Posts tagged as "Danse"

រាំ ម៉ាឌីហ្សុនឡូយ៩ ទទួលបានទាំងការសរសើរ និងការរិះគន់

រាំ ម៉ាឌីហ្សុនឡូយ៩ ទទួលបានទាំងការសរសើរ និងការរិះគន់

កម្មវិធីរាំ ចង្វាក់ ម៉ាឌីហ្សុន ឡូយប្រាំបួន ដើម្បីបំបែកឯកត្តកម្មពិភពលោក ដែលបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១២ នៅសួនច្បារវត្តបទមវត្តីកន្លងមក ត្រូវបានមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសមានការចាប់អារម្មណ៍ យ៉ាងខ្លាំង។ ទោះបីជាអ្នករៀបរៀងកម្មវិធី បាននិយាយថាជាការជោគជ័យដ៏ធំធេងក៏ដោយ ក៏គេបានសង្កេតឃើញមាន ប្រតិកម្មជាច្រើនបានធ្លាក់មក រួមមានទាំងការសរសើរ និងព្រមទាំងការរិះគន់ផងដែរ។  ការសរសើរ និងការរិះគន់ទាំងនោះ ត្រូវបានធ្វើតាមបណ្ដាញគេហទំព័រសង្គម ហ្វេសប៊ុក ប្លូងផ្សេងៗ និងគេហទំព័ររបស់ កម្មវិធីឡូយ៩ខ្លូនឯង នេះតែម្ដង។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងយកចំណាប់អារម្មណ៍ទាំងនោះ មកធ្វើការអធិប្បាយឡើងវិញ។

រាំម៉ាឌីហ្ស៊ុន ខ្មែរអាចបំបែក ឯកត្តកម្មពិភពលោក?

រាំម៉ាឌីហ្ស៊ុន ខ្មែរអាចបំបែក ឯកត្តកម្មពិភពលោក?

គេឃើញមានមនុស្សម្នាយ៉ាងច្រើនកុះ ប្រមាណមួយពាន់នាក់ មានខ្មែរនិងបរទេសប្រកបដោយទឹកមុខសប្បាយរីករាយ ស្លៀកពាក់ស្អាតបាត ដោយមានពាក់មួយពណ៌ ស ក្រហម ខៀវ អមទៅដោយស្លាកសញ្ញា ភាសាខ្មែរនៅលើប្រអប់ដៃ និងផ្ទៃមុខនូវពាក្យខ្មែរថា ឡូយ៩ បានមកជួបជុំគ្នានៅលើទីលានសួនច្បារវត្តបទមវត្តី ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា គឺការរាំកំសាន្តបែបខ្មែរបំបែកឯកត្តពិភពលោក ។

ពិធីត្រូវបានរៀបចំចាត់ចែង នៅវេលា ម៉ោង ២រសៀល ដល់ម៉ោង ៧យប់ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ ដោយក្រុមហ៊ុនក្នុងស្រុកថ្មីមួយឈ្មោះថា [...]

របំាប្រពៃណី - សាលារបាំ អប្សរាពេជ្រ សំរាប់មនុស្សជំទង់ មិនទាន់ចេះ

របំាប្រពៃណី - សាលារបាំ អប្សរាពេជ្រ សំរាប់មនុស្សជំទង់ មិនទាន់ចេះ

របាំអប្សរា ដែលតំណាងអោយ អត្តសញ្ញាណជាតិខ្មែរ ដែលត្រូវបានគេបង្រៀន នៅគ្រប់ទីកន្លែង ហើយជាពិសេស នោះគឺទៅលើកុមារក្មេងៗ នៅតាមសាលារៀន ឬអង្គការនានា ឬតាមលក្ខណៈគ្រួសារ ។ យុវតីម្នាក់មានវ័យ ២៧ឆ្នាំឈ្មោះ សែន ពេជ្រ គាត់ទើបតែបាន បើកសាលារបាំ អប្សរាផ្ទាល់ខ្លួនមួយ ឈ្មោះថា អប្សរាពេជ្រ (Apsara Pich) នៅទីក្រុងភ្នំពេញ ដើម្បីបើកឱកាសអោយដល់ យុវជនជំទង់ៗ​ មិនទាន់ចេះសោះទាំងនោះ អោយបានបង្ហាញ នូវបទពិសោធរបស់ពួកគេផងដែរ។

តាមកិច្ចសំភាស របស់កាសែត petitjournal.com បានសួរជាសំនួរថា តើយុវតី សែន ពេជ្រ បានប្រាប់ពីហេតុផលអ្វីខ្លះ ក្នុងការបើក សាលាអប្សរាពេជ្រ ជាលើកដំបូងនេះ ? [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...