សម រង្ស៊ី ទូរស័ព្ទទៅ ស ខេង សុំ«ដណ្តឹង»ពេលចរចាជាថ្មី
នយោបាយ - «ខ្ញុំបានធ្វើទំនាក់ទំនងទៅកាន់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីផ្តល់ដំណឹងដល់គាត់ថា ប្រតិភូតំណាងរាស្រ្តជាប់ឆ្នោតលោក សុន ឆាយ និងលោក គួយ ប៊ុនរឿន នឹងធ្វើទំនាក់ទំនងទៅកាន់អ្នកតំណាងចរចាររបស់គណបក្សប្រជាជននៅថ្ងៃស្អែក អំពីកិច្ចចរចាជាថ្មី រវាងគណបក្សទាំងពីរ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ជាភាសាអង់គ្លេស ដែលទស្សវដ្តីមនោរម្យ.អាំងហ្វូ ធ្វើការបកប្រែក្រៅផ្លូវការ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដាក់ផ្សាយនៅលើគេហទំព័រផ្លូវការបស់គណបក្ស ហើយត្រូវបានបណ្តាញព័ត៌មាននានា យកមកផ្សព្វផ្សាយបន្ត កាលពីរសៀលថ្ងៃទី២០ ខែឧសភានេះ។
លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សា និងអនុម័តច្បាប់នៅមន្ទីររដ្ឋសភា កាលពីម្សិលម៉ិញនេះ [...]