ហ៊ុន សែន ព្រមានដកអភ័យឯកសិទ្ធិតំណាងរាស្រ្ត៧រូបរបស់បក្សប្រឆាំង
បញ្ហាជាប់គាំងពីការជជែកនានា ពាក់ព័ន្ធនឹងច្បាប់សម្រាប់ដំណើរការ គ.ជ.ប រវាងក្រុមបច្ចេកទេស មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជម្រុញឲ្យប្រមុខដឹកនាំនៃដៃគូរជម្លោះទាំងសងខាង យកវេទិការសារធារណៈនានា មកធ្វើការវាយប្រហារគ្នាទៅវិញទៅមក យ៉ាងចាស់ដៃរៀងៗខ្លួន រហូតឈានដល់ការគម្រាម ដកអភ័យឯកសិទ្ធិតំណាងរាស្រ្តប្រាំពីរនាក់ មកពីគណបក្សប្រឆាំង ដើម្បីប្រគល់ខ្លួនឲ្យតុលាការ។
ថ្លែងក្នុងពេលប្រគល់សញ្ញាប័ត្រ ដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យមួយ ក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការព្រមានចំៗ ទៅកាន់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា នឹងគ្មានការចរចា ឬកិច្ចសម្របសម្រួលនយោបាយណាមួយឡើយ នាពេលខាងមុខ ដោយសារតែប្រធានគណបក្សប្រឆាំង [...]