Posts tagged as "Zinedine Zidane"

ជីជី ប៊ូហ្វុង «Troll» ហ្សីហ្សូ គ្មានមេត្តា!

ជីជី ប៊ូហ្វុង «Troll» ហ្សីហ្សូ គ្មានមេត្តា!

ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ឬហៅខ្លី ប៊ូហ្វុង (Buffon) កីឡាករចាំទី របស់ក្រុមអ៊ីតាលី នឹងក្លាយ​ជា​កីឡាករ​ព្រឹទ្ធា​ចារ្យ ដែលបានប្រកួត ១០០០ដង នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន បន្ទាប់ពីក្រុម​ជម្រើស​ជាតិអ៊ីតាលី នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម អាល់បានី ក្នុងយប់ថ្ងៃសុក្រនេះ។ ហើយវាដូចសម​ល្មម​ហើយ ដែល​កីឡាករ​​វ័យ ​៣៩ឆ្នាំ​រូប​នេះ ត្រូវ​ត្រិះរិះ​ពិចារណា ជុំវិញ​ការ​ចូលនិវត្តន៍ ពី​អាជីពជាកីឡាករ​បាល់ទាត់ របស់ខ្លួន។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​នឹង​ជ្រើស​រើស​ពេលវេលា​បែបណា ដើម្បីធ្វើឲ្យ​​ការ​ចូ​លនិវត្តន៍នេះ មាន​«រស​ជាតិ»​ទ្វេ​ឡើង?

ដើម្បីឆ្លើយទៅ​នឹងសំនួរនេះ កីឡាករ ប៊ូហ្វុង បាន​នឹក​ឃើញ ទៅដល់​អនុស្សាវរីយ៍ ដ៏​ពិសេស​មួយ ដែល​មិត្ត​រួម​អាជីព ដ៏​ចាស់​វស្សា​មួយ​រូប បានបន្សល់ទុក នៅមុនពេលកីឡាកររូបនោះ​ចូល​និវត្តន៍។ មិត្តរួម​អាជីព​នោះ គឺ​អតីត​កីឡាករ​ម្ចាស់​បាល់​មាស ហ្សីណាឌីន ហ្សីដាន (Zinedine [...]

ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១

ក្រុម រៀល នៅ​តែខ្លាំង​ដោយ​បំបាក់​ក្រុម ណាប៉ូលី ៣-១

បើទោះជាមួយគ្រាប់ របស់កីឡាករ «Lorenzo Insigne» នៃក្រុម ណាប៉ូលី (Napoli) តាំងពីនាទីទី៨ បាននាំ​មុខ​ក្រុម​ខ្លួន​ក៏ដោយ តែកីឡាករដ៏ល្បីៗ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) មិនរង្គើខ្លួន​ ឬ​ញាប់​ញ័រសូម្បី​បន្តិច​ឡើយ នៅ​ក្នុង​ការ​ប្រកួត​វគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League) ឆ្នាំ​២០១៦-២០១៧ ក្នុង​យប់​ថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះ។ ក្រុម​​ម្ចាស់ពាន​ជើងឯកអ៊ឺរ៉ុប ឆ្នាំមុន​មួយនេះ នៅ​តែ​​មាន​ជំហរ​បាល់​រឹងមាំ ការ​លេង​យក​ប្រៀប និងរកឱកាស​បាន​ច្រើនដង ក្នុងការទាត់បញ្ចូលទី របស់​គូប្រកួត​ រហូត​លុះ​ត្រា​រក​បាន​៣គ្រាប់​វិញ។

គ្រាប់បាល់ទាំងបីនោះ របស់ក្រុមរៀល រកបាន​ដោយ​កីឡាករ «Karim Benzema» នៅនាទី​ទី១៨ - កីឡាករ ​«Toni Kroos» នៅនាទីទី៤៩ និងដោយកីឡាករ «Casemiro» នៅនាទីទី៥៤។ មួយគ្រាប់​ចុង​ក្រោយ​នេះ ជា​ការ​ទាត់​ផ្កាប់​បង្វិល​ខ្លួន របស់​កីឡាករ​អន្តរជាតិ «Casemiro» [...]

