ណូគៀ អាស្សា ២១០ តម្រូវ​ចិត្ត​អ្នក​លេង បណ្តាញ​សង្គម​ច្រើន

ទូរស័ព្វដៃ ណូគៀ អាស្សា ២១០ (Nokia Asha 210) ជាប្រភេទទូរស័ព្ទ ឃ្វឺធី (QWERTY) ថ្មីបំផុតរបស់ក្រុមហ៊ុនណូគៀ។ វា​មិនមែនជាប្រភេទទូរស័ព្ទឆ្លាតវ៉ៃ (smartphone) នោះទេ ប៉ុន្តែអ្នកនឹងចង់បានវាយ៉ាងខ្លាំង ក៏ថាបាន ព្រោះវាត្រូវបាន​បង្កើត​ឡើង ដើម្បីតម្រូវដល់អតិថិជនរូបណា ដែលចូលចិត្ត លេងតាមសង្គមច្រើន ដូចជាហ្វេសប៊ុក (Facebook) ឬបណ្តាញ​សង្គម​ដទៃៗទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរស័ព្វដៃ ណូគៀ អាស្សា ២១០ (Nokia Asha 210) ជាប្រភេទទូរស័ព្ទ ឃ្វឺធី (QWERTY) ថ្មីបំផុតរបស់ក្រុមហ៊ុនណូគៀ។ វា​មិនមែនជាប្រភេទទូរស័ព្ទឆ្លាតវ៉ៃ (smartphone) នោះទេ ប៉ុន្តែអ្នកនឹងចង់បានវាយ៉ាងខ្លាំង ក៏ថាបាន ព្រោះវាត្រូវបាន​បង្កើត​ឡើង ដើម្បីតម្រូវដល់អតិថិជនរូបណា ដែលចូលចិត្ត លេងតាមសង្គមច្រើន ដូចជាហ្វេសប៊ុក (Facebook) ឬបណ្តាញ​សង្គម​ដទៃៗទៀត។


ទូរស័ព្វដៃ ណូគៀ អាស្សា ២១០។

សមត្ថភាពរបស់វា ក៏មិនធម្មតាដែរ ដោយមានការរចនាម៉ូដ ដ៏ស្រស់ស្អាត និងមានច្រើនពណ៌, មានកាមេរ៉ា, អាចដាក់ស៊ីម​បាន២ និងមានតម្លៃត្រឹមតែ ៧២ដុល្លាប៉ុណ្ណោះ។ បើសិនជាអ្នកត្រូវការនូវ ទូរស័ព្ទជម្រើសទី២ ដ៏ល្អនោះ ទូរស័ព្ទប្រភេទនេះ អាចជាការចំណាប់អារម្មណ៏មួយ។

ណូគៀ អាស្សា ២១០ មានទំហំអេក្រង់ ២,៤អ៊ីញ ហើយមានទំហំ ៣២០X២៤០ ភីចស្សែល, រ៉េម (RAM) ៣២ម៉េហ្គា​ភីចស្សែល ហើយវាជាប្រភេទស៊េរី ៤០ ដែលដូចទៅនឹងស៊េរីអាស្សា ទាំងអស់។ វាមានកាម៉េរ៉ាទំហំ ២ម៉េហ្គាភិចស្សែល ដែលអាចចាប់យករូបភាពធំបំផុត បានទំហំ ១៦០០X១២០០ ភិចស្សែល។ ប៉ុន្តែទូរស័ព្ទម៉ូដែលនេះ ពុំមានកាម៉េរ៉ា​មុខ​នោះទេ។

ចំពោះថ្មវិញ ណូគៀ អាស្សា ២១០ មានកម្រិតថាមពល ១២០០មីលីអំពែម៉ោង។ ថ្មរបស់វា អាចនិយាយបាន ១២ម៉ោង និងបើកគ្រឿងទុកចោល បានរហូតដល់ ១១០០ម៉ោង និងអាចបើកស្តាប់តន្រី្ត បានប្រហែលជា ៤០ម៉ោង។ ណូគៀ អាស្សា ២១០ មានវិមាត្រ ១១១,៥X៦០X១១,៨ មីលីម៉ែត្រ និងមានទម្ងន់ប្រហែលជា ១០០ក្រាម។ វាមានពណ៌ជាច្រើនជម្រើស ដូចជា ពណ៌លឿង, ខ្មៅ, ស,ខៀវ និងពណ៌ក្រហមស្វាយ។

លោក មីឆែល ម៉ូហ្កាន (Michael Morgan) ដែលជាអ្នកវិភាគនៅក្រុមហ៊ុន អេប៊ីអាយ រីស៊ើច (ABI Research) បានប្រាប់ដល់ ធីចញ៉ូវើល (TechNewsWorld) ថា «សមត្ថភាពរបស់វា ពិតជាប្រហាក់ប្រហែល ទៅនឹងទូរស័ព្ទដៃវ័យឆ្លាត ព្រោះវាអាច​ភ្ជាប់​ទៅកាន់បណ្តាញសង្គម បានយ៉ាងច្រើនកម្មវិធី។»

លោកបានបន្តថា «ចំពោះបញ្ហាប្រកួតប្រជែងវិញ យើងយល់ថា តម្លៃ ៧២ដុល្លា អាចចោទជាបញ្ហាមួយ ព្រោះបច្ចុប្បន្ន​ទូរស័ព្ទដៃប្រភេទ អេនដ្រយ (Android) ត្រឹមតែ ៥០ដុល្លា ក៏មានដែរ។ ហើយទម្លៃទាបរបស់ទូរស័ព្ទអេនដ្រយ អាចជាការ​គម្រាមកំហែងមួយ ដល់អាស្សា ២១០នេះ។ ប៉ុន្តែពួកគេត្រូវតែ បន្ទាបតម្លៃជាងនេះ បើសិនជាពួកគេចង់បាន​ជោគជ័យ​បន្ថែម៕»

----------------------------------------------------

ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...