរ។

ដើម្បីចូលលេងល្បែងនេះបាន បេក្ខជន១២នាក់ ចែកជាពីរក្រុម អង្គុយទល់មុខគ្នា នៅមួយផ្នែកម្នាក់ នៃទូក។ ល័ក្ខខ័ណ្ឌ ក្នុងការយកឈ្នះ មិនពិបាកទេ​ ហើយក៏ស្រួលយល់ដែរ៖ នោះគឺនរណាអ៊ុំបានខ្លាំង រុញខាងខ្លួនទៅមុខ ហួសពីខ្សែរ​កណ្ដាល បានច្រើនជាង ខាងនោះជាអ្នកឈ្នះ ហើយមានអាជ្ញាកណ្ដាលម្នាក់ ជាអ្នកផ្លុំកញ្ចែផ្ដល់ជ័យជំនះ ទៅឲ្យ​ក្រុម​ខ្លាំង។

បើសិនជារូបភាព បង្ហាញពីភាពសប្បាយរីករាយ និងមានលក្ខណៈកីឡា យ៉ាងពិសេសក៏ដោយ តែល្បែងនេះ​មាន​ផ្សារ​ភ្ជាប់ ទៅនឹងប្រវត្តិដ៏យូរលង់ មួយរបស់ប្រទេសប៉ូឡូញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...