Posts tagged as "Immigration"

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

សាលា​ឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​សួង សុភ័ណ្ឌ​ប្ដឹង​ហ៊ុន សែន រឿង​ធ្វើ​ឯកសារ​ឲ្យ​យួន?

ភ្នំពេញ៖ សាលាឧទ្ធរណ៍បានបដិសេធមិនទទួលបណ្ដឹងរបស់ លោក សួង សុភ័ណ្ឌ ប្រធានចលនាយុវជនរបស់​គណបក្ស​សង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន ដែលប្ដឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែង​បន្លំឯកសារសាធារណៈ ដោយបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

លោក សួង សុភ័ណ្ឌ បានថ្លែង ថា លោកបានដាក់ពាក្យប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅសាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី១០ កក្កដា ប៉ុន្តែសាលាឧទ្ធរណ៍មិនបានទទួលជាផ្លូវការនោះទេ។ លោកបានពន្យល់ទៀតថា ៖ «ការបដិសេធរបស់​សាលាឧទ្ធរណ៍ មិនទទួលបណ្ដឹងរបស់ខ្ញុំប្តឹង លោក ហ៊ុន សែន [...]

សួង សុភ័ណ្ឌ៖ ជា​លើក​ទី​មួយ ដែល​តុលាការ​ចាត់​វិធានការ លើ​បណ្តឹង​ប្ដឹង​ហ៊ុន សែន

សួង សុភ័ណ្ឌ៖ ជា​លើក​ទី​មួយ ដែល​តុលាការ​ចាត់​វិធានការ លើ​បណ្តឹង​ប្ដឹង​ហ៊ុន សែន

ភ្នំពេញ៖ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រប្រចាំខេត្តប៉ៃលិន បានចូលខ្លួន​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនឹងបណ្តឹងរបស់លោក ដែលបានប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបទក្លែងបន្លំឯកសារសាធារណៈ ប៉ុន្តែពុំទាន់មានការសម្រេចយ៉ាងណានៅឡើយទេ ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការស្តាប់ការឆ្លើយបំភ្លឺនោះ។


លោក សួង សុភ័ណ្ឌ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានី។ (រូបថត MONOROOM.info/ U. Bory)

លោកស្រី សឿ វន្នី ព្រះរាជអាជ្ញាររងសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកស្រី​មានប្រសាសន៍ថា បន្ទាប់ពីស្តាប់លោក សួង សុភ័ណ្ឌ បកស្រាយរួចហើយនោះ តុលាការមិនទាន់សម្រេច​យ៉ាងណានៅ​ឡើយ។

[...]
ខៀវ សុភ័ក​ថា​សុខ​ចិត្ត​កាត់​ក បើ​ហ៊ុន សែន​បញ្ជារ​​ឲ្យ​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ឲ្យ​យូន

ខៀវ សុភ័ក​ថា​សុខ​ចិត្ត​កាត់​ក បើ​ហ៊ុន សែន​បញ្ជារ​​ឲ្យ​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ឲ្យ​យូន

ភ្នំពេញ៖ លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងបែបនេះ ក្រោយបន្ទាប់ពីបេក្ខជនតំណាងរាស្ត្រ​ក្រុងប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ លោក សួង សុភ័ណ្ឌ បានដាក់ពាក្យបណ្តឹង​ទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងប្រឆាំងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទក្លែងក្លាយឯកសារសាធារណៈ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ និងថាបានផ្តល់អត្តសញ្ញាប័ណ្ណជនជាតិខ្មែរដោយខុសច្បាប់ ទៅឲ្យ«យួន»។


លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។ (រូបថត samrainsypartyyouth.blogspot.com)

នៅក្នុងពាក្យបណ្តឹងរបស់លោក សួង សុភ័ណ្ឌ បានប្តឹងលោកនាយករដ្ឋមន្ត្រីទៅសាលាដំបូងរាជធានីភ្នំពេញ ថាជាអ្នក​ផ្តើមគំនិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...