ព្រះសង្ឃ ៖ គ្មាន​ព្រះបរម​សារិរិក​ធាតុ ជា​ការ​បាត់​បង់​តម្លៃ​ជា​ខ្មែរ

«លោក ប៊ិម ឃិន លោកចុះចេញទៅៗ!!» ជាសម្រែករបស់ព្រះសង្ឃប្រមាណរាប់រយអង្គ និងប្រជាពលរដ្ឋជាងមួយពាន់នាក់ ដែលបាននិមន្ត និងមកពីតាមបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ដើម្បីទាមទាឲ្យលោក មិន ឃិន លាលែងពីតំណែងក្នុងរយៈពេលពីរសប្តាហ៍ ក្រោយពីការទទួលញ្ញតិរបស់ព្រះសង្ឃ ដែលមានការផ្តិតមេដៃចំនួនមួយពាន់អង្គ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«លោក ប៊ិម ឃិន លោកចុះចេញទៅៗ!!» ជាសម្រែករបស់ព្រះសង្ឃប្រមាណរាប់រយអង្គ និងប្រជាពលរដ្ឋជាងមួយ​ពាន់នាក់ ដែលបាននិមន្ត និងមកពីតាមបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ដើម្បីទាមទាឲ្យលោក មិន ឃិន លាលែងពីតំណែងក្នុងរយៈពេលពីរសប្តាហ៍ ក្រោយពីការទទួលញ្ញតិរបស់ព្រះសង្ឃ ដែលមានការផ្តិតមេដៃចំនួន​មួយពាន់អង្គ។


ក្រុមព្រះសង្ឃដែលមកធ្វើបាតុកម្មទាមទារឲ្យរដ្ឋមន្ត្រីក្រសួងធម្មការចុះចេញពីតំណែង។ (រូបថត MONOROOM.info/ O.Vary)

បាត់ព្រះសារីរិកធាតុ - «លោក មិន ឃិន ជាមនុស្សអសមត្ថភាព ក្នុងការដឹកនាំស្ថាប័នព្រះពុទ្ធសាសនា និង​វិស័យ​ពុទ្ធិកសិក្សា ត្រូវបានបាត់បងគុណភាព និងបង្កឲ្យមានអំពើពុករលួយក្នុង ការប្រលងគ្រូក្នុងវិស័យពុទ្ធិកសិក្សា ការ​លក់សម្បត្តិវត្ត ការតម្រូវឲ្យវត្តបង់ប្រាក់ប្រចាំខែចំនួនដប់ម៉ឺនរៀល និងការលក់ដីវត្ត ដូចជាវត្តខ្ទរ» នេះបើយោងតាម​ការអានញ្ញត្តិរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងឲ្យព្រះសង្ឃចំនួនមួយពាន់អង្គ ដែលបានគាំទ្រលើញ្ញត្តិ​នោះ។

នៅមុខក្រសួងធម្មការ និងសាសនា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ មានព្រះសង្ឃ និងប្រជាពលរដ្ឋ រាប់ពាន់នាក់មក​ស្រែកទាមទា និងដាក់កំហិត យ៉ាងដាច់ខាត ឲ្យលោក មិន ឃិន ចុះចេញពីតំណែងជារដ្ឋមន្រ្តីក្រសួងសាសនា។ ពួកគាត់បានចោទប្រកាន់ថា រដ្ឋមន្រ្តីរូបនេះមិនបានយកចិត្តទុកដាក់លើសាសនា មិនបានការពារសាសនា ដែល​បណ្តាលឲ្យសាសនាមានការថមថយគុណភាព និងការមាក់ងាយដល់ព្រះសង្ឃ ពីសំណាក់អាជ្ញាធរមាន​សមត្ថកិច្ច​មួយចំនួន។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃឯករាជ្យ និងជាប្រធានបណ្តាញព្រះសង្ឃក្នុងប្រព័ន្ធសង្គម (facebook) បាន​បន្តសង្ឃដីការថា «មិនបានយកចិត្តទុកដាក់ ចំពោះការបាត់បង់ព្រះបរមសារិរិកធាតុ ហើយឥត​មានវិធានការ​ច្បាស់​ណាមួយ តវ៉ាទៅរដ្ឋាភិបាលឲ្យចាត់វិធានការ ចាប់ចោរយកមកផ្តន្ទាសទោសទៅតាមផ្លូវច្បាប់»។

ក្រៅពីការទាមទាខាងលើ សង្ឃអង្គនេះបានបន្តរសង្ឃដីការថា «បុគ្គលណាក៏ដោយ ដែលមិនអាចស្វែងរក​ព្រះបរម​សារិរិកធាតុ នៃព្រះពុទ្ធត្រឡប់មកវិញបានទេ បុគ្គលនោះនឹងមិនអាច មកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងធម្មការ និង​កិច្ចការសាសនាបានដែរ។ (…) បុគ្គលដែលមានលទ្ធភាព ក្នុងការស្វែងរកព្រះបរមសារិរិកធាតុ និងរក្សាទុកបាន​គង់​វង្ស ទើបសមនិងមកទទួលតំណែងជារដ្ឋមន្រ្តីខាងសានាបាន។»

