ហ៊ុន សែន ព្រមានរឹបអូសទ្រព្យសម្បត្តិ សម រង្ស៊ី បើលោកឈ្នះក្ដី
ស្ថានការណ៍នយោបាយកម្ពុជា បានឈានមកដល់របត់ថ្មីមួយទៀត គឺការប្រកាសរឹបអូសទ្រព្យសម្បត្តិ របស់គណបក្សប្រឆាំង ជាចំហរ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈឧគ្ឃោសនាសព្ទ នៃរដ្ឋសភាជាតិ នៅព្រឹកថ្ងៃអង្គារនេះ។ ក្នុងកិច្ចប្រជុំរដ្ឋសភា ដើម្បីដកតំណែងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីប្រធានក្រុមមតិភាគតិច នៃរដ្ឋសភា លោក ហ៊ុន សែន បានថ្លែងព្រមានដូច្នេះ ក្នុងករណីដែលលោក បានឈ្នះក្ដីនៅឯតុលាការ ទាក់ទងនឹងបណ្ដឹងបរិហាកេរ្ដិ៍ ដែលលោកបានប្ដឹងលោក សម រង្ស៊ី ទារឲ្យសងជំងឺចិត្ត នូវទឹកប្រាក់ ១លានដុល្លារ។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានថ្លែងឡើងថា លោករង់ចាំឲ្យតែសាលក្រម ចូលជាស្ថាពរ នឹងអាលឲ្យមេធាវីរបស់លោក ស្នើរទៅតុលាការ ដើម្បីចេញដីការក្សាការពារទ្រព្យសម្បត្តិ នៅក្នុងប្រទេសទាំងប៉ុន្មាន របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី រួមទាំងទីស្នាក់ការកណ្ដាល [...]