សង្គមស៊ីវិលមួយទៀតដាក់កំហុស គ.ជ.ប ពី«បញ្ហា»នៃបញ្ជីបោះឆ្នោត
ការធ្វើបញ្ជីឈ្មោះបោះឆ្នោតសារជាថ្មី ជាយន្តការចំបងនិងត្រូវរៀបចំបង្កើតឡើង ដោយគណកម្មការមួយឯករាជ្យ ដែលអាចផ្តល់ទំនុកចិត្ត ជាមួយនឹងសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការចុះបញ្ជីឈ្មោះជាថ្មីនេះ ដើម្បីបង្កើននូវគុណភាព រួមនិងការកាត់បន្ថយនូវផលអវិជ្ជមានឲ្យនៅតិចតួចបំផុត។ នេះជាការលើកឡើងរបស់លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា។
អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
បញ្ជីបោះឆ្នោតថ្មី - របាយការណ៍ស្តីពី«លទ្ធផលនៃការធ្វើសវនកម្មបញ្ជីបោះឆ្នោត» ដែលបានដាក់ទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤កន្លងមក ហើយដែលទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ទើបបានទទួលកាលពីល្ងាចថ្ងៃទី៦ ខែមករាម្សិលម៉ិញនេះ [...]