សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ប្រតិកម្មចំពោះសភា«ឯកបក្ស»កម្ពុជា
បើទោះជាគណបក្សប្រជាជនកម្ពុជា បានសម្រេចបើកប្រជុំសភាលើកដំបូងជាឯកបក្ស ដោយមានព្រះរាជវត្តមានព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី យាងគង់ជាព្រះរាជធិបតីភាពក៏ដោយ ក៏សភានេះនៅតែបន្តមានការសង្ស័យ អំពីភាពស្របច្បាប់របស់វា ខណៈសហរដ្ឋអាមេរិច សហគមន៍អ៊ឺរ៉ុប បន្តមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលប្រកាសឲ្យដឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងទាមទារឲ្យមានការស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)
សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ តាមរយៈស្ថានទូត និងតំណាងរបស់ខ្លួនបានចេញសេចក្តីថ្លែងការណ៍ បង្ហាញគោលចំហរបដិសេធ [...]