Posts tagged as "CNRP"

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

ស្របពេលដែលស្ថានការនយោបាយ នៅមិនទានមានដំណោះស្រាយបាននៅឡើយ ពិសេសពាក់ព័ន្ធនឹង​ការកំណត់​«ថ្ងៃ»នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ មន្រ្តីច្បាប់នៃ​គណបក្ស​សង្គ្រោះជាតិ បានបង្ហើបប្រាប់នូវកិច្ចការបន្ទាប់ ក្នុងការចចារនោះថា គណបក្សលោក​នឹងជំរុញឲ្យមានការបោះឆ្នោត​ថ្នាក់ភូមិ​តាមបែប​«ឯកត្តនាម»។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

កំណែទម្រង់ការបោះឆ្នោត - លោក រស់ សួ មន្រ្តីច្បាប់ជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  បានលើកឡើងថា [...]

សួង សោភ័ណ្ឌ នឹង​ត្រូវ​ចាប់​ខ្លួន បើ​ចេះ​ដឹង​រឿង​អ្នក​ដទៃ

សួង សោភ័ណ្ឌ នឹង​ត្រូវ​ចាប់​ខ្លួន បើ​ចេះ​ដឹង​រឿង​អ្នក​ដទៃ

ប្រភពមួយដែលស្និតនឹងមន្ត្រីអ្នកមានអំណាចម្នាក់ ទាក់ទងនឹងជម្លោះដីធ្លីនៅបឹងកក់ ជាមួយគ្រួសារលោក លី ស្រ៊ាងខេង បានទម្លាយឲ្យដឹងថា លោក សួង សោភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រវ័យក្មេង ប្រចាំមណ្ឌល​ប៉ៃលិន​របស់គណបក្សសង្គ្រោះជាតិ  នឹងអាចប្រឈមនូវការចាប់ខ្លួន ប្រសិនបើមន្ត្រីគណបក្សប្រឆាំងរូបនេះ ចេះឈឺឆ្អាល​«លូកដៃ»ចូលជ្រៅទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។ ការគម្រាមនេះបានកើតឡើង បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋ​ពាក់ព័ន្ធនឹងជម្លោះដីធ្លីខាងលើ បានបញ្ចេញប្រតិកម្មរបស់ពួកគេយ៉ាងក្លៀវក្លា ទាមទារឲ្យមានដំណោះស្រាយ​ពី​សំណាក់អាជ្ញាធរ។


លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ S. Tith)

ដីធ្លី - [...]

ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​បឹងកក់ ថា​មិន​ដែល​«ជួល​ដី»​ពី​នរណា​ឡើយ

ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​បឹងកក់ ថា​មិន​ដែល​«ជួល​ដី»​ពី​នរណា​ឡើយ

ករណីវិវាទរបស់ពលរដ្ឋ៣គ្រួសារ និងក្រុមហ៊ុន ឃុន សៀរ ដែលបានសិទ្ធិលើដីសង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានក្រុមពលរដ្ឋប្រតិកម្មនឹងការបកស្រាយ របស់ភាគីក្រុមហ៊ុនថា ពួកគាត់រស់នៅលើដីជួល ហើយព្យាយាម​រត់ការធ្វើប្លង់ស្របច្បាប់។


លោក លី ស្រ៊ាងខេង ពលរដ្ឋរងគ្រោះនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់។ (រូបថត MONOROOM.info/ O.Vary)

ដីធ្លី - ការប្រតិកម្មរបស់ពួកគាត់ បានធ្វើក្នុងសន្និសីទព័ត៌មាន កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ ពលរដ្ឋលោក លី ស្រ៊ាងខេង អាយុ៦០ឆ្នាំ ឲ្យដឹងថា លោកគ្រាន់តែចង់បកស្រាយថា លោកមិនដែលបានជួលដីពីនរណាឡើយ គឺ​លោកមករស់នៅស្របច្បាប់ តាំងពីទស្សវត្សឆ្នាំ៨០មកម្ល៉េះ ទោះបីជាលោកគ្មានប្លង់រឹងក៏ដោយ។

[...]
កឹម សុខា៖ ហ៊ុន សែន បំបែក​សម រង្ស៊ី និង​កឹម សុខា មិន​បាន​ដាច់​ខាត

កឹម សុខា៖ ហ៊ុន សែន បំបែក​សម រង្ស៊ី និង​កឹម សុខា មិន​បាន​ដាច់​ខាត

ឆ្លើយតបនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថាលោក កឹម សុខា និងលោក សម រង្ស៊ី មិនទាន់ឯកភាពគ្នា លើគោលជំហរចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ លោកកឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថាលោក បានស្គាល់ច្បាស់ល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ច្បាស់ណាស់ ដូច្នេះលោកហ៊ុន សែន មិនអាចបំបែកបំបាក់សាមគ្គីភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានដាច់ខាត។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយ - «ល្បិចកលនយោបាយរបស់លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បីយ៉ាងរលាយអស់​ហើយ។ ទីមួយគឺទិញ។ ទីពីរគឺសម្លុត។ ទីបីបំបែកបំបាក់។ [...]

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា លើចំណុចគន្លឹះច្រើនហើយ ក្រោយការសន្ទនាផ្ទាល់រវាងលោក និងលោកសម រង្ស៊ី តែនៅមានបញ្ហាមួយចំនួន នៅ​បន្តខ្វែងគំនិតគ្នានៅឡើយ ហើយបញ្ហាទាំងនោះអាចបន្តជាប់គាំង ប្រសិនបើលោកកឹម សុខា បង្ហាញឥរិយាបថ​រឹង​ទទឹង។ ជាការលើកឡើង ដែលធ្វើឲ្យយល់ថា លោកនាយករដ្ឋមន្ត្រីកំពុងអនុវត្តន៍ យុទ្ធវិធីបំបែកបំបាក់ រវាងមេដឹកនាំ​ប្រឆាំងទាំងពីររូប។


លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)

នយោបាយ - លោកហ៊ុន សែន បានលើកឡើងថា លោកបានស្នើទៅលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជំរុញឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គម្បីកុំមានការរឹងរួសខ្លាំងពេកក្នុងការចរចា ខណៈលោក​សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...