ព្រះសង្ឃ ៖ គ្មានព្រះបរមសារិរិកធាតុ ជាការបាត់បង់តម្លៃជាខ្មែរ
«លោក ប៊ិម ឃិន លោកចុះចេញទៅៗ!!» ជាសម្រែករបស់ព្រះសង្ឃប្រមាណរាប់រយអង្គ និងប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលបាននិមន្ត និងមកពីតាមបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ដើម្បីទាមទាឲ្យលោក មិន ឃិន លាលែងពីតំណែងក្នុងរយៈពេលពីរសប្តាហ៍ ក្រោយពីការទទួលញ្ញតិរបស់ព្រះសង្ឃ ដែលមានការផ្តិតមេដៃចំនួនមួយពាន់អង្គ។
ក្រុមព្រះសង្ឃដែលមកធ្វើបាតុកម្មទាមទារឲ្យរដ្ឋមន្ត្រីក្រសួងធម្មការចុះចេញពីតំណែង។ (រូបថត MONOROOM.info/ O.Vary)
បាត់ព្រះសារីរិកធាតុ - «លោក មិន ឃិន ជាមនុស្សអសមត្ថភាព ក្នុងការដឹកនាំស្ថាប័នព្រះពុទ្ធសាសនា និងវិស័យពុទ្ធិកសិក្សា ត្រូវបានបាត់បងគុណភាព និងបង្កឲ្យមានអំពើពុករលួយក្នុង ការប្រលងគ្រូក្នុងវិស័យពុទ្ធិកសិក្សា ការលក់សម្បត្តិវត្ត [...]