Posts tagged as "Nokia"

ក្រុមហ៊ុនអិលជី បង្ហាញ​បន្ទះ​អេក្រង់​ទូរស័ព្ទ​ទំនើប ស្តើង​បំផុត​លើ​ពិភពលោក

ក្រុមហ៊ុនអិលជី បង្ហាញ​បន្ទះ​អេក្រង់​ទូរស័ព្ទ​ទំនើប ស្តើង​បំផុត​លើ​ពិភពលោក

ក្រុមហ៊ុនអិលជី (LG) បានប្រកាសបង្ហាញនូវបន្ទះអេក្រង់ទូរស័ព្ទទំនើបមួយប្រភេទ កាលពីថ្ងៃពុធម្សិលមិញ ដែលមានទំហំ​អេក្រង់ ៥.២អ៊ីញ និងមានកម្រាស់ត្រឹមតែ ២.២មីលីម៉ែត្រ តែប៉ុណ្ណោះ។ ក្នុងកម្រាស់នេះ មានន័យថា វាជាបន្ទះអេក្រង់​ដ៏​ស្តើងបំផុត នៅលើពិភពលោក សម្រាប់បណ្ដាទូរស័ព្ទទំនើប នាពេលបច្ចុប្បន្ន។


រូបភាពបង្ហាញពីបន្ទះអេក្រង់នៃទូរស័ព្ទទំនើប ដែលស្ដែងជាងគេបំផុត។ (រូបភាព lgdnewsroom.com)

ក្រៅពីមានកម្រាស់ស្តើង បន្ទះអេក្រង់ទូរស័ព្ទទំនើបនេះ នាំមកនូវរូបភាពកាន់តែច្បាស់ជាងមុនបន្ថែមទៀត។ អ្នកប្រើប្រាស់​អាចចុចលើអេក្រង់បាន និងមានភាពរហ័សជាមុន (ងាយស្រួលក្នុងការចុចបញ្ជា)។ ជាពិសេសនោះ វាអាចជួយកាត់​បន្ថយ​នូវពន្លឺ ឬជួយការពារភ្នែករហូតដល់ទៅ៣០%។

នាយកក្រុមហ៊ុនអិលជី [...]

ទូរស័ព្ទ ណូគៀ លូមែ៩២៥ ចេញ​លក់​នៅ​អ៊ឺរ៉ុប​ហើយ (VDO)

ទូរស័ព្ទ ណូគៀ លូមែ៩២៥ ចេញ​លក់​នៅ​អ៊ឺរ៉ុប​ហើយ (VDO)

ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល លូមែ៩២៥ (Lumia 925) របស់ក្រុមហ៊ុនណូគៀ (Nokia) បានចេញលក់ជាផ្លូវការហើយ នៅក្នុង​ប្រទេសអង់គ្លេស នាសប្តាហ៏នេះ ដោយក្រុមហ៊ុនបានធ្វើការបង្ហាញនូវពត៌មានលំអិតបន្ថែមផងដែរ។


ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល ណូគៀ លូមែ៩២៥។

ណូគៀ លូមែ៩២៥នេះ ជាទូរស័ព្ទដៃដំបូងគេ ដែលក្រុមហ៊ុនណូគៀផលិតមកពីលោហៈធាតុ។ ផ្នែកខាងក្រោយរបស់វា មាន៣ពណ៌៖ ពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅ។ ប៉ុន្តែចំពោះសំបករបស់វា មានជាច្រើនពណ៌បន្ថែមទៀត សម្រាប់ឲ្យ​ជ្រើសរើសដូចជា ពណ៌ស ខ្មៅ លឿង និងពណ៌ក្រហម។

ចំពោះថ្ម អ្នកអាចសាកតាមប្រព័ន្ធគ្មានខ្សែក៏បាន (wireless charging) ហើយវាថែមទាំងស៊ីថាមពលកំរិតទាបបំផុត។

រីឯកាមេរ៉ារបស់វា មានភាពវ៉ៃឆ្លាតបំផុត ដែលអនុញ្ញាតឲ្យអ្នករចនារូបភាពបានយ៉ាងលឿន [...]

