Posts tagged as "Uefa"

អ៊ឺរ៉ូ២០១៦៖ ស្លូវាគី ទម្លាក់ រ៉ូស្ស៊ី កាន់តែជ្រៅ ២-១

អ៊ឺរ៉ូ២០១៦៖ ស្លូវាគី ទម្លាក់ រ៉ូស្ស៊ី កាន់តែជ្រៅ ២-១

មិនជាស្រួលអ្វីសោះ សម្រាប់ក្រុមជម្រើសជាតិរ៉ូស្ស៊ី ដែលទទួលបានលទ្ធផលលើកមុន ស្មើជាមួយ​ក្រុម​អង់គ្លេស នៅថ្ងៃពុធទី១៥ ខែមិថុនានេះ ក្រុមបាល់ទាត់របស់ប្រទេសមហាអំណាច បានចាប់​ផ្ដើមការ​ប្រកួត​ដំបូង នៃជុំទីពីរ ក្នុងវគ្គជម្រុះ ជាមួយក្រុមស្លូវាគី ដោយចាញ់ក្រុមនេះ ក្នុងពិន្ទុ១ទល់នឹង២។ ការប្រកួតនេះ បាន​ប្រព្រឹត្តិ​ទៅ នៅក្នុងកីឡាដ្ឋាន «Pierre-Mauroy» នៃក្រុង «Lille» ភាគខាងជើងប្រទេសបារាំង។

មិនត្រឹមតែប៉ុណ្ណឹងទេ តែក្រុមជម្រើសជាតិរ៉ូស្ស៊ី បានរងការគម្រាមពីសំណាក់ សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ថានឹង​បណ្ដេញចេញពីការប្រកួតជាស្ថាពរ ប្រសិនបើក្រុមអ្នកគាំទ្រជាតិរ៉ូស្ស៊ីរបស់ខ្លួន បង្កអំពើហិង្សាជាថ្មីទៀត បន្ទាប់​ពី​ហេតុការណ៍ហិង្សា បានកើតឡើងនៅក្រុងម៉ារសីយ៍ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានមនុស្ស​របួស​ជា​ច្រើន​នាក់។

ចំពោះការប្រកួតជាមួយក្រុម ស្លូវាគី នេះទៀតសោធ ខ្សែការពាររបស់រ៉ូស្ស៊ី ហាក់ដូចជាមានភាពផុយស្រួយ [...]

អ៊ឺរ៉ូ២០១៦៖ អាយឡេន ទប់ ព័រទុយហ្គាល់​ ជាប់ ១-១

អ៊ឺរ៉ូ២០១៦៖ អាយឡេន ទប់ ព័រទុយហ្គាល់​ ជាប់ ១-១

ការប្រកួតបានប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃអង្គារទី២៤ ខែមិថុនា នៅកីឡាដ្ឋាន «Chaudron» នៃក្រុង «Saint-Etienne» ភាគខាងត្បូងប្រទេសបារាំង ហើយនេះ​ជាលើកទីមួយ សម្រាប់ក្រុមជម្រើសជាតិ អាយឡេន ដែល​ធ្វើដំណើរ​ពីភាគខាងជើង កណ្ដាលសមុទ្រអាត្លង់ទិក មកចូលរួមក្នុងការប្រកួត ជាលក្ខណៈអន្តរជាតិដូច្នេះ។

ក្រុមព័រទុយហ្គាល់ បានរកបានគ្រាប់បាល់បានមុន នៅនាទីទី៣១ ដោយសារកីឡាករ «Nani» ប្រើ​ជើងឆ្កិះបាល់ ដែលបញ្ជូនមកពីស្លាបខាងស្ដាំ ដាក់​បញ្ចូលទីក្រុមអាយឡេន។ ប៉ុន្តែក្រុមបាល់ទាត់ មកពីកោះនៅភាគខាង​ជើង បាន​រក​​គ្រាប់​​បាល់​​ស្មើ​មក​វិញ នៅ​នាទី​ទី៥០ ដោយកីឡាករ «Birkir Bjarnason»។

