Posts tagged as "Karim Benzema"

អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»

អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»

ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) កំពុងតែដុតដៃដុតជើង ដើម្បីបន្តក្តីសង្ឃឹមចុងក្រោយ ក្នុងការទិញយកកីឡាករឆ្នើម​របស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ២រូបស្តួនគ្នាតែម្តង ពោលគឺខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា (Karim Benzema) និងខ្សែបម្រើ អេនជេល ឌីម៉ារៀ (Angel Di Maria)។


ខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា និងខ្សែបម្រើ អេនជេល ឌីម៉ារៀ ដែលទាត់ឲ្យក្រុមរៀល ម៉ាឌ្រីដ។ (រូបថត Denis Doyle/Getty Images)

ពេលនេះ អាសឺណលត្រៀមចំណាយ ៤០លានផោន សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ២៥ឆ្នាំ បិនស្ស៊ីម៉ា បន្ទាប់​ពី​បាត់បង់ឱកាស ក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) និងខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) [...]

កីឡាករបាល់ទាត់បារាំង ប្រឈម​នឹង​ការ​កាត់ទោស ពី​បទ​​រួម​ភេទ​ជា​មួយ​អនិតិជន

កីឡាករបាល់ទាត់បារាំង ប្រឈម​នឹង​ការ​កាត់ទោស ពី​បទ​​រួម​ភេទ​ជា​មួយ​អនិតិជន

កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី (Franck Ribery) និងកីឡាករការីម បិនស្ស៊ីម៉ា (Karim Benzema) នឹង​ត្រូវ​ឡើងតុលាការនៅថ្ងៃអង្គារ៏នេះ ក្នុងករណីចំណាយលុយជួលក្មេងស្រីមិនទាន់គ្រប់អាយុ ដើម្បីរួមរ័ក។


កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី និងកីឡាករការីម បិនស្ស៊ីម៉ា។

ខ្សែបម្រើស្លាបក្រុមបាយឺន ម៉ូនិជ (Bayern Munich) រីបឺរី និងខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បិនស្ស៊ីម៉ា ត្រូវបានគេស៊ើបអង្កេតអស់រយះពេលជាង២ឆ្នាំមកហើយ បន្ទាប់ពីកីឡាករឆ្នើមទាំង២រូបនេះ បានជួលក្មេងស្រី នាងស្ស៊ាហៀ ដេហា (Zahia Dehar) ឲ្យរួមភេទជាមួយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។

រឿងអាស្រូវរបស់កីឡាករទាំង២រូបនេះ បានសាយភាយកំឡុងពេលប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ម្តងហើយ [...]

ឆ្ពោះ​ទៅ​បាល់​ទាត់​ពិភពលោក៖ ប្រេស៊ីល​បំបាក់​បារាំង​ យ៉ាង​ចាស់​ដៃ ៣-០

ឆ្ពោះ​ទៅ​បាល់​ទាត់​ពិភពលោក៖ ប្រេស៊ីល​បំបាក់​បារាំង​ យ៉ាង​ចាស់​ដៃ ៣-០

គ្រាប់បាល់បញ្ចូលទីរបស់កីឡាករឆែលស៊ី អូស្កា (Oscar), ហឺណានេស (Hernanes) របស់ក្រុមឡាស៊ីអូ (Lazio) និង​លូកាស មូរ៉ា (Lucas Moura) របស់ក្រុមប៉ារីស (PSG) បានជួយឲ្យប្រេស៊ីលយកឈ្នះបារាំង ៣-០ កាលពីថ្ងៃអាទិត្យ​យប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ហើយបានធ្វើឲ្យដំណើរទៅកាន់តំបន់អាមេរិកខាងត្បូងរបស់បារាំង មិន​អាច​ទទួលបានជ័យជំនះ និងថែមទាំងមិនអាចមានគ្រាប់បាល់បញ្ចូលទីថែមទៀត។


កីឡាករឌឺប៊ូសឈី របស់បារាំង និងកីឡាករណឺម៉ា របស់ប្រេស៊ីល។ (រូបថត reuters)

បន្ទាប់ពីប្រកួតស្មើជាមួយអង់គ្លេស ២-២ ប្រេស៊ីលនឹងត្រៀមប្រកួតពានរង្វាន់ ខនហ្វឺដឺរ៉េសិនខាប់ (Confederations Cup) យ៉ាងកក់ក្តៅ និងមានទំនុកចិត្តបំផុត បន្ទាប់ពីឈ្នះបារាំងយ៉ាងចាស់ដៃនេះរួចមក។

រីឯក្រុមជម្រើសជាតិបារាំងវិញ [...]

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

រៀលម៉ាឌ្រីដ សង្ឃឹម​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឆែមពានលីក

ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) មានជំនឿចិត្តយ៉ាងមុតមាំថា នឹងបានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆែមពានលីក (Champions League) លើកទី២៤ របស់ខ្លួន បន្ទាប់ពីបានយកឈ្នះក្រុម កាឡាតាសារ៉ាយ (Galatasaray) ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ១ភាគ៤ ផ្តាច់ព្រ័ត្រ កាលពីយប់មិញ។


ក្បាច់ពិសេសរបស់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ។

កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែបន្តការរកគ្រាប់បាល់របស់ខ្លួន។ ការប្រកួតទើបតែបាន ៩នាទី​ប៉ុណ្ណោះ កីឡាកររូបនេះ អាចរកគ្រាប់បាល់បានសម្រេច ឲ្យក្រុមរៀលម៉ាឌ្រីដ នាំមុខមុន ក្នុងការប្រកួតនាកីឡាដ្ឋាន សានទីអឺកូ បាណឺប៊ូ (Santiago Bernabeu)។ វាជាគ្រាប់បាល់ទី៩ របស់កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក្នុងការ​ប្រកួត ៩លើក។

[...]
បាល់ទាត់​ពិភពលោក​២០១៤៖ បិនស្ស៊ីម៉ា ថា​បារាំង​មិន​គួរ​ចាញ់​ទេ

បាល់ទាត់​ពិភពលោក​២០១៤៖ បិនស្ស៊ីម៉ា ថា​បារាំង​មិន​គួរ​ចាញ់​ទេ

តារាឆ្នើមរបស់ក្រុមមាន់គកបារាំង ខកចិត្តយ៉ាងខ្លាំងបន្ទាប់ពី​ បរាជ័យក្រុមអេស្ប៉ាញ ១-០ ក្នុងការប្រកួតជំរុះ​បាល់ទាត់​ពិភពលោក នាកីឡាដ្ឋាន ស្តាដដឺហ្រ្វង់ (Stade de France) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។ ផិដ្រូ(Pedro) ជាអ្នករកគ្រាប់​បាល់បញ្ចូលទី បានចំនួនតែ១គ្រាប់គត់ ក្នុងរាត្រីនោះ តែក៏ជាគ្រាប់បាល់ ដែលជួយឲ្យអេស្ប៉ាញទទួលបានជ័យជំនះ។


ការីម បិនស្ស៊ីម៉ា (ពាក់អាវខៀវ) កំពុងទាត់បាល់ព័ទ្ធជុំដោយ កីឡាកររបស់អេស្ប៉ាញ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង ការីម បិនស្ស៊ីម៉ា (Karim Benzema) មកពីក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បាននិយាយថា ក្រុមរបស់គាត់មិនគួរចាញ់ ក្នុងការប្រកួតជំរុះបាល់ទាត់ពិភពលោក ជាមួយនឹងក្រុមជម្រើសជាតិ​អេស្ប៉ាញ​នោះទេ។

ក្រុមគោជល់អេស្ប៉ាញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...