ណូគៀ អាស្សា ២១០ តម្រូវ​ចិត្ត​អ្នក​លេង បណ្តាញ​សង្គម​ច្រើន

ណូគៀ អាស្សា ២១០ តម្រូវ​ចិត្ត​អ្នក​លេង បណ្តាញ​សង្គម​ច្រើន

ទូរស័ព្វដៃ ណូគៀ អាស្សា ២១០ (Nokia Asha 210) ជាប្រភេទទូរស័ព្ទ ឃ្វឺធី (QWERTY) ថ្មីបំផុតរបស់ក្រុមហ៊ុនណូគៀ។ វា​មិនមែនជាប្រភេទទូរស័ព្ទឆ្លាតវ៉ៃ (smartphone) នោះទេ ប៉ុន្តែអ្នកនឹងចង់បានវាយ៉ាងខ្លាំង ក៏ថាបាន ព្រោះវាត្រូវបាន​បង្កើត​ឡើង ដើម្បីតម្រូវដល់អតិថិជនរូបណា ដែលចូលចិត្ត លេងតាមសង្គមច្រើន ដូចជាហ្វេសប៊ុក (Facebook) ឬបណ្តាញ​សង្គម​ដទៃៗទៀត។


ទូរស័ព្វដៃ ណូគៀ អាស្សា ២១០។

សមត្ថភាពរបស់វា ក៏មិនធម្មតាដែរ ដោយមានការរចនាម៉ូដ ដ៏ស្រស់ស្អាត និងមានច្រើនពណ៌, មានកាមេរ៉ា, អាចដាក់ស៊ីម​បាន២ និងមានតម្លៃត្រឹមតែ ៧២ដុល្លាប៉ុណ្ណោះ។ បើសិនជាអ្នកត្រូវការនូវ ទូរស័ព្ទជម្រើសទី២ ដ៏ល្អនោះ ទូរស័ព្ទប្រភេទនេះ អាចជាការចំណាប់អារម្មណ៏មួយ។

ណូគៀ អាស្សា ២១០ មានទំហំអេក្រង់ ២,៤អ៊ីញ ហើយមានទំហំ ៣២០X២៤០ ភីចស្សែល, [...]

ទូរស័ព្ទ​ដៃ​ក្នុង​ពិភពលោក មាន​អាយុ​៤០​ឆ្នាំ​ហើយ

ទូរស័ព្ទ​ដៃ​ក្នុង​ពិភពលោក មាន​អាយុ​៤០​ឆ្នាំ​ហើយ

កាលពីថ្ងៃពុធ ម្សិលមិញនេះ ជាថ្ងៃគម្រប់ខួប លើកទី៤០ឆ្នាំ នៃការបង្កើតឡើងនូវទូរស័ព្ទដៃ។ ទូរស័ព្ទដៃ ត្រូវបានគេចាប់​ផ្តើមបង្កើតឡើងនៅឆ្នាំ ១៩៧៣។ ពេលនោះ គឺក្រុមហ៊ុន ម៉ូតូរ៉ូឡា (Motorola) របស់អាមេរិក ជាអ្នករកឃើញ និងបង្កើត​ឡើងមុនគេ ជាសាធារណះ។


លោក ម៉ាទីន ខូបផឺ បង្ហាញទូរស័ព្ទដៃដំបូងគេរបស់គាត់។

ទូរស័ព្ទដៃដំបូងគេ ដែលបានចេញជាផ្លូវការនោះ នៅទស្សវត្តរ៏៨០ ពោលគឺនៅដើមឆ្នាំ១៩៨០ ហើយមានតម្លៃជិត ៤០០​ដុល្លា។ រហូតមកដល់សព្វថ្ងៃនេះ ទូរស័ព្ទដៃ ជាបច្ចេកវិទ្យា ទំនើបបំផុត និងកាន់តែមានភាពសំបូរបែប ពីមួយឆ្នាំ ទៅមួយ​ឆ្នាំ។

លោក ប្លាក ថូម៉ាសិន (Blake Thomason) អ្នកជួសជុលទូរស័ព្ទដៃ នៅក្នុងទីក្រុង មីដវ៉េល (Midvale) បាននិយាយថា «វាពិតជាមានរយះពេលយូរ បើគិតមកដល់ពេលនេះ»។

លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...