អ្នកបម្រីលើយន្ដហោះដ៏សិចស៊ី ចុះមកធ្វើការក្នុងរថភ្លើងនៅប៉ារីស
នៅពេលអ្នកជ្រើសរើស ការធ្វើដំណើរតាមរថភ្លើង ជាពិសេសក្នុងរថភ្លើងក្រោមដី នៃរដ្ឋធានីប៉ារីស អ្នកគប្បីប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលអាចកើតមានគ្រប់ពេល ប្រសិនជាអ្នកភ្លេចខ្លួន ឬធ្វើសកម្មភាពអ្វីមួយ ជ្រុលហួសហេតុ។ នេះជាសារមួយ នៅក្នុងយុទ្ធការផ្សព្វផ្សាយ របស់សហគ្រាសដឹកជញ្ជូនសាធារណៈស្វ័យយ័ត នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) ដែលហៅកាត់ជាភាសាបារាំង «RATP» កាលពីចុងខែសីហា កន្លងមក។
ដើម្បីពញ៉ាក់អារម្មណ៍ ទៅដល់អ្នកដំណើរទាំងអស់ ដែលបានប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ របស់ខ្លួននោះ សហគ្រាសរដ្ឋមួយនេះ បានបង្កើតឈុតឆាក ដ៏ពិសេសមួយ នៅចំថ្ងៃដែលមានអាកាសធាតុ ដ៏ល្អបំផុតប្រចាំរដូវកាល។ យុវតីស្អាតៗក្មេងៗ ចំនួនជាង១០នាក់ និងយុវជនពីរនាក់ បានស្លៀកពាក់លាបម្សៅ ជាអ្នកបម្រើការនៅលើយន្ដហោះ ហើយបានធ្វើយុទ្ធនាការនោះ ដោយដើរចែកខិតប័ណ្ណ និងដើរធ្វើកាយវិការពន្យល់ ទៅដល់បណ្ដាអ្នកធ្វើដំណើរ នៅក្នុងទូរថភ្លើង [...]