គេត្រូវសរសើក្រុមអាយឡេន ដោយសារតែក្រុមនេះមានខ្សែការពារ ប្រៀបបាននឹងជញ្ជាំងដ៏ក្រាសមួយ នៅ​ចំពោះ​ការវាយលុករបស់ក្រុមព័រទុយហ្គាល់ ជាពិសេសទប់នឹងកម្លាំងជើង របស់កីឡាករ «Cristiano Ronaldo» ដ៏​ល្បី​ឈ្មោះ។

ជាលទ្ធផលចុងក្រោយ នៅក្នុងការប្រកួតទាំងពីរ [...]

អ៊ឺរ៉ូ២០១៦៖ ហុងគ្រី លត់​​អូទ្រីស​​អតីត​​សម្ព័ន្ធ​ភាព​​របស់​​ខ្លួន ២-០

អ៊ឺរ៉ូ២០១៦៖ ហុងគ្រី លត់​​អូទ្រីស​​អតីត​​សម្ព័ន្ធ​ភាព​​របស់​​ខ្លួន ២-០

ការប្រកួតរវាងប្រទេសជិតខាងទាំងពីរ បានប្រព្រឹត្តិទៅ នៅថ្ងៃអង្គារទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុង​កីឡាដ្ឋាន​នៃក្រុង «Bordeaux» ភាគខាងលិចប្រទេសបារាំង។ ជាការប្រកួតដំបូង សម្រាប់ជុំទីមួយ នៃវគ្គជម្រុះ របស់​ពូល F ដែលជាពូលចុងក្រោយ និងមានបួនប្រទេស៖ ហុងគ្រី អូទ្រីស ព័រទុយហ្គាល និងអាយឡេន។

តាមពិតទៅ មិនមាននរណាម្នាក់រង់ចាំ ពីក្រុមជម្រើសជាតិហុងគ្រីមួយ ដែលត្រូវបានរៀបចំ​យ៉ាង​ល្អ​ដូច្នេះ​ឡើយ៖ ខ្សែការពាររឹងមាំ និងចេះឆ្លៀតឱកាស​វាយលុកយ៉ាងរហ័ស ព្រម​ទាំង​ប្រកប​ដោយប្រសិទ្ធភាព។ នៅ​ពាក់​កណ្ដាលម៉ោងដំបូង ក្រុមអូទ្រីសវិញ មានឱកាសទាត់​បញ្ចូលទី​ជា​ច្រើន តែ​មិនទទួលបានលទ្ធផលអ្វីទេ ដោយ​ត្រូវ​ឆ្លងកាត់ខ្សែការពារហុងគ្រី ជាពិសេសអ្នកចាំទីហុងគ្រី ដ៏​ចាស់​វស្សា។

គ្រាប់បាល់ទាំងពីរ បស់ក្រុមហុងគ្រី រកបានដោយកីឡាករ «Szalai» នៅនាទីទី៦២ និងកីឡាករ «Stieber» នៅ​នាទីទី៨៧។ នៅចំពោះគ្រាប់បាលទាំងពីរនេះ [...]

អ៊ឺរ៉ូ២០១៦៖ អ៊ីតាលី បំបាក់​អំនួត ប៊ែលហ្សិក ២-០

អ៊ឺរ៉ូ២០១៦៖ អ៊ីតាលី បំបាក់​អំនួត ប៊ែលហ្សិក ២-០

គ្រាប់បាល់ទាំងពីរគ្រាប់ របស់ក្រុមជម្រើសជាតិអ៊ីតាលីនោះ ជាថ្វីជើងរបស់កីឡាករ «Giaccherini» នៅ នាទី​ទី៣២ និងកីឡាករ «Pellè» នៅនាទីទី៩៣ ចុងបញ្ចប់នៃការប្រកួត។ នេះជាការប្រកួតទីពីរ ក្នុងយប់ថ្ងៃចន្ទី១៣ ខែមិថុនា សម្រាប់វគ្គជម្រុះ នៃពូល E បន្ទាប់ពីការប្រកួតដំបូង រវាងក្រុមអៀរឡង់ និងក្រុមស៊ុយអែដ កាលពី​រសៀល​ថ្ងៃ​ដដែល។

