Posts tagged as "Khem Veasna"

ផ្អើល​ពេញ​ហ្វេសប៊ុក ព្រោះ​ទើប​នឹង​ដឹង​ថា ខឹម វាសនា ជា​អតីត​តួ​កុន

ផ្អើល​ពេញ​ហ្វេសប៊ុក ព្រោះ​ទើប​នឹង​ដឹង​ថា ខឹម វាសនា ជា​អតីត​តួ​កុន

ជីវិត - លោក ខឹម វាសនា ដែលគេធ្លាប់តែស្គាល់ថា អ្នកនយាបាយ នោះ បានធ្វើឱ្យគេមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់​ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូប បានបង្ហោះវីដេអូមួយ ដែលមានលោក ខឹម វាសនា បាន​សម្តែងរឿង រួមជាមួយលោក ទេព រិន្ទដារ៉ូ និងអ្នកនាងអម្ពរទេវី ក្នុងរឿង«ជើងខ្លាំងមានតែមួយ»។ ភា្ញក់ផ្អើល ដោយ​សារតែពួកគេមួយចំនួនទាំងនោះ មិននឹកស្មានថា អ្នកនយោបាយដ៏លេចធ្លោ លោកខឹម វាសនា គឺជាអតីតតារា​ភាពយន្ដ ដ៏ស្រស់សង្ហាដូច្នេះឡើយ។

អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានលើកឡើងថា ប្រសិនគេមិនបានឃើញវីដេអូនេះទេ គេពិតជាមិនដឹងថា លោក ខឹម វាសនា ដែលធ្លាប់តែកាន់ក្បាលមេក្រូ ឃោសនាតែពីរឿងនយោបាយ គឺជាតួកុនម្នាក់សោះ ព្រោះតែកន្លងមក​ឈ្មោះរបស់លោក មិនត្រូវបានល្បីសុះសាយថា ជាតារាភាពយន្ដនោះទេ តែល្បីជាអ្នកនយោបាយ ហើយក៏មិន​ដែល​ឮ​ចាស់ទុំជំនាន់មុននិយាយពីលោកដែរ [...]

ខឹម វាសនា៖ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ឲ្យ​តម្លៃ​«បក្ស»​ជាង​ប្រយោជន៍​ជាតិ

ខឹម វាសនា៖ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ឲ្យ​តម្លៃ​«បក្ស»​ជាង​ប្រយោជន៍​ជាតិ

ខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកំពុងអង្គុយទល់មុខគ្នា បន្តចរចានយោបាយ ដើម្បី​ឈានទៅទម្លាយភាពជាប់គាំងផ្នែកនយោបាយ ដែលបានអូសបន្លាយជាង៧ខែមកហើយនោះ ងាកមក​ប្រធាន​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឯណេះវិញ បានលើកឡើងថា បក្សកាន់អំណាច និងជំទាស់នេះ បានដឹកនាំ​ប្រទេសដោយផ្អែកលើផលប្រយោជន៍គណបក្សនយោបាយ ធំជាងផលប្រយោជន៍របស់ប្រទេសទាំងមូល។


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ។ (រូបថតគណបក្ស)

នយោបាយកម្ពុជា - លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែមីនា នេះថា៖ «គេបែកគ្នា ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ជជែកមិនត្រូវគ្នា។ [...]

ខឹម វាសនា​ នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំពោះ​បណ្តឹង ឈឹម ផលវរុណ

ខឹម វាសនា​ នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​ចំពោះ​បណ្តឹង ឈឹម ផលវរុណ

បន្ទាប់ពីមានដីកាកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញមក ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានអះអាងថាលោកនឹងចូលខ្លួន ទៅបំភ្លឺនៅតុលាការ ចំពោះបណ្តឹងរបស់លោក ឈឹម ផលវរុណ ដែលបានប្តឹងលោកកាលពីមុនបោះឆ្នោត តែលោក ខឹម វាសនា បានលើកឡើងថា លោកពុំមានការជឿជាក់លើ​ប្រព័ន្ធយត្តិធម៌កម្ពុជានោះទេ ហើយបានចាត់ទុកប្រព័ន្ធសារព័ត៌មានមួយចំនួន ថាជាឧបករណ៍របស់អ្នកមានអំណាច សម្រាប់វាយប្រហារ លើគូបដិបក្សរបស់ពួកគេតែប៉ុណ្ណោះ។


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

ប្រព័ន្ធយុត្តិធម៌ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣នេះ លោក ខឹម វាសនា បានពន្យល់ថា [...]

សម្ភាសខឹម វាសនា ៖ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​​«បន្ថយ​អំណាច»​នាយក​រដ្ឋមន្ត្រី

សម្ភាសខឹម វាសនា ៖ សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​​«បន្ថយ​អំណាច»​នាយក​រដ្ឋមន្ត្រី

ភ្នំពេញ៖ របបប្រជាធិបតេយ្យសេរី-ពហុបក្សមាននៅកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។ គ្រប់និន្នាការនយោបាយ ការឃោសនានា គណបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទទួលបាននូវសិទ្ធិ​ស្មើៗគ្នា តាមគ្រប់វិធី«សុច្ចរិត» ជាពិសេសតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ដែលបានរៀបចំដោយ គ.ជ.ប ក្នុងការទាញ​ប្រជាប្រិយភាព ការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ (រូបថត គណបក្ស)

ប្រជាពលរដ្ឋកម្ពុជា តែងតែទន្ទឹងរង់ចាំនូវកាលកំណត់នៃការជ្រើសរើសនូវតំណាងជាថ្មីក្នុងរយៈប្រាំឆ្នាំម្តង ដែលជា​វេលាមួយពលរដ្ឋខ្លះគិតថា«យូរ» និងពលរដ្ឋមួយចំនួនទៀតគិតថា«ឆាប់»។ ពលរដ្ឋភាគច្រើនតែងតែចង់​បាននូវការ​សន្យាមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...