Posts tagged as "Enfant"

អាមេិក៖ ទារក​ភ្លោះ​មួយ​គូរ កើត​ខុស​ពេល​គ្នា ដល់​ទៅ​៣៩​ថ្ងៃ (vdo)

អាមេិក៖ ទារក​ភ្លោះ​មួយ​គូរ កើត​ខុស​ពេល​គ្នា ដល់​ទៅ​៣៩​ថ្ងៃ (vdo)

ទារកបងកើតនៅថ្ងៃទី២០ ខែមករា រីឯទារកប្អូន កើតនៅថ្ងៃទី២៦ ខែកុម្ភៈ។ ខុសពេលគ្នាដល់ទៅជាងមួយខែ ករណី​ដ៏ចម្លែកនេះបានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីគ្រូពេទ្យអនុញ្ញាតក្រុមគ្រួសារម្ដាយកូន ឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពី​ប៉ុន្មាន​ថ្ងៃមុននេះ។


កូនភ្លោះទាំងពីរ។ (រូបថតផ្ដិតពីវីដេអូ)

ពីនេះពីនោះ - ជាករណីដ៏កម្រមិនគួរឲ្យជឿ សម្រាប់ក្រុមគ្រូពេទ្យ និងឆ្មបអ្នកបង្កើតទារក។ នៅទីក្រុង កានសាស (Kansas) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក ស្ត្រីជាតិអាមេរិកាំងមួយរូប ទើបនឹងប្រសូតបានកូនភ្លោះមួយគូរ ដែលចាប់កំណើតខុសពេលគ្នា ដល់ទៅ៣៩ថ្ងៃ។ នាង អេឡែន កូវ៉ាន (Elene Cowan) ជាម្ដាយរូបនេះ បាន​និយាយ​ថា៖ «រឿងដែលអ្នកឯងស្កាប់លឺនេះ វាបានកើតឡើងមែន [...]

អាមេរិក៖ បណ្ដេញ​ចេញ​ពី​ហាង KFC ព្រោះ​«ខ្លាច​មុខ​បែប​នេះ»

អាមេរិក៖ បណ្ដេញ​ចេញ​ពី​ហាង KFC ព្រោះ​«ខ្លាច​មុខ​បែប​នេះ»

ដោយសារតែមានស្លាកស្នាម នៅលើផ្ទៃមុខ បន្ទាប់ពីរងគ្រោះដោយសារឆ្កែខាំនោះមក កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវ​បាន​គេសុំឲ្យចាកចេញ ពីហាងលក់សាច់មាន់ពិសេស ក្នុងមូលហេតុព្រោះអាចធ្វើឲ្យភ្ញៀវដទៃទៀត មានការភ័យខ្លាច។ ហេតុការណ៍នេះ ជំរុញឲ្យឪពុកម្ដាយរបស់កុមារី បញ្ចេញប្រតិកម្ម ហើយអំពាវនាវឲ្យឈប់ចូលញ៉ាំ ក្នុងហាងលក់សាច់​មាន់បំពងនោះទៀត។


កុមារី វិតូរីយា។ (រូបថត ហ្វេសប៊ុក)

ការរើសអើង - «តើមានស្លាកស្នាមនៅលើផ្ទៃមុខ ធ្វើឲ្យអ្នកខ្លាចឬ?» នេះជាឃ្លាមួយ ដែលនាំការភ្ញាក់ផ្អើល ដល់​បណ្ដា​ជនអ្នកប្រើប្រាស់អាំងធើណែត បន្ទាប់ពីទំព័រហ្វេសប៊ុកមួយ ត្រូវបានបង្កើតឡើង ដោយឪពុកម្ដាយរបស់កុមារី។ ទើប​នឹងមានអាយុ៣ឆ្នាំ កុមារី  វិចតូរីយ៉ា (Victoria) [...]

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

បារាំង៖ ភ្លេច​ទារក​អាយុ​៣​ខែ នៅ​ក្នុង​រថយន្ដ រហូត​ស្លាប់

ទារកទើបនឹងកើត និងទើបនឹងមានអាយុ៣ខែ បានស្លាប់កាលពីចុងសប្ដាហ៍នេះ នៅក្នុងមន្ទីរពេទ្យ ហេរ៉ូ (Hérault) នៃទីក្រុងម៉ុងពើលីយ៉េ (Montpellier) បន្ទាប់ពីត្រូវបានឪពុកម្ដាយរបស់ទារកនេះ ភ្លេចនិងទុកចោលជាង៤ម៉ោង នៅ ក្នុងរថយន្ដ កាលពីថ្ងៃព្រហស្បត្តិ៍មុន។


