ភីអេអូឃេ ឡើងទៅឆែមពានលីក ព្រោះម៉េតាលីស ជាប់ចោទពី«ប្រកួតបន្លំ»
ក្រុមបាល់ទាត់របស់ប្រទេសអ៊ុយក្រែន ម៉េតាលីស ខាគិវ (Metalist Kharkiv) ត្រូវបានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ដកសិទ្ធក្នុងការប្រកួតក្របខ័ណ្ឌឆែមពានលីក (Champions League) ប្រចាំរដូវកាលនេះ បន្ទាប់ពីរកឃើញថា ក្រុមនេះបានរៀបចំលទ្ធផលទុកមុន (ប្រកួតបន្លំ) ពិតប្រាកដមែន កាលពីឆ្នាំ២០០៨។ ហើយយូហ្វា (UEFA) បានប្រកាសកាលពីថ្ងៃពុធថា ដំណែងនោះនឹងត្រូវជំនួស ដោយក្រុមភីអេអូឃេ (PAOK) របស់ប្រទេសក្រិកវិញ។
អ្នកគាំទ្រក្រុមបាល់ទាត់ភីអេអូឃេ។ (រូបថត zdfsport.de)
ភីអេអូឃេ ដែលប្រកួតចាញ់ក្រុមម៉េតាលីស ទាំង២ជើងនៅវគ្គជម្រុះជុំទី៣ ដោយលទ្ធផល ៣-១ នឹងត្រូវឡើងទៅជួបក្រុម ស្កាល់គេ០៤ (Schalke 04) របស់អាឡឺម៉ង់វិញ ក្នុងវគ្គជម្រុះចុងក្រោយ នៅថ្ងៃទី២១ ខែសីហា និងថ្ងៃទី២៧ ខែសីហា [...]