១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

១០ឆ្នាំ​ក្រោយ កីឡាករ​រង​ការ​បុក​ក្បាល​ពី ហ្សីដាន់ និយាយ​ការ​ពិត

បើព្រឹត្តិការណ៍នៃការប្រកួតនោះ គឺដើម្បីដណ្ដើម​ពានរង្វាន់ ជា«ជើងឯក»ពិភពលោកនោះ តែហេតុការណ៍​នៃ​ការយកក្បាល របស់អតីត​កីឡាករបារាំង ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) ទៅបុក​ទ្រូង​អតីត​កីឡាករ​អ៊ីតាលី ម៉ាកូ ម៉ាតេរ៉ាហ្សី (Marco Materazzi) ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃជំនួបដ៏ធំបំផុតនេះ បាន​ក្លាយ​ជា​រឿង​រ៉ាវ​ដ៏​អាស្រូវ បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុងពិភពបាល់ទាត់ នៅគ្រប់ទិសទីទាំងអស់។

ថ្ងៃនោះ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦ ដែលរហូតមកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦នេះ មានរយៈពេល​១០ឆ្នាំ​កន្លង​ទៅហើយ។ ពេលវេលាបានកន្លងទៅលឿនមែន ប៉ុន្តែកីឡាករ ម៉ាតេរ៉ាហ្សី ដែលទាត់នៅខ្សែការពារ នៅ​ក្នុង​ក្រុមជម្រើសជាតិអ៊ីតាលី នាពេលនោះ នៅតែចង់ចាំហេតុការណ៍នោះនៅឡើយ។ ជាការប្រកួតនៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ (ក្នុងពេលបន្ថែមម៉ោង) ដ៏តានតឹង​(ពិន្ទុ១ស្មើ) រវាងក្រុមបាល់ទាត់ មកពីប្រទេសបារាំង និងអ៊ីតាលី ដែល​បាន​ប្រព្រឹត្តិ​ទៅ [...]

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើង​នៅ​មិន​ទាន់​ឈ្នះ​អ្វី​ទាំង​អស់»

ទ្រាំមិនសរសើរមិនបាន។ ព្រោះជាបទពិសោធ ដែលលោក ហ្សីនឌីន ហ្សីដាន់ (Zinedine Zidane) បាន​ក្លាយ​ជាគ្រូបង្វឹកជាលើកដំបូង នៅក្នុងជីវិតរបស់លោក តែលោកបានដឹកនាំ​ក្រុមរៀលម៉ាឌ្រីត (Real Madrid) ឲ្យ​ទទួលបានជ័យជំនះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត ដណ្ដើមពានរង្វាន់ជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៦ បន្ទាប់ពីបានបំបាក់ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) កាលពីយប់ថ្ងៃពុធ នៅ​ក្នុង​កីឡាដ្ឋាន​ដ៏​ធំរបស់​ខ្លួន។ ក្រុមរៀលម៉ាឌ្រីត នឹងត្រូវទៅជួបជាមួយក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid)  នៅ​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវរៀបចំធ្វើ នៅក្នុងក្រុង មីឡង់ (Milan)  ប្រទេសអ៊ីតាលី នាថ្ងៃទី២៨ ខែឧសភា​ខាង​មុខ​នេះ។ ក្រុម​ទាំងពីរ​នេះ ស្ថិតនៅម្ខាងម្នាក់ នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។

បាល់ទាត់​អេស្ប៉ាញ៖ រ៉េអា ត្រឡប់​មក​លត់ បាសា ដល់​ផ្ទះ​វិញ

បាល់ទាត់​អេស្ប៉ាញ៖ រ៉េអា ត្រឡប់​មក​លត់ បាសា ដល់​ផ្ទះ​វិញ

នៅពេលនេះ គ្រូបង្វឹកថ្មីរបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) ពិតជាញញឹមបិតមាត់មិនជិតទេ ព្រោះលោកបានឈ្នះគ្រប់យ៉ាង បន្ទាប់ពីក្រុមកីឡាករ ដែល​លោក​ទើប​តែ​ចូល​មកដឹកនាំ មិនដល់ទាំងបាន៣ខែស្រួលបួលផង បានត្រឡប់មកទទួលជ័យជំនះ នៅ​ក្នុង​ការ​សងសឹក របស់​ខ្លួន​បាន​វិញ ពីក្រុមបាសឺឡូន (Barcelone) ក្នុងក្របខណ្ឌ​បូកពិន្ទុ​ដណ្ដើមជើងឯក (La Liga) នៅ​យប់​ថ្ងៃ​សៅរ៍​ ទី២ ខែ​មេសានេះ។ បើនិយាយឲ្យខ្លី នៅក្នុងការប្រកួតនេះ ក្រុមរៀលម៉ាឌ្រីត មានភាពច្បាស់លាស់ ច្រើនជាង​ក្រុម​បាសឺឡូន បើទោះជាក្រុមអ្នកមានបុណ្យ «បាសា» មានបច្ចេកទេសគ្រប់គ្រងបាល់ បាន​ល្អ​ជាង​ក្រុម​សេះស «រ៉េអា»​ក៏ដោយ។

» រូបថតរបស់ក្រុមរៀល នៅក្រោយជ័យជំនះ លើក្រុមបាសា៖

ធ្វើដំណើរពីឆ្ងាយ មកទាត់នៅក្នុងកីឡាដ្ឋាន កំព្នូ (Camp [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...