ជើងទារក (មិនមែនជាជើងរបស់ទារិការងគ្រោះនោះទេ)។ (រូបថត MONOROOM.info/ D.KEO)

ប្រហែស - ទារិកាដ៏កំសត់ ត្រូវបានទុកចោលច្រើងជាង៤ម៉ោងកន្លះ នៅក្នុងរថយន្ដមួយ ដែលចតនៅខាងមុខផ្ទះ​ឪពុកម្ដាយរបស់វា ស្ថិតក្នុងទីក្រុងតូចមួយ ផ្នែកខាងត្បូងប្រទេសបារាំង។ នេះបើតាមការបញ្ជាក់ របស់រដ្ឋអាជ្ញារង​បារាំង ប្រចាំតំបន់ លោក នីកូឡា ឌឺលើស្ស (Nicolas Deleuze)។

នៅក្នុងការស៊ើបសួរជំហានដំបូង បានឲ្យដឹងថា [...]

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!

អក្សរ​កាត់ ឡុល (LOL) មាន​អាយុ​២៥​ឆ្នាំ​ហើយ!


សំណើចចុកពោះ ឬសើចចង់ងាប់។ (រូបថត MONOROOM.info/ Soben)

ពីនេះពីនោះ - ធ្មេចបើកៗ អក្សរដែលគេតែងតែយក មកប្រើប្រាស់ក្នុងវាចា យោបល់ ឬឆ្លើយឆ្លង​សារ​ដាក់​គ្នា ទៅ​វិញទៅមកនោះ វាមានអាយុ២៥ឆ្នាំហើយ។ តែអ្នកដែលប្រើប្រាស់វា មិនសូវជាដឹងពីប្រភព និងពេល​វេលានៃ​ការចាប់​កំណើតរបស់អក្សរកាត់នេះទេ។

តាមពិតទៅ​ ផុតខែឧសភាឆ្នាំនេះ អក្សរកាត់នេះចាប់ផ្ដើមឆ្នាំទី២៦របស់វាហើយ តែវានៅតែទទួលនូវ​ការ​ពេញនិយម ហើយមនុស្សនៅតែប្រើប្រាស់វា បើទោះជាមានពាក្យផ្សេងទៀត មកជំនួសក៏ដោយ។

គេហទំព័រសារព័ត៌មានមួយរបស់អាមេរិក Slate.com បានរំលឹកឡើងមកវិញពីប្រភពរបស់វា ថាយ៉ាងហោច​ណាស់​កាលពី២៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៨៩ គេបានឃើញអក្សរកាត់នេះ [...]

ទិវា​កុមារ​អន្តរជាតិ និង​ស្ថានភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា

ទិវា​កុមារ​អន្តរជាតិ និង​ស្ថានភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា

មនុស្សគ្រប់គ្នាដែលស្ថិតក្នុងវ័យកុមារ តែងតែងត្រូវការថ្នាក់ថ្នម នឹងការថែទាំពីមនុស្សនៅជុំវិញ ខ្លួន ដើម្បីធ្វើឲ្យ​ដំណើរជីវិតរបស់ពួកគេ អាចក្លាយជាធនធានមនុស្សដ៏ល្អមួយសម្រាប់សង្គម ដូចសុភាសិតខ្មែរ​តែងពោលថា៖​«ទំពាំងស្នងឬស្សី ជនប្រុសស្រីស្នងប្រទេស» ដែលបង្ក្រប់អត្ថន័យនៃការផ្តល់សារៈសំខាន់ដល់កុមារ ដែលជា​អ្នក​ស្នងប្រទេសជាតិ ឬពិភពលោកនាពេលពួកគេធំឡើង។ ផ្ទុយទៅវិញ ប្រសិនជាកុមារទាំងឡាយ ជួប​បញ្ហាអ្វីមួយ ដូចជាវិបិត្តផ្លូវចិត្ត ឬពិការាងកាយ ដោយសារទង្វើររបស់មនុស្សធំវិញនោះ បញ្ហានេះនឹងក្លាយ ជាបន្ទុកមួយដ៏​គ្រោះថ្នាក់ សម្រាប់មនុស្សជាតិជាមិនខាន។ ហេតុដូច្នេះហើយ ការការពារសិទ្ធិកុមារ​គឺជាកាតព្វកិច្ចរបស់មនុស្ស​ពេញវ័យ និងចាស់ត្រូវធ្វើដើម្បីធានា និងទទួលខុសត្រូវ ចំពោះការលូតលាស់មួយ ដ៏ប្រសើរសម្រាប់កុមារ។




ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...