ភេរវកម្មនៅប៉ារីស៖ បារាំងប្រកាស«សង្គ្រាម» ប្រឆាំង ISIS
«ពិតហើយ យើងកំពុងធ្វើសង្គ្រាម» នេះជាការប្រកាសឲ្យដឹង នៅតាមកញ្ចក់ទូរទស្សន៍ «TF1» របស់លោកនាយករដ្ឋមន្ត្រី ម៉ានុយអែល វ៉ាល (Manuel Valls)។ លោក បានថ្លែងបន្តថា៖ «យើងនឹងចាត់នូវវិធានការ យ៉ាងពិសេសៗ។ យើងនឹងឆ្លើយតប ហើយយើងនឹងបើកការវាយប្រហារ ប្រឆាំងក្រុម ជីហាដ (jihad ដែលមានន័យថា កងស្ម័គ្រប្រយុទ្ធ ដើម្បីព្រះឡាហ៍) ទាំងនេះ ដើម្បីកំទេចវាឲ្យអស់ ពីប្រទេសបារាំង ទ្វីបអ៊ឺរ៉ុប ប្រទេសស៊ីរី និងពីប្រទេសអៀរ៉ាក់។»
លោក វ៉ាល បានអះអាងទៀតថា ការវាយបកតបតររបស់បារាំង នឹងមានកម្រិតដូចគ្នា ទៅនឹងការវាយប្រហារភេរវកម្ម មកលើប្រទេសបារាំង ហើយបានសន្យាថា៖ «យើងនឹងឈ្នះសង្គ្រាមនេះ។ (...) យើងបានដឹង និងនិយាយគ្នា ជាមុនហើយថា នឹងមិនអាចជៀស ពីហនិភ័យបានទេ។»
កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមរដ្ឋអ៊ីស្លាមបានចេញមុខ មកប្រកាសទទួលស្គាល់ តាមគេហទំព័រផ្លូវការរបស់ខ្លួន ថាក្រុមខ្លួនពិតជានៅពីក្រោយ [...]