នៅក្នុងរង្វង់នេះ ជាអ្វីទៅ?
នៅក្នុងប្រទេសអូស្ត្រាលី មិនមែនឲ្យតែមានល្បាក់ទឹកហូរ កាត់តាមផ្ទាំងសិលាធំៗ ដូច្នេះហើយ វាគឺជាទីកន្លែងដ៏មនោរម្យ គួរឲ្យចង់ចេតនា និងដើរកំសាន្ដ ឬចុះងូតទឹកនោះឡើយ។ តែវាអាចនឹងនាំគ្រោះថ្នាក់ ត្រឡប់មកអ្នកទេសចរណ៍វិញបាន ប្រសិនជាមិនសំលឹងមើល ឲ្យច្បាស់ទេនោះ។
ដូចក្នុងរូបភាពបង្ហាញខាងលើនេះ ដែលដំបូងឡើយ គេមិនបានចាប់អារម្មណ៍ថា តើម្ចាស់វីដេអូចង់ថតបង្ហាញពីអ្វីផ្សេង ក្រៅពីខ្សែទឹកហូរដ៏ខ្មួលខ្មាញ់ ជាមួយនឹងទេសភាព ដ៏ល្អប្រណិតនោះទេ។ ប៉ុន្តែ នៅពេលដែលម្ចាស់វីដេអូ ទាញរូបភាពមកជិត ទើបគេដឹងថា... នោះ គឺជាសត្វក្រពើរដ៏ធំ មួយក្បាល។
វីដេអូនេះ ជាការដកស្រង់ ចេញពីកម្មវិធីទូរទស្សន៍មួយ របស់ «National Geographic TV» ដែលមានការចូលរួមពីលោក «Matt Wright» អ្នកជំនាញមួយរូប ខាងការសង្គ្រោះសត្វក្រពើ និងថតនៅក្នុងតំបន់មួយ ស្ថិតនៅភាគខាងជើង នៃកោះអូស្ត្រាលី។ លោក «Matt Wright» បានលាន់មាត់ នៅក្នុងវីដេអូថា៖ [...]