Posts tagged as "Ath Thun"

បទ​យក​ការណ៍៖ កំហឹង​កម្មករ​ផ្ទុះ​ឡើង​ទៀត​នៅ​រោង​ចក្រ SL ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​កម្លាំង​សមត្ថកិច្ច

បទ​យក​ការណ៍៖ កំហឹង​កម្មករ​ផ្ទុះ​ឡើង​ទៀត​នៅ​រោង​ចក្រ SL ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​កម្លាំង​សមត្ថកិច្ច

ក្រុមកម្មកររោងចក្រកាត់ដេរ អេសអ៊ិល១ (SL1) និង អេសអ៊ិល២ (SL2) បានដើរដង្ហែជាក្បួន ដើម្បីស្នើសុំឲ្យលោក ហ៊ុន សែន ដែលទើបបានបន្តរតំណែង ជានាយករដ្ឋមន្ត្រីនៅកម្ពុជានោះ ជួយដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ សុំឲ្យបញ្ឈប់​ប្រធានរដ្ឋបាលរោងចក្រ ពីមេដឹកនាំរោងចក្រ និងបញ្ឈប់ការចល័តក្រុមសមត្ថកិច្ចទាំងឯកសណ្ឋាន និងស៊ីវិលជិតមួយ​រយនាក់ នៅក្នុងរោងចក្រខាងលើ។


កងកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ព័ទ្ធរោងចក្រ អេសអ៊ិល មិនឲ្យក្រុមកម្មករចូលទៅជិត។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ក្រុមកម្មករ កម្មការីដែលមកពីរោងចក្រ SL ប្រមាណជិត៤០០០នាក់ បានប្រមូលផ្តុំគ្នាត្រង់ ហើយ​ដង្ហែរ​មកដល់ចំណុចផ្លូវច្រមុះជ្រូក ផ្លូវលេខ២៧១កែងនិងផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ [...]

កូដកម្ម​កម្មករ​ដើរ​ជាង​១០​គីឡូមែត្រ មក​ទាមទារ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ

កូដកម្ម​កម្មករ​ដើរ​ជាង​១០​គីឡូមែត្រ មក​ទាមទារ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ

កម្មករកម្មការិនីប្រមាណពី ៥០០០ ទៅ ៦០០០នាក់ ដែលធ្វើការក្នុងវិស័យកាត់ដេរ ក្នុងប្រទេសកម្ពុជា បានដើរជាក្បួននៅ​ថ្ងៃព្រហស្បត្តិ៍ទី០៥ខែកញ្ញានេះ នៅតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ ដើម្បីប្រឆាំងទៅនឹងការបញ្ឈប់ពីការងារ នូវកម្មករ​កម្មការិនីរាប់រយនាក់ ដោយរោងចក្រមួយដែលផលិតសម្លៀកបំពាក់ឲ្យយីហោធំៗ របស់បស្ចឹមលោក។


ការធ្វើកូដកម្មរបស់កម្មករនៃរោងចក្រ អេសអិល ហ្គាមេន ប្រូសេស៊ីង។ (រូបថត Nicolas Axelrod/Getty Images)

បើតាមមន្ត្រីសហជីពបានឲ្យដឹងថា រោងចក្រអេសអិល ហ្គាមេន ប្រូសេស៊ីង (SL Garment Processing) ដែលស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ នៅប្រទេសសាំងហ្គាពួរ ឈ្មោះ អេសអិល អាំងទែណាស៊ីយ៉ូណាល់ ហូឌីង (SL International Holdings) បានបញ្ឈប់បុគ្គលិកកម្មករនយោជិក [...]

កម្ពុជា៖ គ្រោះ​ថ្នាក់​ថ្មី​ទៀត​ក្នុង​រោងចក្រ​កាត់​ដេរ ធ្វើ​ឲ្យ​របួស​២៣​នាក់

កម្ពុជា៖ គ្រោះ​ថ្នាក់​ថ្មី​ទៀត​ក្នុង​រោងចក្រ​កាត់​ដេរ ធ្វើ​ឲ្យ​របួស​២៣​នាក់

យ៉ាងហោចណាស់ កម្មករកម្មការិនីចំនួន២៣នាក់ បានរងរបួសនៅថ្ងៃច័ន្ទនេះ នៅក្នុងព្រឹត្តិការណ៍បាក់រលំរោងបាយ ក្នុង​រោងចក្រសម្លៀកបំពាក់មួយ ស្ថិតនៅជាយរាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍មួយទៀត ដែលបានកើតក្រោយ​តែបួន​ថ្ងៃប៉ុណ្ណោះ ពីព្រឹត្តិការណ៍បាក់ពិតានរោងចក្រមួយផ្សេងទៀត ដែលបានបង្កអោយកម្មករពីរនាក់ស្លាប់។


សកម្មភាពលើកកកាយ ដើម្បីស្វែងរកជនរងគ្រោះ។

គ្រោះថ្នាក់បានកើតឡើងនៅថ្ងៃត្រង់ ខណៈដែលកម្មករកំពុងសម្រាប់ទទួលទានបាយ នៅក្នុងរោងបាយមួយ​ដែលសង់​ពី​បេតុង និងប្រកសង្កសី ដែលជាផ្នែកមួយនៃរោងចក្រ «ថបវើល (Top World)» ក្នុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌលោកហ៊ី ណារិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា «រោងនេះ [...]

កម្ពុជា៖ ប្រាក់​ឈ្នួល​កម្មករ​ថ្មី ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ

កម្ពុជា៖ ប្រាក់​ឈ្នួល​កម្មករ​ថ្មី ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ

ក្រុមប្រឹក្សាការងារ នៃក្រសួងការងារ បានប្រជុំអនុម័តសំរេចអនុវត្ត ទៅលើប្រាក់ឈ្នួលអប្បបរមា ជាផ្លូវការកាលពីព្រឹក​ថ្ងៃ​សុក្រទី២៩ ខែមិនាឆ្នាំ២០១៣ នៅក្រសួងការងារ។ ការដាក់ឲ្យមានការអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីមានអន្តរាគមន៍ ពី​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីដើមសប្តាហ៌នេះ។


ប្រាក់រៀលខ្មែរ ដែលដូរពីប្រាក់ដុល្លាមក តែមិនសូវជាមាននរណាគេគិតគូរ។

យោងតាមសេចក្តីថ្លែងការណ៍ របស់គណៈកម្មការប្រឹក្សាការងារ ដែលមានចុះហត្ថលេខាដោយលោកវង សូត រដ្ឋមន្រ្តី​ក្រសួងការងារ លោកណាង សុធី អនុប្រធានតំណាងនិយោជក និងលោកជួន មុំថុល អនុប្រធាន​​តំណាងកម្មករនិយោជិក បានឯកភាពគ្នាលើការតម្លើងប្រាក់ឈ្នួលកម្មករ ដាក់​បញ្ចូល​ប្រាក់ឧបត្ថម្ភ សុខភាពចំនួន៥ដុល្លារអាមេរិក ដែលបាន​សំរេច​កាលពីឆ្នាំ២០១១ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...