ចាប់ពីម៉ោងជាងប្រាំពីព្រឹក ក្បួនដង្ហែររបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ បានចាប់ផ្តើមដើរសំដៅមកកាន់​មុខក្រសួង​ធម្មការ និងកិច្ចការសាសនា។ ស្របពេលនឹងការដង្ហែនេះ គេសង្កេតឃើញមានការកាន់ទង់សាសនា ទង់ជាតិ​ប្រទេសកម្ពុជាចំនួនពីរយ៉ាងធំ ជាមួយនឹងពាក្យស្លោកមួយចំនួន ដែលបានបោះលើផ្ទាំងបដាដូចជា «ការបាត់បង់​ព្រះបរមសារិរិកធាតុ គឺជាការបាត់បង់តម្លៃជាខ្មែរ» និង «បាតុកម្មទាមទាឲ្យរដ្ឋាភិបាល ចាត់វិធានការជាបន្ទាន់​ចំពោះការបាត់បង់ព្រះបរមសារិរិកធាតុនៃព្រះសម្មាសម្ពុទ្ធ»ជាដើម។ ជាមួយគ្នានេះព្រះសង្ឃទាំងអស់ ក៏បាន​សុំ​បិណ្ឌបាតដល់ ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នព្រះមហាក្សត្រ ជួយអន្តរាគមន៍ និងស្វែងរកព្រះបរម​សារីរិកធាតុឲ្យបានត្រឡប់មកវិញជាដាច់ខាត។

ម៉ោងជាងប្រាំបួនព្រឹក ញ្ញត្តិរបស់ព្រះសង្ឃទាំងមួយពាន់អង្គ ក៏ត្រូវបានមន្រ្តីនៃក្រសួងធម្មការ និងកិច្ចការសាសនា​បីរូបចេញមកទទួល «ញ្ញត្តិ» ហើយបានបញ្ជាក់ជូនដោយខ្លីថា និងយកញ្ញត្តិនេះប្រគូលជូនដល់ដៃលោករដ្ឋមន្រ្តី មិន ឃិន។ «ខ្ញុំករុណាសូមសន្យាថា នឹងយកញ្ញត្តិនេះ ជុនទៅដល់ឯកឧត្តមរដ្ឋមន្រ្តី មិន ឃិន។ បច្ចុប្បន្នលោកនៅឯខេត្ត​សៀមរាប។ ពេលលោកត្រឡប់មកវិញនិងប្រគល់ជូន និងធ្វើការដោះស្រាយជូន។»

សូមបញ្ជាក់ថា នេះជាការតវ៉ាលើកទីពីរហើយ របស់ព្រះសង្ឃដែលលើកទីមួយ បានធ្វើការតវ៉ាតំណាលគ្នា និង​សន្និបាត​អនុសង្ឃវចរមន្ត្រីសង្ឃ ពេលនៅសាលចតុមុខ។ លើកទីពីរនេះមានព្រះសង្ឃមកពី១០ខេត្ត-ក្រុង ចំនួន​ជាង​មួយពាន់អង្គ និងប្រជាពលរដ្ឋជិតបីពាក់នាក់មានក្មេងចាស់ប្រុសស្រី បានដង្ហែរស្នើសុំឲ្យលោក មិន ឃិន លា​លែង​តំណែង ដោយឥតលក្ខខណ្ឌក្នុងរយៈពេលពីរសប្តាហ៍។ ការដង្ហែរនេះមិនមានការរាំងស្ទះ ពីសំណាក់អាជ្ញា​ឡើយ ហើយក៏មានការអន្តរាគមជួយក្នុងការធ្វើចរាចរផងដែរ។ ក្រោយការទទួលយកញ្ញតិ្តពីតំណាងក្រសួងធម្មការ​ហើយ ព្រះសង្ឃ និងប្រជាពលរដ្ឋក៏បានបន្តរដំណើរ ទៅកាន់ក្រសួងអប់រំជាបន្តរទៀត។

សូមរម្លឹកថាព្រះបរមសារិរិកធាតុនៃព្រះសម្មាសម្ពុទ្ធ ជាមួយនឹងព្រះសុវណ្ណកោដ្ឋតម្កល់សារីរិកធាតុនោះ រួមជាមួយ​វត្ថុមានតម្លៃផ្សេងទៀតក្នុងព្រះសក្យមុនីចេតិយនៅលើភ្នំឧត្តុង្គ ត្រូវបានបាត់កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣​កន្លងទៅ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...