Posts tagged as "EU"

សម រង្ស៊ី បបួល ហ៊ុន សែន ពន្យា​ពេល​ថ្ងៃ​បោះឆ្នោត​ជាតិ

សម រង្ស៊ី បបួល ហ៊ុន សែន ពន្យា​ពេល​ថ្ងៃ​បោះឆ្នោត​ជាតិ

ជាសញ្ញាណ នៃការខិតទៅជួបជជែកគ្នាដំបូង បន្ទាប់ពីវិបត្តិនយោបាយ អស់រយៈពេលជាច្រើនខែមកនេះឬ? លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅមុននេះបន្តិច ថាលោកចង់បបួលលោក ហ៊ុន សែន ឲ្យលើកថ្ងៃបោះឆ្នោតជាតិ ខាងមុខ។

លោក សម រង្ស៊ី បានសរសេរ នៅលើបណ្ដាញសង្គមទ្វីសធើរ (Twitter) ឡើងថា៖ «ខ្ញុំចង់ធ្វើសំណើនេះ ទៅលោក ហ៊ុន សែន គឺសូមពន្យារពេលការបោះឆ្នោតជាតិ ក្នុងពេលខាងមុខនេះ រហូតលុះត្រាយើងទាំងអស់គ្នា អាចធានាបានថា ការបោះឆ្នោតនោះ អាចបំពេញតាមបទដ្ឋានអន្តរជាតិ ជាអប្បបរមា»។

មេដឹកនាំប្រឆាំង ដែលកំពុងមានវត្តមាន នៅក្រៅប្រទេសរូបនេះ បានពន្យល់ថា ការពន្យាពេលបោះឆ្នោតនេះ នឹងជៀសវាងបានទាំងស្រុង នូវអំពើហិង្សានយោបាយ និងបញ្ជៀសកម្ពុជា កុំឲ្យក្លាយជារដ្ឋឯកោ ឬរដ្ឋដែលស្ថិតនៅក្រៅសហគមន៍អន្តរជាតិ (

តំណាង​រាស្ត្រ​អ៊ឺរ៉ុប​បន្ត​សួរ​ពី​«ទណ្ឌកម្ម»​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

តំណាង​រាស្ត្រ​អ៊ឺរ៉ុប​បន្ត​សួរ​ពី​«ទណ្ឌកម្ម»​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

«យើងនឹង​រង់ចាំ​ចម្លើយ» នេះ ជាអ្វីដែលលោក «Umberto Gambini» នាយកខុទ្ទកាល័យសមាជិក​សភា​អ៊ឺរ៉ុប លោក «Ramon Tremosa» បានរំលឹកជាថ្មី ទៅកាន់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ជុំវិញសំនួរ របស់អ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ដែលបានសួរជាលាយលក្ខណអក្សរ កាលពីដើមខែធ្នូកន្លងមក។ សំណួរទាំងបី (ខាងក្រោម) នោះ​ ត្រូវបានសមាជិកសភាអ៊ឺរ៉ុប លោក «Ramon Tremosa» លើកឡើង ទាក់ទងនឹងការរំលាយគណបក្សប្រឆាំង ធំជាងគេ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុងប្រទេស​កម្ពុជា និងនយោបាយ «សន្ទនា» របស់សហភាពអ៊ឺរ៉ុប នៅក្នុងសំនុំរឿងនេះ។

សំនួរទាំងបី មានសេចក្ដីជាអាទិ៍ថា៖ 

១) តើវាជឿឬទេ ថានយោបាយសន្ទនា របស់សហភាពអ៊ឺរ៉ុប បានបរាជ័យ ហើយមិនមានប្រសិទ្ធិភាព ជាមួយរដ្ឋាភិបាលកម្ពុជា [...]

ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ

ចិន​ជឿ​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ខាង​មុខ នឹង​សេរី-​យុត្តិធម៌​ស្រប​តាម​ឆន្ទៈ​រាស្ត្រ

មិនទាន់បានបោះឆ្នោតផង តែប្រទេសចិនកុម្មុយនីស្ដ៍ ដែលមិនដែលធ្វើការបោះឆ្នោត តាមបែបសេរី និងប្រជាធិបតេយ្យម្ដងសោះ បានចេញមុខមកប្រកាសរួចជាស្រេច ថាការបោះឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា នាឆ្នាំខាងមុខ នឹងមានលក្ខណៈសេរី យុត្តិធម៌ ស្របតាមឆន្ទះប្រជាពលរដ្ឋ។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស «Reuters» កាលពីម្សិលម៉ិញ។

ទីភ្នាក់ងារព័ត៌មាន បានស្រង់យកសំដី របស់លោក គង់ ស៊ាន់យូ (Kong Xuanyou) អនុរដ្ឋមន្រ្តី​ការ​បទេស​ចិន ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បត្តិម្សិលម៉ិញ មកបញ្ជាក់ថា ចិន​គោរព និង​គាំទ្រ​ចំពោះ​ដំណើរ​អភិវឌ្ឍ​ ដែល​ត្រូវបាន​ជ្រើស​រើស ​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា [...]

រដ្ឋសភា​កម្ពុជា​ថា​ការ​សម្រេច​របស់​សភា​អ៊ឺរ៉ុប ធ្វើ​តាម​ព័ត៌មាន​លំអៀង

រដ្ឋសភា​កម្ពុជា​ថា​ការ​សម្រេច​របស់​សភា​អ៊ឺរ៉ុប ធ្វើ​តាម​ព័ត៌មាន​លំអៀង

សេចក្តីថ្លែងការណ៍ របស់រដ្ឋសភាកម្ពុជា ដែលបានសម្តែង នូវការមិនយល់ស្រប និងមានការសោកស្តាយ ចំពោះ «សេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ» និងដែលចេញផ្សាយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានសរសេរបញ្ជាក់ ពីខ្លឹមសារសំខាន់ៗ ចំនួន៨ចំណុច ដែលហាក់មិនសូវមានអ្វីថ្មី ប៉ុន្មានឡើយ។

មិនមានអ្វីថ្មី ព្រោះស្ថាប័ននីតិបញ្ញត្តិកម្ពុជា បានធ្វើការពន្យល់ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ទៅតាមអ្វី ដែលគេធ្លាប់ឮ ច្រំដែលៗ នៅក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ និងដែលចេញពីមន្ត្រីជាន់ខ្ពស់ បណ្ដាសេនាធិការ ក៏ដូចជាប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ជាពិសេស ស្ថាប័នជាតិកំពូលមួយនេះ បានចាត់ទុកសេចក្ដីសម្រេច ដែលត្រូវបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូ ក្នុងអង្គប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុបនោះ ថាបានធ្វើឡើង ដោយ«ផ្អែកលើព័ត៌មានលម្អៀង ដែលបានមកពីភាគីតែម្ខាង»។

[...]

សម រង្ស៊ី ព្រលយ​សារ​ផ្ញើរ​ជូន​រដ្ឋាភិបាល​ជប៉ុន

សម រង្ស៊ី ព្រលយ​សារ​ផ្ញើរ​ជូន​រដ្ឋាភិបាល​ជប៉ុន

បន្ទាប់ពីសហរដ្ឋអា​មេរិក និងសហភាពអ៊ឺរ៉ុប ដល់វេនប្រទេសជប៉ុនម្ដង ដែលត្រូវបង្ហាញ ពីចំណាត់ការដ៏ជាក់លាក់របស់ខ្លួន នៅចំពោះវិបត្តិនយោបាយកម្ពុជាសព្វថ្ងៃ។ នេះ បើតាមការលើកឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយដ៏សំខាន់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែប៉ុន្មានម៉ោង ក្រោយការបោះឆ្នោតអនុម័ត របស់សភាអ៊ឺរ៉ុប ទៅលើសេចក្ដីសម្រេចដំណោះស្រាយ​មួយ ដែលមាន១៣ចំណុច ដើម្បីដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា។

លោក សម រង្ស៊ី បានសរសេរពាក្យប៉ុន្មាន​ម៉ាត់ នៅលើបណ្ដាញសង្គមទ្វីសធើរ ដូច្នេះថា៖ «ក្រៅពីសហភាពអឺរ៉ុប ជប៉ុនគឺជាម្ចាស់ជំនួយ ដ៏សំខាន់មួយទៀត ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ដំណើរការបោះឆ្នោតបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា។ គ្រប់ៗគ្នាគួរយល់ថា បើគ្មានគណបក្សប្រឆាំងទេ ការបោះឆ្នោតនីតិកាលបន្ទាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...