ចំណុចខ្លាំងរបស់ក្រុមអ៊ីតាលី នៅក្នុងជំនួបជាមួយក្រុមប៊ែលហ្សិកនេះ គឺខ្សែការពារដ៏រឹងមាំ និងខ្សែបម្រើ មាន​ការ​ប្រទាក់ក្រឡាគ្នាល្អ ដែលខុសពីក្រុមប៊ែលហ្សិក ដែលមិនសូវ​គ្រប់គ្រង​បាល់​បាន​ច្រើន និងមានខ្សែ​ការពារ​ដ៏​ទន់​ជ្រាយ។

លទ្ធផលនៃជុំទីមួយ សម្រាប់វគ្គជម្រុះ របស់ពូល E នេះ៖ ក្រុមអ៊ីតាលី បានបីពិន្ទុឡើងមកកាន់លេខរៀងទីមួយ ខណៈក្រុមអៀរឡង់ និងស៊ុយអែដរកបានមួយពិន្ទុ ជាប់លេខពីរនិងលេខបី។ តែក្រុមប៊ែលហ្សិក ដែលគេ​​ឯង​សង្ឃឹម​ថា នឹង​ឈ្នះ​ជា​ជើងឯកសម្រាប់«អ៊ឺរ៉ូ២០១៦»ឆ្នាំនេះ [...]

អ៊ឺរ៉ូ២០១៦៖ អៀរឡង់-​ស៊ុយអែត ប្រកួត​បើក​ក្រុម E មិន​ឈ្នះ​មិន​ចាញ់

អ៊ឺរ៉ូ២០១៦៖ អៀរឡង់-​ស៊ុយអែត ប្រកួត​បើក​ក្រុម E មិន​ឈ្នះ​មិន​ចាញ់

គឺក្រុមជម្រើសជាតិអៀរឡង់ ជាអ្នករកគ្រាប់បាល់បានមុន នៅក្នុងការប្រកួតបើកឆាក ប្រចាំពូល E នៅក្នុង​កីឡា​ដ្ឋាន «Stade de France» នៃក្រុងសាំងដឺនី (Saint-Denis) ជាប់ខាងជើងរដ្ឋធានីប៉ារីស កាលពីថ្ងៃចន្ទទី១៣ ខែ​មិថុនា​នេះ។

ប៉ុន្តែក្រុមអៀរឡង់ ត្រូវរង់ចាំរហូតដល់ពាក់កណ្ដាលម៉ោងទី២ បើទោះជាក្រុមនេះមានប្រៀប លើក្រុមស៊ុយអែដ និងមានឱកាស ទាត់បញ្ចូលទីជាច្រើនដង នៅក្នុងពាក់កណ្ដាលម៉ោងដំបូងក៏ដោយ។ នៅនាទីទី៤៨ កីឡាករ​ខ្សែ​ប្រយុទ្ធ «Hoolahan» បានទទួលបាល់ពីកីឡាករ «Coleman» ហើយបានទាត់ភ្លាមៗ ធ្វើឲ្យអ្នក​ចាំទី​របស់​ស៊ុយអែដ គ្មានពេលនឹងមើលពីទិសដៅ របស់បាល់មួយគ្រាប់នេះឡើយ។

ប៉ុន្តែក៏ដោយសារកីឡាករ «Clark» ខ្សែការពាររបស់អៀរឡង់ដែរ ដែលជាអ្នកយកក្បាលបុកបាល់ បញ្ចូល​ទៅ​ក្នុង​ទី​ខ្លួនឯង បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ​ល្បីឈ្មោះ «Ibrahimovic» របស់ស៊ុយអែដ បានបញ្ជូនបាល់ ​មកពី​ស្លាប​ខាង​ឆ្វេង ធ្វើឲ្យក្រុមស៊ុយអែដ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...