បាល់​ទាត់​ស្ត្រី​អ៊ឺរ៉ូ​២០១៣៖ អាឡឺម៉ង់ ទម្លាក់​ម្ចាស់​ផ្ទះ​ស៊ុយអែត ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

គ្រាប់បាល់១គ្រាប់គត់ របស់កីឡាការិនីសាច់សខ្ចី ឌីសិនីហ្វឺ ម៉ារ៉ូសសាន (Dzsenifer Marozsan) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទៅលើក្រុមម្ចាស់ផ្ទះស៊ុយអែត បានជួយឲ្យក្រុមអាឡឺម៉ង់ បន្តដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ូ (Women’s Euro) ជាលើកទី៨ និងជាលើកទី៦ជាប់ៗគ្នា។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់១គ្រាប់គត់ របស់កីឡាការិនីសាច់សខ្ចី ឌីសិនីហ្វឺ ម៉ារ៉ូសសាន (Dzsenifer Marozsan) ក្នុងវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ទៅលើក្រុមម្ចាស់ផ្ទះស៊ុយអែត បានជួយឲ្យក្រុមអាឡឺម៉ង់ បន្តដំណើរឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ូ (Women’s Euro) ជាលើកទី៨ និងជាលើកទី៦ជាប់ៗគ្នា។


កីឡាការិនីបាល់ទាត់ ឌីសិនីហ្វឺ ម៉ារ៉ូសសា នៃក្រុមបាល់ទាត់ស្ត្រីជម្រើសជាតិ។ (រូបថត zimbio.com)

កីឡាការិនីខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំ ម៉ារ៉ូសសាន បានទាត់បញ្ចូលទីនៅនាទីទី៣៣ បន្ទាប់ពីទទួលបាល់ពី​កីឡាការិ​និមិត្តរួមក្រុម អេនចា មីតថេក (Anja Mittag)។

ក្រុមម្ចាស់ផ្ទះបានធ្វើឲ្យអ្នកគាំទ្រ ក្រោកឈរនិងអបអរផងដែរ បន្ទាប់ពីកីឡាការិនី ឡុតា ស្គេលីន (Lotta Schelin) ទាត់​បំប៉ោងសំណាញ់ទីក្រុមអាឡឺម៉ង់វិញ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាល បដិសេធ មិនព្រមទទួលស្គាល់ ព្រោះជាគ្រាប់បាល់​អកហ្ស៊ើ។ រីឯក្រុមអាឡឺម៉ង់ ក៏មានឱកាសរកគ្រាប់ទី២ដែរ បន្ទាប់ពីកីឡាការិនី ឡរដឺ (Laudehr) លោតតែតបានយ៉ាងល្អ ប៉ុន្តែអ្នកចាំទីស៊ុយអែត ហាំម៉ាស្ទុម (Hammarstrom) ក៏ជួយសង្គ្រោះបានយ៉ាងល្អដូចគ្នា។

ទោះបីជាបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រមុនគេក៏ដោយ ក៏ក្រុមម្ចាស់ជើងឯក៧សម័យកាល និងជាជើងឯក៥​សម័យ​កាលជាប់ៗគ្នាចុងក្រោយ អាឡឺម៉ង់ ហាក់ដូចជាមានភាពត្រដាបត្រដួសបន្តិច នៅក្នុងឆ្នាំ២០១៣នេះ ព្រោះ៥ប្រកួត​កន្លង​មក ពួកគេអាចរកគ្រាប់បាល់បញ្ចូលទីគូប្រកួតបានតែ ៥គ្រាប់តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីចំពោះចំណុចល្អរបស់ពួកគេវិញ ក្រុម​មួយនេះត្រូវគូប្រកួតទាត់ចូលទីតែ១គត់។

ក្រុមបាល់ទាត់ស្ត្រីអាឡឺម៉ង់ នឹងឡើងឈរចាំនៅវគ្គផ្តាច់ព្រ័ត្រមុនគេ និងរងចាំការប្រកួតរវាងក្រុមន័រវែស និងក្រុម​ដាណឺម៉ាក ដើម្បីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងមុខនេះ។

រីឯការប្រកួតរវាង​ក្រុមន័រវែស និងដាណឺម៉ាក នឹងត្រូវធ្វើឡើងនៅរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៏នេះ (ចូលថ្ងៃសុក្រ) នៅម៉ោង ០១៖៣០នាទីយប់ (នៅកម្ពុជា)។ ការប្រកួតនេះផងដែរ នឹងមានការផ្សាយបន្តផ្ទាល់ តាមរយះកញ្ចក់ទូរទស្សន៏កង​យោធពលខេមរភូមិន្ទ ប៉ុស្តិ៏លេខ៥។

គួររំឮកថា ការប្រកួតចុងក្រោយរបស់ក្រុមន័រវែស ពួកគេបានទម្លាក់ក្រុមអេស្ប៉ាញ ដោយលទ្ធផល ៣-១ ក្នុងវគ្គ១ភាគ​៤​ផ្តាច់ព្រ័ត្រ ខណៈដែលក្រុមដាណឺម៉ាក បញ្ចប់លទ្ធផល ១-១ ជាមួយក្រុមបារាំង ប៉ុន្តែពួកគេបានទម្លាក់បារាំង ដោយបាល់​កាត់សេចក្តីប៉េណាល់ទី ៤-២៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...