ខឹម វាសនា៖ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ឲ្យ​តម្លៃ​«បក្ស»​ជាង​ប្រយោជន៍​ជាតិ

ខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកំពុងអង្គុយទល់មុខគ្នា បន្តចរចានយោបាយ ដើម្បី​ឈានទៅទម្លាយភាពជាប់គាំងផ្នែកនយោបាយ ដែលបានអូសបន្លាយជាង៧ខែមកហើយនោះ ងាកមក​ប្រធាន​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឯណេះវិញ បានលើកឡើងថា បក្សកាន់អំណាច និងជំទាស់នេះ បានដឹកនាំ​ប្រទេសដោយផ្អែកលើផលប្រយោជន៍គណបក្សនយោបាយ ធំជាងផលប្រយោជន៍របស់ប្រទេសទាំងមូល។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិកំពុងអង្គុយទល់មុខគ្នា បន្តចរចានយោបាយ ដើម្បី​ឈានទៅទម្លាយភាពជាប់គាំងផ្នែកនយោបាយ ដែលបានអូសបន្លាយជាង៧ខែមកហើយនោះ ងាកមក​ប្រធាន​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឯណេះវិញ បានលើកឡើងថា បក្សកាន់អំណាច និងជំទាស់នេះ បានដឹកនាំ​ប្រទេសដោយផ្អែកលើផលប្រយោជន៍គណបក្សនយោបាយ ធំជាងផលប្រយោជន៍របស់ប្រទេសទាំងមូល។


លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ។ (រូបថតគណបក្ស)

នយោបាយកម្ពុជា - លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ ខែមីនា នេះថា៖ «គេបែកគ្នា ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ជជែកមិនត្រូវគ្នា។ ហើយបើសិនណា ជាគេមានដំណោះស្រាយណាមួយត្រូវគ្នាបាន ក៏ព្រោះតែផលប្រយោជន៍​របស់ពួកគេនឹង​ វាត្រូវ​គ្នា (...)។ ត្រូវគ្នា ឬមិនត្រូវគ្នាក៏គ្នានអ្វីប្លែកដល់ប្រទេសកម្ពុជានោះទេ។»។

គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានសម្រេចត្រលប់ចូលតុចរចានយោបាយចេញជាផ្លែផ្កា ជា​បន្តបន្ទាប់ ក្រោយពីរការអាក់ខានរបស់ពួកគេ បង្កឲ្យមានវិបត្តិនយោបាយ ជ្រាលជ្រៅ ដែលជំរុញឲ្យមានការដាក់​សម្ពាធពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះការអាក់ខានរបស់ពួកគេ។

ចំពោះការអូសបន្លាយវិបត្តិនយោបាយជាង៧ខែ បើគិតតាំងពីក្រោយការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ មក​នោះ ត្រូវបានប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យពន្យល់ថា បើគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ យកប្រយោជន៍បុគ្គល និងគណបក្សនយោបាយជាធំហើយ ប្រាកដណាស់ពួកគេឈ្លោះគ្នា មិនចេះ​ចប់ទេ។ លោក ខឹម វាសនា បានបញ្ជាក់ថា៖ «អាបាតុកម្មនឹងក៏ខ្លួនឯងថា អាឈប់បាតុកម្មនឹងក៏ខ្លួនឯងថា មើល​ទៅ​ដួងចិត្តពួកនឹងអត់មានអីល្អទេ»។

ការលើកឡើងរបស់លោក ខឹម វាសនា ស្របនឹងការលើកឡើងរបស់មជ្ឈដ្ឋានអ្នកតាមដាននយោបាយកម្ពុជានានា ដែលបានកំពុង​ចោទគណបក្សសង្គ្រោះជាតិ ថា«មុជមិនជ្រៅ ទៅមិនឆ្ងាយ»។ ខ្លះទៀតបាននិយាយថា គណបក្ស​ប្រជាជនកម្ពុជា កំពុង​បបួលឲ្យគណបក្សប្រឆាំងចូលទៅអង្គុយក្នុងរដ្ឋសភាវិញ ដើម្បីធ្វើឲ្យការកាន់អំណាចរបស់​គណបក្សនេះ មាន​ភាពស្របច្បាប់កាន់តែខ្លាំងឡើង។

យ៉ាងណាក៏ដោយ សម្រាប់អ្នកវិភាគនយោបាយកម្ពុជាវិញ បានមើលឃើញ​ថា គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះ​ជាតិ គឺជាតួអង្គសំខាន់ នាំឲ្យមានវិបត្តិនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោត។ ដូច្នេះ បើ​គណបក្សទាំងពីរ​ចេះ​អត់ធ្មត់ ស្រុះស្រួល ធ្វើការជាមួយគ្នា ដោយផ្អែកលើស្មារតីស្មោះត្រង់ នោះវិបត្តិនយោបាយ​កម្ពុជានឹងអាចរកច្រក​ចេញរួច ស្របនឹងពាក្យមួយឃ្លាថា «ចេះចង ត្រូវចេះស្រាយ»។

តែផ្ទុយទៅវិញ អ្នកវិភាគបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងទៅវិញ ក្នុងករណីបើសិនជាគណបក្សទាំងពីរមានកិច្ចកល​តែ​រៀងខ្លួន មិនគិតពីប្រយោជន៍ជាតិ។ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការឃ្លាំមើល​ការបោះឆ្នោត​នៅកម្ពុជា និងជាអ្នកវិភាគឯករាជ្យ ធ្លាប់​បានថ្លែងប្រាប់ទស្សនាវដ្ដីថា «តែបើ​មានកលល្បិចនយោបាយ ក្នុងការចរចា វានឹងនាំឲ្យមិនមាន​ភាពស្ងប់​ស្ងាត់ ក្រោយការចរចា»នោះឡើយ៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...