មេបក្សប្រឆាំង ប្ដេជ្ញារកយុត្តិធម៌ឲ្យជនរងគ្រោះនឹងការគប់គ្រាប់បែក
លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោកកឹម សុខាជាអនុប្រធាន បានប្តេជ្ញាចំពោះគ្រួសារជនរងគ្រោះថា ដរាបណាលោកនៅមានដង្ហើម លោកត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ ឲ្យទាល់តែបាន។
ចេតិយសម្រាប់ឧទ្ទិសឲ្យជនរងគ្រោះនឹងការគប់គ្រាប់បែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - ថ្លែងទៅកាន់អ្នកគាំទ្រនាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃរំលឹកខួបទី១៧នៃព្រិត្តិការណ៍គប់បែក នៅមុខអតីតរដ្ឋសភា ក្រោយពីបានសម្តែងការសោកស្តាយ លោក សម រង្ស៊ី បានអះអាងថា «ឥលូវនេះ ជាឆ្នាំពិសេស ខ្ញុំមិនដែលមានសង្ឃឹមខ្លាំងជាង ឆ្នាំនេះ ពេលនេះ ឆ្នាំ២០១៤នេះ ខ្ញុំមានជំនឿថាពន្លឺយុត្តិធម៌ [...]