ចង ក បន្ទាប់ពីកាប់ប្រពន្ធឲ្យស្លាប់រួច ដោយមិនដឹងមូលហេតុ
ករណីសង្ស័យ ប្តីលើកដៃសម្លាប់ប្រពន្ធ ដោយប្រើកាំបិតកាប់ រួចទៅចងកខ្លូនឯង ស្លាប់ទាំងពីរនាក់នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ តាមកោសល្យវិច័យ របស់មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ធ ឈ្មោះ លេង ផាត អាយុ៥៨ឆ្នាំ បានស្លាប់ ដោយមានស្លាកស្នាមជាច្រើនកាំបិត។
ប៉ុន្តែនៅមុនកងកម្លាំងអាជ្ញាធរ មកដល់នេះ បុរសជាប្តី ត្រូវបានអ្នកភូមិប្រទះឃើញ ស្លាប់ដោយចង ក រួចហើយ។ សមត្ថកិច្ចដែលចុះផ្ទាល់ បានឲ្យដឹងដែរថា បុរសជាប្តី ឈ្មោះ អ៊ូច សុខន អាយុ៦០ឆ្នាំ មានទីលំនៅ នៅភូមិឃុំ កើតហេតុខាងលើ។
ប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើ ឧស្សាហ៍ឈ្លោះទាស់សំដីគ្នា ស្ទើររាល់ថ្ងៃ គ្មានអ្នកណានៅក្បែរបានទេ។ ស្រាប់តែនៅថ្ងៃកើតហេតុ អ្នកភូមិមានការភ្ញាក់ផ្អើល ព្រោះប្រទះឃើញសាកសពបុរសជាប្តី នៅចង ក [...]