ការលើកឡើងពីលទ្ធផលនៃជំនួបកំពូលបក្សទាំងពីរ មិនដូចគ្នា
កិច្ចប្រជុំតែមួយ តែសារព័ត៌មានបានស្រង់ព័ត៌មាន យកមកផ្សាយ មានពីរប្រភេទ។ ក្រុមសារព័ត៌មានមួយ ថាកិច្ចប្រជុំនេះ គ្មានលទ្ធផលអ្វីទេ ខណៈក្រុមសារព័ត៌មានមួយទៀត អះអាងថា មានលទ្ធផលច្រើនណាស់។ អត្ថបទរបស់វិទ្យុអាស៊ីសេរី ដែលបានដាក់ចំណងជើងរបស់ខ្លួនថា «ជំនួបកំពូលរវាងបក្សទាំងពីរ ផ្ដោតលើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង មិនមានលទ្ធផល» បានសរសរថា៖ «ជំនួបកំពូលរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ដែលផ្ដោតជាសំខាន់ ទៅលើការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា កាលពីល្ងាចថ្ងៃទី១ ខែតុលា បានបញ្ចប់ទៅ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ ក្រុមមន្ត្រីនៃគណបក្សទាំងពីរ នឹងលើកទៅប្រជុំ នៅសប្ដាហ៍ក្រោយទៀត។»
ឯកាសែតភ្នំពេញប៉ុស្តិ៍ ក៏បានសរសេរ ដោយដាក់ចំណងជើងដែរថា «ជំនួបបក្សជាប់ឆ្នោត មិនទាន់ឃើញលទ្ធផល»។ ការសែតនេះបានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំគណបក្សកាន់អំណាច លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងមេដឹកនាំគណបក្សប្រឆាំង លោក សម [...]